ជីវិតកម្សាន្ដ
ឃុំ ប៉ុណ្ណាដែត បញ្ជាក់ច្បាស់ថា ពាក្យតារាមួយម៉ាត់ មិនមែនចេះតែហៅបានគ្រប់បុគ្គលឡើយ
និយាយនៅក្នុង Live ប្រតិកម្មឆ្លើយតបទៅ កញ្ញា អាណារ៉ូស កាលពីថ្មីៗនេះ តារាចម្រៀងលោក ឃុំ ប៉ុណ្ណាដែត បានបញ្ជាក់ច្បាស់ថា ពាក្យតារាមួយម៉ាត់ មិនមែនចេះតែហៅបានគ្រប់បុគ្គល គ្រប់រូបឡើយ…..។ ចំណែករឿង រ៉ូស លោកថា ពុំបានយកនាងមកនិយាយលើកជាប្រធានបទ ដើម្បីជាន់ពន្លិចទេ ហើយត្រូវពិនិត្យឡើងវិញផង ពោលនិយាយជាទូទៅ។

លោក ឃុំ ប៉ុណ្ណាដែត បានលើកឡើងថា «ឲ្យយល់ពីតម្លៃសិល្បៈ ព្រោះពាក្យថាសិល្បៈ មិនមែនឲ្យតែចេះច្រៀង ១ បទ ក៏ហៅថាជាអ្នកសិល្បៈដែរទេ…នៅប្រទេសគេ មុនចូលសិល្បៈ គឺគេត្រូវឆ្លងកាត់សាលាជាមុនសិន ដូច្នេះគេស្គាល់ណាស់ដោយសារគេបានរៀនសូត្រផ្នែកសីលធម៌ សុជីវធម៌បានត្រឹមត្រូវ និងយល់ដឹងពីរបៀបរបបច្បាស់លាស់ ព្រមទាំងទេពកោសល្យ និងសមត្ថភាពត្រឹមត្រូវ ទើបក្លាយជាតារាបាន…»។

លោក ឃុំ ប៉ុណ្ណាដែត បញ្ជាក់ថា «សម្រាប់ខ្ញុំ មិនមែនកើតមកចេះនោះទេ ពោលគឺទទួលបានការរៀនសូត្របទពិសោធន៍រៀមច្បងសិល្បៈដទៃទៀតដែលពួកគាត់បានណែនាំ ដូច្នេះគឺចេះបទពិសោធន៍ទាំងនេះពីពួកគាត់ក្នុងការពន្យល់ទៅប្អូនៗសិល្បៈក្រោយៗទៀត…»។

ក្នុងនោះដែរ តារាប្រុសលោក ឃុំ ប៉ុណ្ណាដែត បានស្នើដល់ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងសមាគមសិល្បករខ្មែរថា «មុនតែងតាំងអ្នកណាជាតារា ខ្ញុំសំណូមពរថា ឥឡូវតួអង្គណាម្នាក់ចេញមក គួរបញ្ជាក់ថា គាត់ស្ថិតនៅក្នុងផ្នែកអ្វី នៃសិល្បៈ ជា(តារាសម្ដែង តារាភាពយន្ត ឬ ជាអ្វី?)….។ កុំអ្នកលេងតិកតុក ក៏ហៅថាតារាដែរ»៕
អត្ថបទ ៖ ចាន់រ៉ា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច២ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន


