ជីវិតកម្សាន្ដ
ហ្វាន ពីងពីង ធ្លាប់ពញ្ញាក់លោកខាងលិចតាមរយៈសំលៀកបំពាក់ថា ស្ត្រីអាស៊ីមានភាពរឹងមាំនិងទំនុកចិត្តដូចអឺរ៉ុប
នៅក្នុងព្រឹត្តិការណ៍ភាពយន្តដ៏ល្បីល្បាញនៅទីក្រុង Cannes កាលឆ្នាំ២០១០ តារាសម្ដែងចិន ហ្វាន ពីងពីង បានជ្រើសរើសសំលៀកបំពាក់ដើរលើកម្រាលព្រំក្រហមដែលមិនត្រឹមតែជួយឲ្យលេចធ្លោប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបញ្ចូលសារដល់លោកខាងលិចអំពីស្ត្រីអាស៊ីយ៉ាងឆ្លាតវៃផងដែរ។

កាលណោះនៅពេលចូលរួមក្នុងមហោស្រពភាពយន្ត Cannes ប្រចាំឆ្នាំលើកទី ៦៣ ហ្វាន ពីងពីង បានធ្វើឲ្យអ្នកសារព័ត៌មានចាប់អារម្មណ៍យ៉ាងខ្លាំង នៅពេលដែលនាងបានស្លៀករ៉ូបសូត្រពណ៌លឿងបិទស្មា ដែលបំផុសគំនិតដោយអាវនាគរបស់ស្តេចចិន។ រាងកាយទាំងមូលត្រូវបានប៉ាក់ដោយគំនូរនាគដ៏ឆើតឆាយ រួមផ្សំជាមួយនឹងចុងកន្ទុយរ៉ូបរចនាជារលកសមុទ្រដ៏អស្ចារ្យ ធ្វើឲ្យរូបរាងទាំងមូលនៃភាពស្រស់ស្អាតមានថាមពលខ្លាំង នៅលើកម្រាលព្រំក្រហម។
វាក៏ត្រូវបានគេដឹងថាជាសំលៀកបំពាក់ចិនដ៏ក្លាហានដែលបានធ្វើឲ្យកក្រើកលើកម្រាលព្រំក្រហមទីក្រុង Cannes ក្នុងឆ្នាំនោះ រចនាឡើងដោយអ្នករចនាជនជាតិចិន Laurence Hsu ។ បំណែកនោះមានឈ្មោះថា Dong fang xiang yun មានន័យថា ពពកដ៏រុងរឿងនៃបូព៌ា ខណៈឈុតមួយនេះបានយកសិប្បករចំនួន៣០ នាក់មកដេរប៉ាក់ជាបន្តបន្ទាប់សម្រាប់រយៈពេល ១១ ថ្ងៃដើម្បីបញ្ចប់ជាស្ថាពរ។
នាពេលនោះ អ្នកសារព័ត៌មានបានសួរនាងថា ហេតុអ្វីបានជាជ្រើសរើសសំលៀកបំពាក់ដ៏ពិសេសនេះនៅលើកម្រាលព្រំក្រហម តារាចិនរូបនេះក៏បាននិយាយអំពីអត្ថន័យនៃការរចនានេះថា “ជនបរទេសមានទស្សនៈថា ស្ត្រីអាស៊ីខ្សោយខ្លាំងណាស់ ខ្ញុំគ្រាន់តែចង់បង្ហាញពួកគេតែប៉ុណ្ណោះ។ ខ្ញុំឃើញថាស្ត្រីអាស៊ី មានភាពរឹងមាំ និងមានទំនុកចិត្តដូចស្ត្រីអឺរ៉ុប ឬបុរសណាក៏ដោយ ហេតុនេះហើយបានជាខ្ញុំជ្រើសរើសសំលៀកបំពាក់នេះ”។
ភ្លាមៗក្រោយព្រឹត្តិការណ៍មិនបានប៉ុន្មាន រូបភាពរបស់នាងបានសាយភាយពេញកាសែត។ មនុស្សជាច្រើនបានសរសើរនាងចំពោះការបញ្ចូលនិមិត្តសញ្ញាវប្បធម៌ជាច្រើនជំនាន់របស់ប្រទេសចិននៅបរទេសយ៉ាងប៉ិនប្រសប់ ប៉ុន្តែអ្នកខ្លះក៏បានបញ្ចេញមតិថា តារាស្រីរូបនេះ មានមហិច្ឆតាខ្លាំងពេក។ យ៉ាងណាមិញ ហ្វាន ពីពីង នៅតែឆ្លើយតបយ៉ាងស្ងប់ស្ងាត់ថា “ខ្ញុំជាមនុស្សសាមញ្ញ ខ្ញុំគ្រាន់តែចង់បញ្ជាក់ថា ខ្ញុំជាតារាសម្ដែងមកពីប្រទេសចិន”។

ទោះយ៉ាងណាក៏ដោយ នេះត្រូវបានគេចាត់ទុកថាជាព្រឹត្តិការណ៍ដ៏សំខាន់មួយដែល ពីង ពីង បាននាំយកឈ្មោះរបស់នាងទៅកាន់ទីផ្សារអន្តរជាតិជាផ្លូវការ និងចូលទៅក្នុងពិភពម៉ូដលោកខាងលិច។ ដោយសារតែតាំងពីឆ្នាំ ២០១០ មក សម្រស់បានលេចមុខជាប្រចាំក្នុងបញ្ជីតារាស្រីដែលស្លៀកពាក់ស្អាតជាងគេលើពិភពលោក ដែលត្រូវបានបោះឆ្នោតដោយគេហទំព័រអន្តរជាតិដូចជា Vanity Fair, E!Online ហើយចាប់តាំងពីពេលនោះមក ចំណងជើង “មហាក្សត្រី” កម្រាលព្រំក្រហមក៏កើតផងដែរ៕




ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ចុចអាន៖ហ្វាន ពីងពីង បង្ហាញមុខម្តងទៀត នៅឯមហោស្រពភាពយន្តទីក្រុងប៊ែកឡាំង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច២ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន


