ព័ត៌មានជាតិ
បំណង២យ៉ាងរបស់អ្នកស្រី ប៊ុន ចាន់និមល ក្រោយក្លាយជាសមាជិកគណ:កម្មាធិការប្រឹក្សាISF
អ្នកស្រី ប៊ុន ចាន់និមល ដែលជាអ្នកនិពន្ធស្ត្រីដ៏ឆ្នើម និងជាស្ថាបនិកផលិតកម្ម Sastra Film បានប្រាប់ពីបំណង២យ៉ាងរបស់អ្នកស្រី បន្ទាប់ពីក្លាយជាសមាជិកគណ:កម្មាធិការប្រឹក្សារបស់អង្គការផ្កាយសមុទ្រ(ISF)។

ឆ្លើយសំណួររបស់អ្នកសារព័ត៌មានក្នុងពិធីប្រកាសតែងតាំងជាសមាជិកគណ:កម្មាធិការប្រឹក្សារបស់អង្គការផ្កាយសមុទ្រ នៅថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៣ អ្នកស្រី ប៊ុន ចាន់និមល បានរៀបរាប់ថា ចាប់តាំងពីអ្នកស្រីស្គាល់អង្គការផ្កាយសមុទ្រមករហូតមកដល់ពេលនេះ គឺមានការរីកចម្រើនជាងមុន មានអគារសិក្សាធំជាងមុន ដែលមានរហូតទៅដល់២សាខា ហើយថែមទាំងអាចជួយសិស្សបានច្រើនជាងមុន រហូតខ្ទង់មួយពាន់នាក់ឯណោះ។ ហេតុដូច្នេះ បេសកកម្មបន្តរបស់អ្នកស្រី ក្នុងនាមជាសមាជិកគណ:កម្មាធិការប្រឹក្សារបស់អង្គការផ្កាយសមុទ្រ គឺទី១ ធ្វើយ៉ាងណាជួយឲ្យមានការរីកចម្រើនផ្នែកសប្បុរសជនក្នុងស្រុក ដើម្បីជួយបរិច្ចាគ និងទី២ ចង់ឲ្យអង្គការពង្រីកការជួយសិស្សថ្មីៗបន្ថែមទៀតឲ្យបានកាន់តែច្រើន។

ជាមួយគ្នានោះ អ្នកស្រី ប៊ុន ចាន់និមល ក៏បានបញ្ជាក់ពីមូលហេតុដែលនាំឲ្យអ្នកស្រីចូលជាសមាជិកគណ:កម្មាធិការប្រឹក្សារបស់អង្គការផ្កាយសមុទ្រ នោះ គឺដោយសារតែអ្នកស្រីធ្លាប់បានឆ្លងកាត់នូវការលំបាក ទើបអ្នកស្រីចង់ចែករំលែកបទពិសោធ ជំនាញ ដើម្បីផ្លាស់ប្តូរជីវិតកុមារ និងយុវជនក្រីក្រ ជាពិសេស លើកទឹកចិត្តពួកគេឲ្យតស៊ូដើរឆ្ពោះទៅរកក្តីស្រមៃ និងមិនបោះបង់ចោល។ ម្យ៉ាងវិញទៀត អ្នកស្រីក៏បានឃើញពីសកម្មភាពដ៏ស្វិតស្វាញរបស់អង្គការ ហើយអង្គការធ្លាប់បានជួយដល់គ្រួសាររបស់អ្នកស្រី។ ជាក់ស្តែង ប្អូនៗរបស់អ្នកស្រី២រូប ក៏ធ្លាប់ជាសិស្សានុសិស្សនៅក្នុងកម្មវិធីអប់រំរបស់អង្គការផ្កាយសមុទ្រផងដែរ។

បច្ចុប្បន្ន កម្មវិធីអប់រំរបស់អង្គការផ្កាយសមុទ្រកំពុងធ្វើការជាមួយកុមារដែលបោះបង់ការសិក្សា ឬមិនធ្លាប់បានរៀនសូត្រ។ កម្មវិធីនេះ បានបង្កើតថ្នាក់អប់រំពន្លឿនបង្រៀនពីរថ្នាក់ក្នុងមួយឆ្នាំ ដោយជួយឲ្យសិស្សអាចចូលរៀនថ្នាក់ដ៏សមស្របតាមកម្រិតអាយុរបស់ខ្លួននៅសាលារដ្ឋ។ ទន្ទឹមនឹងនេះ ដើម្បីរួមចំណែកជួយកាត់បន្ថយឧបសគ្គនានា ដែលនាំឲ្យកុមារបោះបង់ការរៀនសូត្រ អង្គការផ្កាយសមុទ្រ ក៏ផ្តល់ការឧបត្ថម្ភគាំទ្រជាឯកសណ្ឋាន សម្ភារ:សិក្សា អាហារនៅសាលារៀន សេវាថែទាំសុខភាព និងកញ្ចប់អាហារប្រចាំខែសម្រាប់ក្រុមគ្រួសាររបស់ពួកគេទៀតផង។

ជារៀងរាល់ឆ្នាំ កម្មវិធីអប់រំរបស់អង្គការផ្កាយសមុទ្រ បានគាំទ្រដល់សិស្សានុសិស្សចំនួន ៧០០នាក់ឲ្យរៀនសូត ចាប់ពីថ្នាក់ពន្លឿនរហូតដល់ថ្នាក់បឋមសិក្សា មធ្យមសិក្សា ឧត្តមសិក្សា និងរហូតដល់ពួកគេមានការងារធ្វើសមរម្យ។ បន្ថែមពីនេះ ក្រុមគ្រួសាររបស់សិស្សជាង ៣ ០០០នាក់ក៏ទទួលបានការឧបឧត្តមគាំទ្រ តាមរយ:គម្រោងផ្សេងៗរបស់អង្គការផងដែរ។

សូមរម្លឹកថា ចាប់តាំងពីឆ្នាំ ២០០៦មក អង្គការផ្កាយសមុទ្រ គឺជាអង្គការក្រៅរដ្ឋាភិបាលនៅកម្ពុជាមួយ ត្រូវបានទទួលស្គាល់ជាអន្តរជាតិ ដែលបានផ្តល់ឱកាសឲ្យកុមារក្រីក្រទទួលបានការអប់រំ សេវាថែទាំងសុខភាព និងកុមារភាព ដែលពួកគេស័ក្តិសមនឹងទទួលបាន។ កិច្ចកាំទ្ររបស់អង្គការនេះ មានគោលបំណងពង្រីកសក្តានុពលនៃការអប់រំ និងកីឡា ដើម្បីជួយកុមារ និងសហគមន៍ក្រីក្រឲ្យចាកផុតពីភាពក្រីក្រ៕
-
ព័ត៌មានជាតិ១ សប្តាហ៍ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា៣ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម១ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា៣ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៣ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា៣ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026


