ជីវិតកម្សាន្ដ
ទម្លាយតម្លៃបន្ទប់គេងថ្លៃកប់ពពក ពេល Jennie វិស្សមកាលនៅអាមេរិក
ក្រោយបញ្ចប់ការប្រគំតន្ត្រី “World Tour Encore” របស់ក្រុម BLACKPINK នៅអាមេរិកខាងជើង តារាចម្រៀង Jennie បានយកពេលវិស្សមកាលទៅសម្រាកលំហែនៅរមណីយដ្ឋានដ៏ស្រស់ស្អាតមួយ ស្ថិតនៅរដ្ឋ Utah ខណៈតម្លៃបន្ទប់គេងថ្លៃខ្ពស់កប់ពពក ទាល់តែពួកអភិជនទើបមានលទ្ធភាពស្នាក់នៅ។

តាមរយៈរូបភាពដែល Jennie ចែករំលែកនៅលើបណ្ដាញសង្គម Instagram គេបានឃើញតារាស្រីវ័យ ២៧ឆ្នាំ បានចូលស្នាក់នៅសណ្ឋាគារប្រណីតមួយកន្លែងដែលអាចឱ្យភ្ញៀវទស្សនាទិដ្ឋភាពដ៏ស្រស់ស្អាតនៃជ្រលងភ្នំ និងទីរហោស្ថាន។ ចំពោះតម្លៃនៃសណ្ឋាគារនេះ ត្រូវបានគេដឹងថា ពិតជាខ្ពស់ខ្លាំង ដែលក្នុងមួយបន្ទប់ថ្លៃចាប់ពី ៣,៤២៥ដុល្លារ ដល់ ៧,០៧៥ដុល្លារអាមេរិក ក្នុងមួយយប់ អាស្រ័យលើទំហំ និងសេវាកម្ម។

ថ្វីត្បិតតម្លៃសណ្ឋាគារមិនថោកពិតមែន ប៉ុន្តែចំពោះម្ចាស់បទ “Solo” ដែលជាសេដ្ឋីនីមានទ្រព្យស្តុកស្ដម្ភ គ្មានអ្វីជាបញ្ហាសម្រាប់នាងនោះទេ ស្របពេលដែលអ្នកគាំទ្រមួយចំនួនលើកឡើងថា កាបូបលុយរបស់ Jennie ធំ ចំណាយត្រឹមប៉ុនណេះ ពុំធំដុំឡើយ៕













ប្រែសម្រួល៖ សន្យា
ចុចអាន៖ ត្រៀមបង្ហាញខ្លួនក្នុងភាពយន្តថ្មី Jisoo រងមតិរិះគន់មិនសំចៃមាត់
ចុចអាន៖ ខ្សែភាពយន្ត Jennie សម្ដែងលើកដំបូង ប្រកាសលុបចោលវគ្គ២ ព្រោះខ្លឹមសារផ្លូវភេទ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច២ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


