ជីវិតកម្សាន្ដ
BLACKPINK ឆ្លើយតបពាក្យចចាមអារ៉ាមរឿងរំសាយក្រុម ហើយអាចបន្តកុងត្រាជាមួយ YG
ក្រោយលេចឮពាក្យចចាមអារ៉ាមរឿងរំសាយក្រុម BLACKPINK ដែលមានសមាជិកទាំងបួននាក់ Jisoo, Jenny, Rosé, Lisa ពេលនេះពួកគេបានឆ្លើយតបថានឹងបន្តកុងត្រាជាមួយផលិតកម្ម YG Enterta inment ទៅមុខទៀត។
នៅក្នុងបទសម្ភាសន៍ជាមួយកម្មវិធី Bloomberg ក្រុមចម្រៀង BLACKPINK បានលើកឡើងដោយផ្ទាល់នូវពាក្យចចាមអារ៉ាមអំពីការរំសាយក្រុម ហើយក្នុងពេលជាមួយគ្នានោះបានបំបាត់ការព្រួយបារម្ភរបស់អ្នកគាំទ្រដោយបញ្ជាក់ថាពួកគេនឹងបន្តកុងត្រាជាមួយផលិតកម្ម YG Entertainment ក្នុងរយៈពេលយូរ។

ជាពិសេស នៅពេលដែលត្រូវបានសួរអំពីអាជីពទោលដ៏ជោគជ័យរបស់សមាជិកម្នាក់ៗ នៅក្នុង នោះ Jisoo ដែលបច្ចុប្បន្នកំពុងទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងពីទស្សនិកជនជាមួយនឹងអាល់ប៊ុមថ្មីដែលមានចំណងជើងថា ME ។ សមាជិកBLACKPINK ទាំងអស់បាននិយាយ ថា “យើងគិតថាយើងបង្កើតភាពស៊ីសង្វាក់គ្នាដ៏អស្ចារ្យបំផុតសម្រាប់ពួកយើងមានទាំងបួននាក់។យើងចង់បន្តអាជីពតន្ត្រីដែលយើងស្រលាញ់ជាយូរមកហើយ ក្នុងនាមជាក្រុម BLACK PINK” ។

ទន្ទឹមនឹងនោះកម្មវិធី Bloomberg បានសរសើរចំពោះសមាជិកទាំងបួនក្នុងការរួមដំណើរសិល្បៈជាមួយគ្នា ថ្វីត្បិតតែសមាជិកម្នាក់ជោគជ័យខ្លាំងជាមួយនឹងបទចម្រៀងទោលរៀងៗខ្លួន ប៉ុន្តែសមាជិកទាំងអស់នៅតែស្និទ្ធស្នាលគ្នាខ្លាំង គ្មានការច្រណែនគ្នាឡើយ។ ជាមួយគ្នាសូម្បីតែ BLACKPINK បានបញ្ជាក់ថា ពួកគេចាត់ទុកគ្នាជាគ្រួសារ និងបងប្អូន ជំនួសឱ្យសមាជិកក្រុមតែមួយ ។

យ៉ាងណាមិញ នៅពេលបច្ចុប្បន្ននេះ BLACKPINK ជិតផុតកុងត្រាជាមួយផលិតកម្ម YG Entertain ment ហើយយោងតាមការចែករំលែករបស់ក្រុម វាហាក់បីដូចជា Jennie, Jisoo, Lisa និង Rosé នឹងបន្តបន្តកុងត្រាថ្មីរបស់ពួកគេនៅពេលអនាគត ៕
ប្រែសម្រួល៖នាងតូច
ចុចអាន៖ត្បិតថាមានកូនពីរនាក់ក្ដី តែសម្រស់ Kim TaeHee ស៊ីដាច់រលកក្រោយ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច២ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន


