ជីវិតកម្សាន្ដ
Pope ប្រាប់មូលហេតុ ដែលកម្រលេចមុខតាមប្រព័ន្ធផ្សព្វផ្សាយដូចតារាដទៃ
Pope Thanawat គឺជាតារាសម្ដែងដែលកម្រឃើញនៅតាមប្រព័ន្ធផ្សព្វផ្សាយ ឬក្នុងព្រឹត្តិការណ៍នានាដូចតារាប្រុសស្រីផ្សេងណាស់។ ស្របពេលដែលនៅថ្ងៃទី០៥ ខែតុលា លោកបានមកចូលរួមពិធីសម្ភោធរឿង “បុព្វេសន្និវាស” ហើយបានផ្តល់បទសម្ភាសន៍ដល់សារព័ត៌មានពីការបាត់ខ្លួនរបស់លោក។

តាមរយៈការសម្ភាសន៍នោះដែរ លោកបាននិយាយថា “មិនបានទៅណាក្រៅពីនៅផ្ទះ ហើយកំពុងបន្តធ្វើចំណូលចិត្តរបស់ខ្ញុំដូចធម្មតា។ បន្ទាប់ពីរឿង “បុព្វេសន្និវាស” បានបញ្ចប់ការថត ខ្ញុំក៏មិនខុសពីអ្នកផ្សេងគឺបានស្នាក់នៅផ្ទះ និងធ្វើដំណើរ ជាមួយក្រុមគ្រួសារ ហាត់ប្រាណ លេងកីឡាវាយកូនហ្គោល និងរស់នៅជាមួយមនុស្សដែលខ្ញុំស្រលាញ់។ ជារួមខ្ញុំបានយកពេលវេលានេះជាពេលវេលារបស់អ្នកផ្ទះ”។
យ៉ាងណាមិញ ក្រោយការផ្ដល់បទសម្ភាសន៍នេះរួចរាល់អ្នកគាំទ្ររបស់តារាប្រុសរូបនេះហាក់ធូរស្រាលក្នុងចិត្តយ៉ាងខ្លាំង។ ត្បិតថា Pope Thanawat គឺជាតារាប្រុសដែលពុំសូវបង្ហាញវត្តមានលើកញ្ចក់អេក្រង់ជាសាធារណៈបង្ហាញឲ្យទស្សនិកជនបានដឹងពីសុខទុក្ខលោកណាស់៕


ប្រែសម្រួល៖ សាង ស្រីល័ក្ខ
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
សេដ្ឋកិច្ច១ សប្តាហ៍ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
សន្តិសុខសង្គម៦ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី


