ជីវិតកម្សាន្ដ
មួយឈុតដែល Lisa ស្លៀកចូលរួមក្នុងព្រឹត្តិការណ៍ BVLGARI តម្លៃជិត៦ពាន់ដុល្លារ
នៅថ្ងៃទី ២៨ ខែមិថុនា ឆ្នាំ ២០២៣ Lisa សមាជិកក្រុម BLACKPINK បានធ្វើឲ្យទស្សនិកជនលើកឈ្មោះរបស់នាងមកជជែកគ្នាពេញបណ្ដាញសង្គម បន្ទាប់ពីលេចមុខក្នុងព្រឹត្តិការណ៍ BVLGARI គម្រប់ខួប ៧៥ ឆ្នាំដ៏ប្រណិត នៅទីក្រុងសេអ៊ូល ប្រទេសកូរ៉េខាងត្បូង។

ក្នុងកម្មវិធីនេះដែរ Lisa បានជ្រើសរើសរ៉ូបពណ៌សដៃវែង។ ថ្វីត្បិតតែផ្នែកខាងមុខបិទជិតក ប៉ុន្តែផ្នែកខាងក្រោយគឺវាលខ្នងឃើញសាច់ជ្រៅដល់ចង្កេះ បង្ហាញឲ្យឃើញពីសម្រស់របស់នាងកាន់តែលេចធ្លោ។ ជាពិសេសនោះគឺមនុស្សជាច្រើនកម្រនឹងឃើញសមាជិកក្រុម BLACKPINK រូបនេះលើកសក់អស់បែបនេះណាស់។
ទោះយ៉ាងណាក៏ដោយ អ្វីដែលជាទីចាប់អារម្មណ៍ខ្លាំងរបស់ទស្សនិកជននោះគឺឈុតដែលនាងស្លៀកមានរូបរាងដូចម្ចាស់ក្សត្រី។ ចំណែកតម្លៃវិញក៏មិនធម្មតា ខណៈរ៉ូបពណ៌ស Simone តម្លៃ ៤,៦០០ដុល្លារ, គ្រឿងអលង្ការ BULGARI , ស្បែកជើងកែងខ្ពស់ពណ៌ខ្មៅ ១,១៩៥ដុល្លារ។ ចំណែកតម្លៃសរុបមួយឈុតនេះសរុបដល់ទៅ ៥,៧៩៥ដុល្លារ។
ទន្ទឹមនឹងនេះដែរ wikitree ក៏បានរាយការណ៍ថា អ្នកនិយមលេងអ៊ីនធឺណិតកូរ៉េបានបញ្ចេញមតិលើរូបភាពនាងលើសពី ១០០លាន ដងនៅលើសហគមន៍អនឡាញ TheKoo ដោយនិយាយសរសើរថ្ងាសរបស់ Lisa ស្អាតខ្លាំង។ ក្នុងនោះក៏មានហ្វេនមួយចំនួនចោទសួរទៅកាន់នាងវិញថា ហេតុអ្វីបានជានាងមិនបង្ហាញវាញឹកញាប់? ហើយពួកគេក៏សង្ឃឹមថា នាងនឹងបង្ហាញវាជាញឹកញាប់ផងដែរ៕



ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ចុចអាន៖អ្នកលេងអ៊ីនធឺណិតសរសើរថ្ងាស Lisa ថាស្អាត ក្រោយនាងលើកសក់បញ្ចេញឈុតវាលខ្នង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


