ជីវិតកម្សាន្ដ
ឈុតដែល Aum ស្លៀកចូលរួមខួបកំណើតតារាសម្ដែង Pooklook ថ្ងៃមុន តម្លៃជិត ៥ លានបាត
ជាតារាលេខមួយប្រចាំប្រទេសថៃទៅហើយ ដូច្នេះមិនចម្លែកទេដែលរៀមច្បង Aum Patcharapa តែងនិយមស្លៀកពាក់សំលៀកបំពាក់ដែលមានយីហោថ្លៃៗកប់ពពក មកបង្ហាញជូនដល់អ្នកគាំទ្ររបស់នាងជាញឹកញាប់។

ជាក់ស្ដែងកាលពីថ្ងៃខួបកំណើតរបស់តួឯកស្រីក្នុងរឿង “ល្បិចបញ្ឆោតស្នេហ៍ “ កន្លងទៅ ក្នុងនាមជារៀមច្បងរបស់ Pooklook Fonthip តារាស្រី Aum បានរៀមចំកម្មវិធីនេះដោយផ្ទាល់ដៃ ដើម្បីអបអរដល់សមាជិកកូនពៅក្រុមរបស់នាងយ៉ាងឱឡារិកថែមទៀត។
ជាមួយគ្នានេះដែរ មហាជនជាច្រើនបានសង្កេតឃើញថា ឈុតខ្មៅវាលខ្នងដែល Aum Patcharapa រើសស្លៀកមកចូលរួមខួបកំណើតម្ដងនេះ ស្អាតនិងសិចស៊ីតាំងពីចុងជើងដល់ចុងសក់សឹងរកកន្លែងទាស់គ្មានឡើយ។ ក្នុងនោះតម្លៃជាក់ស្ដែងមួយឈុតរបស់នាង សរុបទាំងអស់ជិត៥លានបាតឯណោះ។
-រ៉ូបពណ៌ខ្មៅពី SKINS តម្លៃ ៣,២៥០បាត (៩៥ដុល្លារ)
-ក្រវិលមកពី CHANEL តម្លៃ ៣៦,០០០បាត (១,០៥០ដុល្លារ)
-ខ្សែដៃពី BVGARI តម្លៃ ២៣០,០០០ បាត (៦,៧០០ដុល្លារ)
-Bangle ពី Cartier តម្លៃ ១,៧៨០,០០០ បាត (៥២,០០០ដុល្លារ)
-ខ្សែដៃពី BVGARI តម្លៃ ១,១៨០,០០បាត (៣៤,៥០០ដុល្លារ)
-ខ្សែដៃមួយខ្សែពី Cartier មានតម្លៃ ១,៥៧៨,០០០ បាត (៤៦,១០០ដុល្លារ)
សរុបជាង ៤,៨០០,០០ បាត ដែលតម្លៃទាំងអស់នេះមិនរួមបញ្ចូលកាបូបនោះទេ៕

ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ចុចអាន៖Aum លេចមុខធ្វើខួបឲ្យតួឯកស្រីរឿង “ល្បិចបញ្ឆោតស្នេហ៍ “ យ៉ាងគគ្រឹកគគ្រេង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoពិធី “រៀបមង្គលការលេង” មួយគូ នៅវត្តបឹងត្រាវ ប្រមូលថវិកាសាងសង់វត្ត អបអរបុណ្យចូលឆ្នាំខ្មែរ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago៦ថ្ងៃក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានពិនិត្យ និងព្យាបាលជូនពលរដ្ឋជាង២ពាន់នាក់
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoកម្ពុជារឹតបន្តឹង និងទប់ស្កាត់សំណល់អេឡិចត្រូនិក ខណៈអាស៊ីអាគ្នេយ៍កំពុងក្លាយជាគោលដៅថ្មី
-
ព័ត៌មានជាតិ១ សប្តាហ៍ ago៣ ថ្ងៃចូលឆ្នាំថ្មី ខេត្តក្រចេះទទួលទេសចរមកកម្សាន្តប្រមាណ ៦៩ ៩៦២ នាក់ ខណៈព្រែកកាំពីជាគោលដៅទាក់ទាញបំផុត
-
ព័ត៌មានជាតិ៥ ថ្ងៃ agoបដិសេធមិនឱ្យ សម រង្ស៊ី ចូលរួមការជួបជុំសមាគមខ្មែរនៅប៉ារីស គឺដើម្បីបញ្ចៀសការភ្ជាប់ជាមួយបុគ្គលនេះកំពុងជាប់ទោស
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoវិនិយោគិនបរទេសដកខ្លួនពីទីផ្សារថៃ ខណៈវិបត្តិថាមពលគំរាមកំហែងសេដ្ឋកិច្ច
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoប្រធានាធិបតីអ៊ីរ៉ង់ ប្រាប់ត្រាំថា គ្មានសិទ្ធិដកហូតនុយក្លេអ៊ែរអ៊ីរ៉ង់ ទេ


