ជីវិតកម្សាន្ដ
បវរកញ្ញា រុស្ស៊ី រងការចោទប្រកាន់ថា កែសម្ផស្សច្រើនពេក និងអាងប្ដីជាសេដ្ឋីទើបជាប់
ថ្មីៗនេះ បវរកញ្ញាវ័យ៣៤ឆ្នាំ Natalya Oskar បានគ្រងមកុដបវរកញ្ញារុស្ស៊ីជាផ្លូវការ។ ប៉ុន្តែសម្រស់របស់នាងមានភាពចម្រូងចម្រាស ព្រោះវាត្រូវបានគេចាត់ទុកថាមិនសូវភ្លឺរលោង និងបង្ហាញសញ្ញានៃការវះកាត់កែសម្ផស្សច្រើនពេក។

សហគមន៍សម្រស់បាននិយាយថា បវរកញ្ញារូបនេះមិនសមនឹងឈ្នះ ហើយមានការក្លែងបន្លំលើលទ្ធផល។ ពួកគេសង្ស័យប្តីរបស់នាងមហាសេដ្ឋី Roman Bezmaternykh ជាម្ចាស់ក្រុមហ៊ុនមួយដែលឧបត្ថម្ភលោកស្រីនៅឆ្នាំនេះដូច្នេះលទ្ធផលនាងបានឈ្នះតំណែងខ្ពស់បំផុត។
យ៉ាងណាមិញភ្លាមៗនោះដែរ អ្នករៀបចំការប្រកួតបានចេញមុខមកការពារ Natalya Oskar ថា រូបថតពិធីឡើងគ្រងមកុដដ៏ចម្រូងចម្រាសរបស់នាងគឺបណ្តាលមកពីការថតជ្រុងមិនស្អាត។ ហើយពួកគេបានបញ្ជាក់ថា ចៅក្រមពិតជាមានការចាប់អារម្មណ៍យ៉ាងខ្លាំងចំពោះរូបសម្រស់វ័យ ៣៤ឆ្នាំរូបនេះ ហើយនាងគឺជាអ្នកដែលស័ក្ដិសមក្នុងការឈ្នះការប្រកួតនេះ។
ទោះយ៉ាងណាក៏ដោយ ខាងបវរកញ្ញារុស្ស៊ីថ្មីថាមិនខ្វល់នឹងការរិះគន់ពីអ្នកដទៃមកលើនាងទេ ហើយបដិសេធពាក្យចចាមអារ៉ាមអំពីការវះកាត់កែសម្ផស្សថា “កុំចាំបាច់ខាតពេលអាន comment ឈ្លោះពេលគេមិនសប្បាយចិត្ត ខ្ញុំទៅតាមផ្លូវរបស់ខ្ញុំ”។
សូមបញ្ចាក់ដែរថា បវរកញ្ញា Natalya Oskar បច្ចុប្បន្ននេះបានរៀបអាពាហ៍ពិពាហ៍និងមានកូនស្រីម្នាក់។ ជាមួយគ្នានេះ នាងគឺជាគ្រូបង្រៀនភាសាអង់គ្លេស និងជាអ្នកចម្រៀងផងដែរ៕



ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ចុចអាន៖នារីម្នាក់បាត់ខ្លួនយ៉ាងអាថ៌កំបាំងនៅ អេស្ប៉ាញ ៩ ឆ្នាំក្រោយបែររកឃើញក្នុងជញ្ជាំង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


