ជីវិតកម្សាន្ដ
ថ្មីៗនេះឃើញសន្ទុះ ជីដេវីត និងបូព្រឹក្ស មមាញឹកខ្លាំងក្នុងការចូលរួមកម្មវិធី Fashion Week លំដាប់ថ្នាក់ពិភពលោកនៅទ្វីបអឺរ៉ុប
ថ្មីៗនេះ G-Devith និង ទេព បូព្រឹក្សបានចូលរួមកម្មវិធី Fashion Week ពីរដងផ្ទួនៗគ្នាគឺ Brand “D&G” នៅទីក្រុង Milan ប្រទេស Italy កាលពីសប្តាហ៍មុន និង Fashion week របស់ Brand “Elie Saab” ដែលធ្វើឡើងនៅទីក្រុង Paris ប្រទេសបារាំងកាលពីម្សិលមិញនេះ។

កម្មវិធី Fashion Week របស់ “Elie Saab” គឺធ្វើឡើងនៅថ្ញៃទី ៣០ កញ្ញា នៅទីក្រុងប៉ារីស ប្រទេសបារាំងហើយក៏ឃើញមានវត្តមានអ្នកអភិជន និងតារាអន្តរជាតិល្បីៗជាច្រើនរូបទៀតបានអញ្ជើញចូលរួមក្នុងកម្មវិធីមួយនេះ។
តារាអន្តរជាតិដែលបានចូលរួមមានដូចជា Michele Morrone ជាតួឯកប្រុសក្នុងរឿង 366 ថ្ងៃ Lucy Hale ជាតួឯកស្រីក្នុងរឿងភាគ “Pretty Liars” ដែលចាក់ផ្សាយលើ Freeform និង Netflix ហើយក័មានវត្តមានតារាសម្តែងអន្តរជាតិ ជនជាតិចិន Gong Jun ជាដើម។

គួរបញ្ចាក់អោយដឹងផងដែរថា កម្មវិធី fashion week ដែលធ្វើឡើងបែបនេះគឺជាកម្មវិធីអញ្ជើញចូលរួមបែប VIP ពី Brand អន្តរជាតិធំៗផ្ទាល់ ដែលភាគច្រើនមានវត្តមានពី មហាសេដ្ឋីលំដាប់ពិភពលោក អ្នកអភិជន និង តារាអន្តរជាតិក្នុងគោលបំណាងបង្ហាញ Fashion ថ្មីៗដែលនឹងពេញនិយមនៅថ្ញៃអនាគត។



-
ព័ត៌មានជាតិ១ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
សន្តិសុខសង្គម៥ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី


