ជីវិតកម្សាន្ដ
តារាសម្ដែង ហ្វីយ៉ាតា លើកឡើងចំៗ ពាក់ព័ន្ធវិស័យសិល្បៈបច្ចុប្បន្ន
ស្រីស្អាត ថៃ នារីសុជាតា ហៅ ហ្វីយ៉ាតា គឺជាតារាសម្ដែង និងជាអតីត Freshie Girls ធ្លាប់មានភាពល្បីល្បាញខ្លាំង ទោះបីជាពេលនេះហាក់ឃ្លាតឆ្ងាយពីសិល្បៈក៏ពិតមែន ប៉ុន្តែនាងនៅតែជាតារាស្រីម្នាក់មានមហាជនជាច្រើនចាប់អារម្មណ៍តាមរយៈការលេងស្ទាយ៍តែងខ្លួនប្លែកៗ មិនឲ្យច្រឡំគេ។

យ៉ាងណាមិញក្រឡេកមកមើលរឿងដ៏ចាប់អារម្មណ៍ថ្មីមួយទៀត ស្រាប់តែតារាសម្ដែង ហ្វីយ៉ាតា ចេញមុខទម្លាយរឿងរ៉ាវនឹកស្មានមិនដល់នៅពីក្រោយខ្នងក្នុងវិស័យភាពយន្តខ្មែរនាពេលបច្ចុប្បន្ន។ ក្នុងនោះ យ៉ាតា បានលើកឡើងចំៗ ដោយឥតសំចៃមាត់ពាក់ព័ន្ធទាំងការសម្ដែង និងជ្រើសរើសតួ។ ហ្វីយ៉ាតា បាននិយាយថា «ស្រុកគេទៅមុខហើយៗ សិល្បៈក៏ទៅមុខ ភាពយន្តក៏ទៅមុខ ទេសចរណ៍ក៏ទៅមុខ យើងនៅរវល់រកតែតួណាថត free ឬ ថតរឿងមួយថ្ងៃឲ្យគ្នាបានតែ ៥០ ដុល្លារ ឬ ១០០ ដុល្លារ ហ្នឹងទៅ»។

តារាស្រី ហ្វីយ៉ាតា បាននិយាយទៀតថា «ក្រុមហ៊ុនខ្លះ agency ខ្លះ បានលុយមកពី Sponsors ទុកហូបគ្នាឯង ដល់ឲ្យតួ ៥០ ដុល្លារ ឬ ១០០ ដុល្លារ តែរកចង់បានតួលំដាប់គ្រាន់បើៗ ដែរមកថតឲ្យក៏ឆ្លាតតែឯងម្ល៉េះ? ហើយ client ខ្លះអ៊ីចឹងដែរ មានលុយតែអត់ចេះមើលតួមើលអីខ្លួនឯងខ្លះទេថាវាសមអត់ត្រូវនឹង concept អត់? ឲ្យតែ agency ថាយកយកដែរ agency គេឆ្លាតគេយកណាគេឲ្យចំណីតិចៗ ក៏ព្រម ហើយតួល្បីៗខ្លះក៏អ៊ីចឹងដែរ ឲ្យតែបានថតតម្លៃម៉េចក៏យកដែរកូរផ្ទៃក្នុងទីផ្សារញាក់»។

តារាសម្ដែងរូបនេះបន្តថា «អ្នកដែលប្រកាន់គោលជំហរច្បាស់លាស់ និងដឹងពី talent ខ្លួនគេពិតប្រាកដអត់សូវមានទឹកមាត់លេបទេ ព្រោះឥឡូវគេមិនសូវមើលលើ talent គេមើលរកអាណាយកថោកជាង ស្រុកគេ គេឲ្យតម្លៃតារាគេណាស់ គេថតមួយរឿង ឬ ថត commercial អីមួយ ឃើញលុយតែម្ដង ចំណែកយើងវិញ តួខ្លះដែលយើងឃើញតាម billboard អី និងខ្លះថត free ខ្លះបានលុយ តែលុយហ្នឹងមិនបាច់ឆ្ងល់ទេ»។

ហ្វីយ៉ាតា និយាយបន្ថែមថា «អីចឹងៗ បានពួក agency ខ្លះ គេរកតែតួណាគេស្រួលហូបពីលើបានច្រើន ព្រោះមនុស្សយើងខ្លះៗ ឥឡូវគោលជំហរមិនសូវមានចង់តែមានមុខ។ យកអ្នកកំប្លែង Promote ខាង beauty យកអ្នក beauty ទៅ promote ហាងបាយ យកអ្នក promote ហាងបាយមក promote ឡាន យកអ្នកចម្រៀង promote កីឡា យកអ្នកកីឡា promote bar និយាយទៅអ្នកណាយកថោក អញយកអ្នកហ្នឹង រឿង talent ត្រូវ concept អត់ទុកសិន»។

តារាសម្ដែង ហ្វីយ៉ាតា បានបន្ថែមថា អ្វីដែលនាងនិយាយនេះ ជាការពិតមួយផ្នែក នៃសង្គមនេះហើយ បើអ្នកណាចង់រើសដាក់ខ្លួនយកទៅ ព្រោះសម្ដីខ្ញុំបោះចោលទេ៕
អត្ថបទ ៖ ចាន់រ៉ា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច២ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


