ជីវិតកម្សាន្ដ
លើកនេះ ទស្សនិកជនមិនចាប់អារម្មណ៍រូបសិចស៊ីរបស់ Matt បែរនាំគ្នាផ្ដោតលើដៃបុរសម្នាក់
តាំងពីចែកផ្លូវជាមួយមិត្តប្រុសអ្នកជំនួញហាយសូរមក តារាសម្ដែង Matt Peeranee រឹតតែស្អាតខ្លាំងឡើងមួយកម្រិតទៀត និងតែងតែបញ្ចេញនូវភាពសិចស៊ីញឹកញាប់នៅក្នុងដំណើរកម្សាន្តទាំងក្នុង និងក្រៅប្រទេសរបស់នាង។

ជីវិតរបស់ Matt បច្ចុប្បន្នហាក់មានភាពស្រស់ស្រាយសប្បាយចិត្ត ដោយនាងឧស្សាហ៍នាំខ្លួនឯងដើរលេង ទោះបីជាគេជម្រុញឱ្យសាងទំនាក់ទំនងស្នេហ៍ថ្មី នាងតែងតែបដិសេធ និងប្រកាសជាសារធារណៈថា ខ្លួនមិនទាន់ជាប់ជំពាក់បេះដូងជាមួយបុរសណានៅឡើយ។

ប៉ុន្តែទោះបីជា Matt ប្រកាសខ្លួនបែបនេះ ទស្សនិកជននៅមិនទាន់អស់ចិត្តនោះទេ ជាពិសេសក្រោយរូបភាពថ្មីចុងក្រោយរបស់នាងបានចែករំលែកនៅលើបណ្ដាញសង្គម អ្នកគាំទ្រសង្ស័យថា តារាស្រីវ័យ ៣៤ឆ្នាំ មុខតែមានទំនាក់ទំនងស្នេហ៍ថ្មីជាក់ជាមិនខាន។

ក្រៅពីបញ្ចេញសម្រស់យ៉ាងឆើតឆាយនៅមាត់ឆ្នេរជាមួយនឹងឈុតប៊ីគីនីប៉ុន្មានសន្លឹក ទស្សនិកជនសង្កេតឃើញរូបភាពនៅក្នុងផ្ទៃទឹកសមុទ្ររបស់ Matt ហាក់មានភាពផ្អែមល្ហែមជាមួយនឹងបុរសម្នាក់ ដោយសារមានដៃរបស់បុរសបានអង្អែលថ្ពាល់របស់នាង មើលទៅពិតជារ៉ូមែនទិកខ្លាំង។ រូបមួយសន្លឹកនេះធ្វើឱ្យទស្សនិកជនផ្អាកចំណាប់អារម្មណ៍លើភាពហឹររបស់ Matt បែរជានាំគ្នាអន្ទះសារចង់ដឹងដៃបុរសអាថ៌កំបាំងជានរណា តើអាចជាគូស្នេហ៍របស់ Matt ដែរឬទេ?




ប្រែសម្រួល៖ សន្យា
ចុចអាន៖ បុរសចង់បានបេះដូង Matt គ្រាន់តែមាន ៣ ចំណុចសាមញ្ញប៉ុណ្ណោះ
ចុចអាន៖ ស្ដាប់ចម្លើយសារភាពជនសង្ស័យលូកស្ទាបដើមទ្រូង ឌីជេ សូដា មហាជនសម្ដែងការហួសចិត្ត
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន


