ជីវិតកម្សាន្ដ
មិត្តភាពដ៏រឹងមាំ Jungkook និង Cha Eun Woo ណាត់គ្នាអាហារយ៉ាងស្និទ្ធស្នាល
កាលពីថ្ងៃទី ២៤ខែសីហា ALL KPOP បានរាយការណ៍ថា Jungkook សមាជិកក្រុម BTS និង Cha Eun Woo សមាជិក ASTRO ត្រូវបានគេប្រទះឃើញនៅភោជនីយដ្ឋានដ៏ល្បីល្បាញមួយនៅទីក្រុងប៊ូសាន ស្របពេលដែលអ្នកទាំងពីរបង្ហាញភាពស្និទ្ធស្នាលរវាងគ្នា។

ទន្ទឹមនោះដែរ បុគ្គលិកភោជនីយដ្ឋានបាននិយាយលេងនៅលើបណ្ដាញសង្គមយ៉ាងដូច្នេះថា “Jung Kook និង Cha Eun Woo ត្រូវតែពិនិត្យអត្តសញ្ញាណរបស់ពួកគេនៅពេលពួកគេបញ្ជាទិញ ស្រា tequila” ។
អ្នកលេងអ៊ីនធឺណិត និងអ្នកគាំទ្រទូទាំងពិភពលោក បានសម្ដែងនូវសេចក្ដីរីករាយដែលមិត្តភាពរបស់ពួកគេកាន់តែរឹងមាំខណៈពេលដែលអ្នកផ្សេងទៀតបញ្ចេញយោបល់លើរូបរាងតារាកូរ៉េទាំងពីររូបនេះ។ បន្ទាប់ពីបានដឹងថាអត្តសញ្ញាណប័ណ្ណរបស់ពួកគេត្រូវតែត្រូវបានពិនិត្យដាច់ខាត បើទោះបីជាអ្នកទាំងពីរជាតារាល្បីក៏ដោយ។

យ៉ាងណាមិញ Jungkook និង Cha Eun Woo ត្រូវបានទស្សនិកជនជាច្រើនដឹងរួចទៅហើយថា ពួកគេគឺជាមិត្តល្អនឹងគ្នាមកជាយូរហើយ។ ជាពិសេសតារាដែលកើតក្នុងឆ្នាំ ១៩៩៧ គឺ Mingyu Seventeen និង Yugyeom សមាជិកក្រុម GOT7ក៏ជាក្រុមមិត្តជាមួយអ្នកទាំងពីរផងដែរ៕

ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ចុចអាន៖អ្នកគាំទ្រសង្ស័យ Lisa អាចចុះកុងត្រាជាមួយយីហោពិភពលោកមួយ
-
កីឡា២២ ម៉ោង agoបារាំង ចប់ដំណើរនៅ World Cup 2026 ក្រោមថ្វីជើង អេស្ប៉ាញ ២-០ វគ្គ ១/២ ផ្តាច់ព្រ័ត្រ
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៧ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ១ ថ្ងៃ agoយន្តហោះ F-16 ថៃទម្លាក់គ្រាប់បែក MK-82 ចំនួន៧គ្រាប់កម្ទេចស្ពានជ័យជម្នះ លោក ហេង រតនា លើកឡើងពីប្រវត្តិសាងសង់ឆ្នាំ១៩៨៤
-
សេដ្ឋកិច្ច១ សប្តាហ៍ agoកម្ពុជា ដាក់ទិសដៅធ្វើឱ្យកាន់តែប្រសើរឡើងនូវប្រព័ន្ធភស្តុភារកម្ម ជំរុញកំណើនពាណិជ្ជកម្ម ទាក់ទាញការវិនិយោគ
-
កីឡា១ សប្តាហ៍ agoWorld Cup 2026 រកឃើញវគ្គ ៨ ក្រុម ខណៈ អាហ្សង់ទីន ហាក់ដូចសំណាងជាងគេ


