ជីវិតកម្សាន្ដ
កូនស្រីច្បងអាយុមិនទាន់ ១ខួបផង Weir ពោលចង់បានកូនទីពីរបាត់
គិតមកទល់ពេលនេះ កូនស្រីច្បងរបស់តារាសម្ដែង Weir Sukollawat និងភរិយាអភិជន Vicky Peemonya មានអាយុ ៩ខែហើយ ខណៈនាងតូចអាយុមិនទាន់គ្រប់ ១ខួប ប៉ាម៉ាក់របស់នាងបានបង្ហើបគម្រោងយកទាយាទទីពីរ នៅឆ្នាំក្រោយនេះ។

រៀបការ និងរួមរស់ជាមួយគ្នាបានជាងមួយឆ្នាំ តារាសម្តែង Weir និងភរិយា បានប្រកាសនៅក្នុងបទសម្ភាសន៍ថ្មីមួយថា លោកចង់បានកូនម្នាក់ទៀត នៅឆ្នាំ២០២៤ ខាងមុខ។ ក្នុងឱកាសចូលរួមសន្និសីទសារព័ត៌មាន NETFLIX ដើម្បីសម្ពោធរឿងថ្មី តារាប្រុស Weir ប្រាប់ថា ឆ្នាំក្រោយលោកនិងភរិយាគ្រោងយកកូនទីពីរ ហើយលោកមានបំណងយកកូនប្រុស។ យ៉ាងណាមិញឱកាសទទួលបានកូនប្រុស អាចពិបាកបន្តិច ដូច្នេះលោកប្រហែលជ្រើសរើសប្រើវិធីវេជ្ជសាស្ត្រដើម្បីសម្រេចបំណង។

ជាមួយគ្នានោះ Vicky ភរិយា Weir បានបង្ហាញចេតនាចូលប្រឡូកក្នុងវិស័យសិល្បៈដូចស្វាមី ហើយប្រសិនមានគេទាក់ទងថត នាងនឹងទទួលព្រម ជាពិសេសអាជីពជាតារាសម្ដែង៕
ប្រែសម្រួល៖ សន្យា
ចុចអាន៖ Weir ប្រកាសវិលចូលសិល្បៈវិញ ក្រោយផ្អាកមើលថែប្រពន្ធកូនមួយឆ្នាំ
ចុចអាន៖ ក្រុម BABYMONSTER ប្រកាសបង្ហាញខ្លួនផ្លូវការ ចំពេលពាក្យចចាមអារ៉ាមដកសមាជិកចេញម្នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច២ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី


