ជីវិតកម្សាន្ដ
ប្រទះឃើញគ្រោងឆ្អឹងតារាសម្ដែងជនជាតិអង់គ្លេសម្នាក់ នៅតំបន់ភ្នំកាលីហ្វ័រញ៉ា
នាយកដ្ឋានតម្រួតប្រចាំតំបន់ San Bernardino នៃសហរដ្ឋអាមេរិក បានបញ្ជាក់ថា គ្រោងឆ្អឹងមនុស្សដែលគេរកឃើញនៅតំបន់ភ្នំរដ្ឋកាលីហ្វ័រញ៉ា គឺជារបស់តារាសម្តែងជនជាតិអង់គ្លេស Julian Sands ដែលបាត់ខ្លួន ។

ការរកឃើញកើតឡើង ចាប់តាំងពីតារាវ័យ ៦៥ ឆ្នាំរូបនេះ ត្រូវបានគេរាយការណ៍ថាបាត់ខ្លួននៅក្នុងតំបន់ Mount Baldy នៃភ្នំ San Gabriel កាលពីជាង៥ខែមុន។

អ្នកឡើងភ្នំបានប្រទះឃើញគ្រោងឆ្អឹងមនុស្ស កាលពីព្រឹកថ្ងៃសៅរ៍ ទី២៤ ខែមិថុនា ឆ្នាំ២០២៣ ក្រោយធ្វើកោសល្យវិច័យ ពេលនេះច្បាស់ហើយថា វាជារបស់លោក Sands ពិតប្រាកដមែន ។
នាយកដ្ឋានតម្រួតប្រចាំតំបន់បន្តថា ការស្លាប់របស់ Sands កំពុងស្ថិតក្រោមការស៊ើបអង្កេតនៅឡើយទេ ដូច្នេះរង់ចាំលទ្ធផលតេស្តបន្ថែមទៀតដើម្បីដឹងកាន់តែច្បាស់ពីមូលហេតុ ។

គួររំលឹកថាលោក Julian Sands ជាអ្នកចូលចិត្តឡើងភ្នំ គាត់បាត់ខ្លួនតាំងពីថ្ងៃទី ១៣ ខែមករា ដើមឆ្នាំ២០២៣ មកម្ល៉េះ ។ ណាមួយនៅរដ្ឋកាលីហ្វ័រញ៉ាភាគខាងត្បូងគ្រានោះបានរងការវាយប្រហារដោយព្យុះបណ្ដាលឲ្យភ្នំលិចលង់ក្នុងព្រិល និងទឹកកក ដូច្នេះវាគ្រោះថ្នាក់ខ្លាំងណាស់ សូម្បីតែអ្នកឡើងភ្នំដែលមានបទពិសោធន៍ក៏មិនអាចរួចខ្លួនដែរ ៕
ប្រែសម្រួល៖ វារី
-
កីឡា១៩ ម៉ោង agoបារាំង ចប់ដំណើរនៅ World Cup 2026 ក្រោមថ្វីជើង អេស្ប៉ាញ ២-០ វគ្គ ១/២ ផ្តាច់ព្រ័ត្រ
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៦ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
សេដ្ឋកិច្ច១ សប្តាហ៍ agoកម្ពុជា ដាក់ទិសដៅធ្វើឱ្យកាន់តែប្រសើរឡើងនូវប្រព័ន្ធភស្តុភារកម្ម ជំរុញកំណើនពាណិជ្ជកម្ម ទាក់ទាញការវិនិយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoតម្លៃប្រេងអន្តរជាតិស្ទុះងើបឡើងវិញ ក្រោយអាមេរិកបើកការវាយប្រហារថ្មីប្រឆាំងអ៊ីរ៉ង់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoហូឡង់ ប្រកាសលែងជួយអ៊ុយក្រែន ទៀតហើយ ក្នុងសង្គ្រាម ជាមួយរុស្ស៊ី


