ជីវិតកម្សាន្ដ
Lisa បោះតុក្កតាទៅហ្វូងមនុស្សវិញ ក្រោយមានគេគប់វាមកលើឆាកប្រគំតន្ត្រី Blackpink
វីដេអូឃ្លិបមួយកំពុងក្លាយជារឿងចម្រូងចម្រាស បន្ទាប់ពី Lisa សមាជិកក្រុម Blackpink បោះតុក្កតាត្រលប់ទៅវិញក្រោយទស្សនិកជនមិនស្គាល់អត្តសញ្ញាណម្នាក់គប់វាមកកាន់ឆាកដែលពួកគេកំពុងប្រគំតន្ត្រី។

ដោយយល់ឃើញស្ថានការណ៍មិនល្អ Lisa ប្រញាប់ចូលទៅដោះស្រាយ ហើយបោះតុក្កតាត្រឡប់ទៅកាន់ហ្វូងមនុស្សវិញភ្លាមៗ ចៀសវាងបង្កគ្រោះថ្នាក់ដែលអាចកើតមានចំពោះខ្លួននាង ឬមិត្តរួមក្រុមផងដែរ។
យ៉ាងណាមិញសកម្មភាពរបស់ Lisa បានទាក់ទាញទស្សនិកជនពីពិភពអនឡាញ ជាមួយនឹងឃ្លិបដែលនាងបង្ហាញពីសារៈសំខាន់នៃសុវត្ថិភាពអំឡុងពេលសម្តែងផ្ទាល់ នៅពេលមាននរណាម្នាក់បោះអ្វីមួយនៅលើឆាកប្រគំតន្ត្រី។ ចំណែក Lisa ខ្លួនឯងវិញ នាងស្ទើរតែរងគ្រោះថ្នាក់ដោយការគប់របស់ទាំងនេះជាច្រើនដងពីមុនមក រួមទាំងអំឡុងពេលប្រគំតន្ត្រីនៅម៉ាកាវផងដែរ។
ទោះយ៉ាងណាក៏ដោយ និន្នាការនៃអ្នកគាំទ្រគប់វត្ថុលើឆាកប្រគំតន្ត្រីកាន់តែរីករាលដាលនាពេលថ្មីៗនេះ ចាប់ពីតុក្កតាទូរស័ព្ទ ឬសូម្បីតែទឹក។ ពេលខ្លះវាអាចជាការប៉ុនប៉ងបោះអំណោយដល់អ្នកសិល្បៈ ប៉ុន្តែក៏មានអ្នកគាំទ្រដែលមានចេតនាទាក់ទាញការចាប់អារម្មណ៍។ ជាពិសេសការគប់គ្នាបែបនេះ ថែមទាំងមានរបួសដល់អ្នកសិល្បៈមួយចំនួនទៀតផង។ មិនត្រឹមតែជាមួយអ្នកសិល្បៈប៉ុណ្ណោះទេ ប៉ុន្តែក៏ជាមួយអ្នកគាំទ្រផ្សេងទៀតក្នុងចំណោមទស្សនិកជន។ ទីកន្លែង និងអ្នករៀបចំកំពុងជំរុញឲ្យអ្នកទស្សនាការប្រគំតន្ត្រីបដិសេធពីការអនុវត្តបែបនេះ ហើយស្វែងរកវិធីផ្សេងទៀតដើម្បីបង្ហាញការដឹងគុណរបស់ពួកគេដោយមិនប៉ះពាល់ដល់សុវត្ថិភាពរបស់នរណាម្នាក់ឡើយ៕

ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ចុចអាន៖ប្រព័ន្ធផ្សព្វផ្សាយល្បីៗទម្លាយថា ៧ ឆ្នាំ មកនេះ Lisa បានប្រាក់ខែទាបជាងគេក្នុងក្រុម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoសារព័ត៌មានអាមេរិក CBS ចុះផ្សាយពីរបៀបដែល បណ្តាញចោរមានមូលដ្ឋាននៅថៃ Latchford លួចវត្ថុបុរាណខ្មែរ លក់ទៅឲ្យសារមន្ទីរអន្តរជាតិ និង មហាសេដ្ឋី


