ជីវិតកម្សាន្ដ
រកឃើញតារាចម្រៀងកូរ៉េស្លាប់ក្នុងបន្ទប់ទឹក មុនឡើងសម្ដែងប៉ុន្មាននាទី
តារាចម្រៀងកូរ៉េវ័យ ៤៦ឆ្នាំ អ្នកស្រី Lee Sang Eun ត្រូវបានគេប្រទះឃើញស្លាប់ក្នុងបន្ទប់ទឹក មុនពេលនាងឡើងសម្ដែងតែប៉ុន្មាននាទីប៉ុណ្ណោះ។

កាលពីថ្ងៃទី៧ ខែកក្កដា សារព័ត៌មាន News1 បានរាយការណ៍ថា ប៉ូលិសកំពុងស៊ើបអង្កេតការស្លាប់របស់តារាចម្រៀង Lee Sang Eun បន្ទាប់ពីគេរកឃើញនាងដេកស្លាប់នៅក្នុងបន្ទប់ទឹក។

សេចក្តីរាយការណ៍បញ្ជាក់ថា កាលពីថ្ងៃទី៦ ខែកក្កដា វេលាម៉ោង ៨ និង ២៣នាទីយប់ បុគ្គលិកកម្មវិធីប្រគំតន្ត្រីមួយបានទូរសព្ទទៅប៉ូលិស ក្រោយរកឃើញសពតារាចម្រៀង Lee Sang Eun ក្នុងបន្ទប់ទឹកនារី ជាន់ទី៣ នៅកន្លែងប្រគំតន្ត្រី ។ បុគ្គលិកនោះ បាននិយាយថា “ដល់ម៉ោងដែល Lee Sang Eun ឡើងឆាក នាងបែរជាមិននៅក្រោយឆាក ហើយពេលខ្ញុំរកមើលនៅក្នុងបន្ទប់ទឹក ខ្ញុំបានឃើញនាងដេកលើឥដ្ឋ។”
សារព័ត៌មាន Yonhap ក៏បានរាយការណ៍ផងដែរថា ប៉ូលិសកំពុងស៊ើបអង្កេតឧបទ្ទវហេតុនេះ ប៉ុន្តែមិនទាន់រកឃើញអ្វីគួរឱ្យសង្ស័យនោះទេ៕
ប្រែសម្រួល៖ សន្យា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច២ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន


