Connect with us

ជីវិតកម្សាន្ដ

Pok បង្ហោះរូបជាមួយ Margie លុបពាក្យចចាមអារ៉ាមលែងលះស្ងាត់ៗ

បានផុស

នៅ

ក្រោយផ្ទុះពាក្យចចាមអារ៉ាមលែងលះស្ងាត់ៗ ពេលនេះប្ដីប្រពន្ធ Pok-Margie ផ្ដើមបង្ហាញភាពស្និទ្ធស្នាលជាមួយគ្នាទៅកាន់ទស្សនិកជន ដើម្បីលុបបំបាត់រឿងអាស្រូវបែកបាក់ជីវិតគូរបស់ពួកគេ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

កន្លងមកគូស្នេហ៍តារាសម្ដែងស្រី Margie Rasri និងស្វាមី Pok Patsarakorn តែងតែលេចឮព័ត៌មានឈ្លោះប្រកែក រហូតឈានដល់ដំណាក់កាលចែកផ្លូវគ្នាស្ងាត់ៗ ដោយសារខាងស្វាមីលួចលាក់មានស្រីកំណាន់ ប៉ុន្តែពាក្យចចាមអារ៉ាមនេះចាប់ផ្ដើមសាបរលាបទៅវិញ ក្រោយ Pok បង្ហោះវីដេអូ និងរូបភាពជាមួយ Margie ។

តាមរយៈឃ្លីបដែល Pok បង្ហោះនៅលើ IG លោកបានបញ្ជាក់ថា ការផ្អាកបង្ហាញរូបជាមួយគ្រួសារ​ ជាពិសេសជាមួយភរិយា មិនមែនដោយសារបញ្ហាប្រេះឆាអ្វីឡើយ មកពីរវល់ជួសជុលផ្ទះ ទើបគ្មានពេលថតរូបជាមួយគ្នា៕

ប្រែសម្រួល៖ សន្យា

ចុចអាន៖ ប្ដីប្រពន្ធហៃសូ Pok-Margie បង្ហោះ​រូបផ្សេងគ្នា ខណៈគេសង្ស័យ​ម្ដងទៀតថា លែងលះគ្នាស្ងាត់ៗ

ចុចអាន៖ តារាសម្ដែង Patricia  Good ទម្លាយចរិតសា្វមីខ្ទេច ក្រោយរៀបការបានកូនមួយ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម