ជីវិតកម្សាន្ដ
តារាម៉ូដែលខ្ពស់ជាងគេបំផុតលើលោក ចូលរួមប្រកួត Miss World អន្តរជាតិ
តារាម៉ូដែល Ekaterina Lisina កំពុងបង្កការភ្ញាក់ផ្អើលក្នុងការប្រកួត Miss World អន្តរជាតិ ដោយសារកម្ពស់ខ្ពស់ដាច់គេរបស់នាង ។

ជាការពិតណាស់ Lisina មានកម្ពស់ដល់ទៅ ២,០៦ ម៉ែត្រឯណោះ នៅក្នុងរូបនាងកំពុងស្លៀករ៉ូបពណ៌ទឹកប៊ិច ជាមួយនឹងស្បែកជើងកែង ដោយបង្ហាញថានាងតំណាងឲ្យប្រទេសស្លូវ៉ាគី ដែលបានរស់នៅអស់រយៈពេល ៥ ឆ្នាំ ។

ជាក់ស្ដែងតារាម៉ូដែលវ័យ ៣៥ ឆ្នាំខាងលើមានដើមកំណើតពីប្រទេសរុស្ស៊ី នាងប្ដេជ្ញាចិត្តថានឹងចូលរួមគ្រប់ការប្រកួតទាំងអស់ ដើម្បីតំណាងឲ្យស្ត្រីកម្ពស់ខ្ពស់ដ៏ស្រស់ស្អាតជុំវិញពិភពលោក ។

គួរបញ្ជាក់ថា នេះមិនមែនជាការប្រកួតដំបូងរបស់នាងទេ Lisina ធ្លាប់ធ្វើជាកីឡាករបាល់បោះអាជីព និងឈ្នះមេដាយសំរឹទ្ធក្នុងព្រឹត្តិការណ៍អូឡាំពិកឆ្នាំ ២០០៨ ទៀតផង ។

បើនិយាយពីគូស្រករវិញ វាពិតជាពិបាកសម្រាប់នាងណាស់ ព្រោះមិនងាយមានបុរសណាពេញចិត្តនឹងកម្ពស់ខ្ពស់ពេកឡើយ ៕
ប្រែសម្រួល៖ វារី
ចុចអាន៖ ការពិតតារាអន្តរជាតិ ៨ រូបនេះ មានកម្ពស់មិនត្រូវតាមស្តង់ដារទេ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


