ជីវិតកម្សាន្ដ
អ្នកលេងអ៊ីនធឺណិតកូរ៉េ រិះគន់ឈុតស្រើបស្រាលរបស់ HyunA ពេលសម្ដែងនៅថៃ
ក្រោយបង្ហាញខ្លួនក្នុងព្រឹត្តិការណ៍ WATERBOMB នៅទីក្រុងបាងកក តារាស្រីសិចស៊ី HyunA បានក្លាយជាប្រធានបទក្តៅនៅលើទំព័រប្រព័ន្ធផ្សព្វផ្សាយសង្គមកូរ៉េ ដោយសារតែនាងស្លៀកពាក់មិនសមភ្នែកអ្នកនៅទីនោះ។

តារាចម្រៀងស្រី K-pop រូបនេះបានក្លាយជាជាសិល្បករមួយរូបដែលត្រូវបានគេអញ្ញើញឲ្យចូលរួមព្រឹត្តិការណ៍ WATERBOMB ក្នុងទីក្រុងបាងកក អំឡុងពេលបុណ្យចូលឆ្នាំថ្មីកន្លងមក។ នៅក្នុងព្រឹត្តិការណ៍នោះ HyunA បានជ្រើសស្លៀកឈុតសិចស៊ីខ្លាំងហួសហេតុ និងមិនសមជាតារាចម្រៀង K-pop នោះទេ។
យ៉ាងណាមិញ ឈុតដែលបានស្លៀកឡើងឆាកបានក្លាយជាប្រធានបទក្តៅនៅលើទំព័រប្រព័ន្ធផ្សព្វផ្សាយសង្គមកូរ៉េដោយមានអ្នកនិយមលេងអ៊ីនធឺណិតផ្សេងៗគ្នាបញ្ចេញមតិរបស់ពួកគេអំពីបញ្ហានេះ រួមទាំងអ្នកចូលចិត្ត និងមិនចូលចិត្ត ហើយទស្សនិកជនខ្លះទៀតបង្ហាញអារម្មណ៍តក់ស្លុត សឹងមិនជឿភ្នែកខ្លួនឯងថែមទៀត។
ជាមួយគ្នានោះដែរ មហាជនកូរ៉េខ្លះបានយល់ស្របនឹងឈុតដោយថា “ត្រលប់មកវិញ Hyuna ១៣ឆ្នាំមុន ”, “Hyuna គឺល្អបំផុតក្នុងអំឡុងពេលនេះហើយ “, “នាងស្អាតមិនថានាងធ្វើអ្វី”, “នាងដូចជាម៉ាដូណា ហឹរណាស់”, “HyunA អ្នកស្អាតណាស់” ខណៈមួយចំនួនទៀតបញ្ចេញមតិថា “ហេតុអ្វីបានជានាងធ្វើដូច្នេះ? ឈុតនេះមិនសមនឹងនាងស្លៀកក្នុងនៅក្នុងប្រទេសថៃនោះទេ”។

ទោះយ៉ាងណានេះមិនមែនជាលើកទីមួយទេសម្រាប់ Hyuna ដែលនាងបង្ហាញខ្លួនក្នុងសំលៀកបំពាក់សិចស៊ីហួសហេតុបែបនេះ។ ជារឿយៗនាងតែងទទួលការរិះគន់រឿងស្លៀកពាក់ជាញឹកញាប់ ខណៈតារាស្រី K-pop រូបនេះមិនបានខ្វល់ខ្វាយនឹងមតិមហាជនសូម្បីតែបន្តិចណាឡើយ៕

ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ចុចអាន៖ត្បិតថាមានកូនពីរនាក់ក្ដី តែសម្រស់ Kim TaeHee ស៊ីដាច់រលកក្រោយ
ចុចអាន៖BLACKPINK ឆ្លើយតបពាក្យចចាមអារ៉ាមរឿងរំសាយក្រុម ហើយអាចបន្តកុងត្រាជាមួយ YG
-
សេដ្ឋកិច្ច៣ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ១៨ ម៉ោង agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានជាតិ២ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
សន្តិសុខសង្គម២ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៤ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoព្រះសង្ឃថៃ សុគត កើនដល់ ១០អង្គហើយ ក្នុងហេតុការណ៍បុករះ បង្កឡើងដោយ កុមារមានបញ្ហាស្មារតី


