ជីវិតកម្សាន្ដ
ត្បិតថាមានកូនពីរនាក់ក្ដី តែសម្រស់ Kim TaeHee ស៊ីដាច់រលកក្រោយ
នៅឆ្នាំ ២០២៣ កំពូលតារាស្រី Kim Tae Hee ក្លាយជាម្ចាស់រហស្សនាមតារាកូរ៉េមានសម្រស់ស្រស់ស្អាត ដោយត្រលប់មកគ្រប់គ្រងឧស្សាហកម្មកម្សាន្តម្តងទៀត ក្រោយខកខានអស់រយៈពេល ៣ ឆ្នាំ ដើម្បីផ្ដោតលើការថែទាំកូនទាំងពីររបស់នាង។

បច្ចុប្បន្ន Kim Tae Hee មានអាយុ ៤៣ ឆ្នាំ ខណៈតារាកូរ៉េបានរូបនេះទើបតែបង្ហោះរូបថត Selfie ខ្លួនឯងដោយបង្ហាញមុខស្រស់ស្អាតរបស់នាង ហើយនេះគឺជាការបង្ហោះលើកដំបូងរបស់ Kim Tae Hee ក្នុងឆ្នាំ ២០២៣។ បន្ទាប់ពី អ្នកម្ដាយកូន២រូបនេះមិនដែលបង្ហាញវត្តមានលើប្រព័ន្ធផ្សព្វផ្សាយម្ដងណាឡើយ ចាប់តាំងពីនាងប្រកាសផ្អាកពីសិល្បៈមួយរយៈធំ។

យ៉ាងណាមិញតាមរយៈរូបថតច្រើនសន្លឹករបស់តួឯកស្រីក្នុងរឿង “Iris” បានសរសេរខេបសិនយ៉ាងវែងអន្លាយថា “ជាយូរមកហើយដែលខ្ញុំបានជ្រើសរើសយកចិត្តទុកដាក់លើជីវិតប្រចាំថ្ងៃ។ ហើយខ្ញុំនឹងត្រលប់មកសួរសុខទុក្ខអ្នកវិញជាមួយនឹងស្នាដៃថ្មីៗឆាប់ៗនេះ ដូច្នេះហើយខ្ញុំមានគម្រោងនឹងបង្ហោះឲ្យបានញឹកញាប់បន្ថែមទៀតនៅពេលខាងមុខ។ ខ្ញុំថត Selfie ដំបូងរបស់ខ្ញុំ ទើបខ្ញុំបង្ហោះវា ហាហា”។
នៅក្នុងផ្នែកបញ្ចេញមតិ អ្នកគាំទ្រភាគច្រើនរំភើបចិត្តយ៉ាងខ្លាំងចំពោះទង្វើចុងក្រោយរបស់ Kim Tae Hee ។ មិនតែប៉ុណ្ណោះ សម្រស់ដ៏ស្រស់សោភារបស់នាងបានធ្វើឲ្យទស្សនិកជនជាច្រើនបញ្ចេញមតិជាបេះដូង ស្របពេលដែលអ្នកខ្លះក៏សរសើរថា ត្បិតថាមានវ័យ៤៣ឆ្នាំតែសម្រស់នៅតែចែងចាំងមិនណាឡើយ។ ជាពិសេសនាងសក្តិសមនឹងរហស្សនាមតារាកូរ៉េមានសម្រស់ស្រស់ស្អាតពិតមែន៕



ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ចុចអានមកម្រឃើញ! Kim Tae Hee បង្ហាញសម្រស់ក្មេងជាងវ័យនៅអាយុ ៤៣ ឆ្នាំ
ចុចអាន៖អ្នកគាំទ្រភ្ញាក់ផ្អើល ក្រោយដឹងថា Rain មានជំងឺធាត់មុនអាយុ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច២ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


