ជីវិតកម្សាន្ដ
ស្ថាប័ន MGC 2023 សម្រេចផ្លូវការឈុតតំណាងជាតិ “ស៊ីក្លូកម្ពុជា” ត្រៀមប្រកួតលើឆាកអន្តរជាតិ
អ្នកនិយមតាមដានវិស័យបវរកញ្ញានៅកម្ពុជាបានបង្ហាញការចាប់អារម្មណ៍គ្រប់គ្នា បន្ទាប់ពីស្ថាប័ន Miss Grand Cambodia 2023 នាថ្ងៃទី២៩ ខែសីហា នេះ បានទម្លាយជាផ្លូវការនូវឈុតតំណាងជាតិ “ស៊ីក្លូកម្ពុជា” ដែលត្រៀមយកទៅប្រកួតនៅលើឆាកអន្តរជាតិក្នុងពេលឆាប់ៗខាងមុខនេះ។

សម្រាប់ឈុតតំណាងជាតិនេះ គឺគ្រងដោយម្ចាស់មកុដកញ្ញាឯក ភឹម ស្រីនោ នៅក្នុងការប្រកួតកម្មវិធី Miss Grand International 2023 ដែលនឹងរៀបចំធ្វើនៅទឹកដីប្រទេសវៀតណាមនាបំណាច់ឆ្នាំនេះ។ ឈុតដែលរំលេចឡើងសម្រាប់ការបង្ហាញនៅលើឆាកអន្តរជាតិត្រូវបានទស្សនិកជនជឿជាក់ថាប្លែក និងផ្ទុះការចាប់អារម្មណ៍ខ្លាំងពីបណ្ដាអ្នកគាំទ្រ។
លើសពីនេះក៏មានការយល់ថា ស្រីស្អាត ភឹម ស្រីនោ អាចបង្ហាញនូវអ្វីដែលជាភាពអស្ចារ្យរបស់ស្ត្រីខ្មែរនៅលើឆាកអន្តរជាតិផងដែរ។



នៅលើផេកផ្លូវការ Miss Grand Cambodia 2023 បានបញ្ជាក់ថា ឈុតតំណាងជាតិ “ស៊ីក្លូកម្ពុជា” ជាឈុតតំណាងជាតិផ្លូវការរបស់ Miss Grand Cambodia 2023 នឹងយកទៅ កាន់ឆាកអន្តរជាតិប្រកួតនាពេលឆាប់ៗខាងមុខនេះ។
ប្រភពបានលើកឡើងបន្ថែមថា «សូមពុកម៉ែបងប្អូនចូលរួមគាំទ្រឲ្យឈុតតំណាងជាតិយើងក្លាយជាឈុតល្អឯក ផ្ដាច់គេលើឆាកអន្តរជាតិផង»។


យ៉ាងណាតាមរយៈឈុតនេះ គេរំពឹងថានឹងទទួលការចាប់អារម្មណ៍នឹងគាំទ្រខ្លាំងនៅលើឆាកអន្តរជាតិខណៈមហាជនសុទ្ធ តែយល់ថាឈុតតំណាងជាតិ គឺពិតជាមានភាពអស្ចារ្យ និងមានអត្ថន័យច្បាស់លាស់សម្រាប់ការបង្ហាញពិភពលោកដែលសាក សមបំផុតសម្រាប់បរវកញ្ញាតំណាងឲ្យកម្ពុជា៕
អត្ថបទ ៖ ចាន់រ៉ា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


