ជីវិតកម្សាន្ដ
ប្រព័ន្ធផ្សព្វផ្សាយល្បីៗទម្លាយថា ៧ ឆ្នាំ មកនេះ Lisa បានប្រាក់ខែទាបជាងគេក្នុងក្រុម
សារព័ត៌មាន deccanchronicle បានរាយការណ៍ថា Lisa គឺជាសមាជិកដែលមានប្រាក់ខែតិចបំផុតក្នុងក្រុម BLACKPINK បើទោះបីនាងគឺជាសមាជិកដែលមានប្រជាប្រិយភាពបំផុតក៏ដោយ។

យោងតាមប្រព័ន្ធផ្សព្វផ្សាយ BLACKPINK គឺជាក្រុមចម្រៀងកូរ៉េដែលមានអ្នកតាមដានច្រើនជាងគេបំផុតទូទាំងពិភពលោកបន្ទាប់ពី Bangtan Boys (BTS)។ ក្រុមចម្រៀងជាទូទៅត្រូវបានគ្រប់គ្រងដោយភ្នាក់ងារល្បីៗ ខណៈ BTS ត្រូវបានគ្រប់គ្រងដោយ HYBE ហើយ BLACKPINK គ្រប់គ្រងដោយ YG Entertainment។
ខណៈពេលដែលសមាជិក BTS ទាំងអស់ត្រូវបានគេនិយាយថាមកពីប្រទេសកូរ៉េខាងត្បូង ប៉ុន្តែក្រុម BLACKPINK មិនមែនដូចពួកគេទេ។ ទោះបីជា Jisoo និង Jennie មកពីប្រទេសកូរ៉េក៏ដោយ។ ប៉ុន្តែ Rose គឺមកពី Auckland ក្នុងប្រទេស New Zealand ចំណែក Lisa មកពីប្រទេសថៃ។ ថ្វីត្បិតតែតារាស្រីទាំងបួនដួងនេះ មានប្រជាប្រិយភាពខ្លាំង និងមានអ្នកគាំទ្រច្រើននៅលើបណ្តាញសង្គម។ ប៉ុន្តែ Lisa ក៏ត្រូវបានគេនិយាយថាជាសមាជិកក្រុមដ៏មានប្រជាប្រិយបំផុតមួយនៅក្នុងក្រុម។
យោងតាមរបាយការណ៍ថ្មីៗបង្ហាញថា កិច្ចសន្យារបស់សមាជិក BLACKPINK ជាមួយភ្នាក់ងារ YG Entertainment កំពុងដំណើរការផុតកំណត់នៅខែសីហានេះ។ អ្នកគាំទ្របានបញ្ចេញមតិថា Lisa ប្រហែលជាមិនបន្តកិច្ចសន្យារបស់នាងដើម្បីទទួលបានការផ្តល់ជូនកាន់តែប្រសើរពីភ្នាក់ងារផ្សេងទៀត។ មានការនិយាយជាច្រើនអំពីសំណងរបស់ Lisa។ ប្រសិនបើរបាយការណ៍នេះគឺជាការចង្អុលបង្ហាញណាមួយ Lisa គឺជាសមាជិកដែលមានប្រាក់ខែតិចបំផុតក្នុងចំណោមសមាជិក BLACKPINK ទោះបីជានាងមានប្រជាប្រិយភាពខ្លាំង និងត្រូវបានគេនិយាយថា ជាសមាជិកដែលពេញនិយមបំផុតក្នុងក្រុមក៏ដោយ។
ទោះយ៉ាងណាក៏ដោយ ទស្សនិកជននៅតែចាំមើលថា តើ Lisa សមាជិកក្រុម BLACKPINK នឹងបន្តកុងត្រាថ្មីជាមួយ YG Entertainment ដែរឬទេ? ឬអាចទៅរកអ្នកក្រោមបង្គាប់ផលិតកម្មណាមួយផ្សេងទៀត?


ប្រែសម្រួល៖ សាង ស្រីល័ក្ខ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច២ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន


