ជីវិតកម្សាន្ដ
G DRAGON ត្រូវប៉ូលិសសាកសួរម្ដងទៀត ពាក់ព័ន្ធនឹងការបំផ្លាញភស្តុតាង
យោងតាមនាយកដ្ឋានប៉ូលិសទីក្រុង Incheon នៅថ្ងៃទី ១០ ខែវិច្ឆិកា តារាចម្រៀង G-Dragon ឬ Kwon Ji Yong កំពុងប្រឈមមុខនឹងការសង្ស័យជាថ្មីម្ដងទៀត ទាក់ទិននឹងការលាក់កំបាំងភស្តុតាងនៃការប្រើប្រាស់គ្រឿងញៀន។
កាលពីថ្ងៃទី០៦ ខែវិច្ឆិកា G-Dragon បានរាយការណ៍ដោយស្ម័គ្រចិត្តសម្រាប់ការស៊ើបអង្កេតរបស់ប៉ូលីស ខណៈពេលដែលប្រឈមនឹងការសង្ស័យនៃការប្រើប្រាស់គ្រឿងញៀនខុសច្បាប់។ ក្នុងអំឡុងពេលនៃការស៊ើបអង្កេតនេះ លោកបានធ្វើតេស្តទឹកនោម ហើយលទ្ធផលអវិជ្ជមាន។

ទោះបីជាយ៉ាងណាក៏ដោយ ដោយសារតែការធ្វើតេស្តទឹកនោមមិនមែនជាវិធានការត្រឹមត្រូវ សម្រាប់ការរកឃើញការប្រើប្រាស់គ្រឿងញៀនកន្លងមក ប៉ូលិសបានព្យាយាមយកគំរូឫសសក់ពីក្បាលរបស់ G-Dragon និងផ្នែកផ្សេងទៀតនៃរាងកាយរបស់គាត់។ ប៉ូលិសបានប្រឈមនឹងបញ្ហានៅពេលដែលពួកគេបានរកឃើញថា G-Dragon បានកោររោមទាំងអស់នៅលើខ្លួនរបស់គាត់ លើកលែងតែសក់នៅលើក្បាលរបស់គាត់។
ក្រោយមក G-Dragon បានប្រាប់អ្នកស៊ើបអង្កេតថា “ខ្ញុំដករោមរាងកាយរបស់ខ្ញុំជាទៀងទាត់” ដោយបដិសេធថា គាត់បានដកចេញជាពិសេសសម្រាប់ការស៊ើបអង្កេត។ ទីបំផុតប៉ូលិសបានបញ្ជូនសំណាកឫសសក់ពីក្បាលរបស់ G-Dragon ក៏ដូចជាការកាត់ក្រចកដៃទៅកាន់មន្ទីរពិសោធន៍ធ្វើកោសល្យវិច្ច័យកាលពីថ្ងៃទី ០៧ ខែវិច្ឆិកា។ ស្របពេលដែលមន្ទីរពិសោធន៍មិនទាន់បានលទ្ធផលតេស្តត្រឡប់មកវិញនៅឡើយទេ។
ការធ្វើតេស្តគ្រឿងញៀនដោយប្រើការកាត់ក្រចកដៃ ជាធម្មតាអាចរកឃើញការប្រើប្រាស់ថ្នាំដែលបានកើតឡើង ៥ ទៅ ៦ ខែ មុនពេលការប្រមូលគំរូ ប៉ុន្តែពួកគេមិនអាចកំណត់លម្អិតអំពីប្រភេទថ្នាំដែលត្រូវបានប្រើប្រាស់នោះទេ។ សំណាកឫសសក់ពីក្បាលក៏អាចបង្កបញ្ហាក្នុងការរកឃើញ ប្រសិនបើបុគ្គលម្នាក់នោះ ឧស្សាហ៍លាបពណ៌សក់ក៏ជាមូលហេតុពិបាកដូចគ្នា។
នាយកដ្ឋានស៊ើបអង្កេតឧក្រិដ្ឋកម្មគ្រឿងញៀននៃប៉ូលិសក្រុង Incheon បច្ចុប្បន្នបានពង្រីកវិសាលភាពនៃការស៊ើបអង្កេតជុំវិញករណីប្រើប្រាស់គ្រឿងញៀនរបស់ G-Dragon ដោយជឿថា ពួកគេមិនអាចបដិសេធលទ្ធភាពដែល G-Dragon ធ្វើការកោររោម ដើម្បីលាក់ភស្តុតាងនៃការប្រើប្រាស់គ្រឿងញៀនរបស់ខ្លួន។
ត្រលប់ទៅឆ្នាំ ២០២៩ តារាចម្រៀង / តារាសម្តែង Park Yoochun ស្រដៀងគ្នាបានបង្ហាញខ្លួនសម្រាប់ការស៊ើបអង្កេតគ្រឿងញៀនដំបូងរបស់គាត់បន្ទាប់ពីឆ្លងកាត់កោររោម។ បន្ទាប់មក Park បានបន្តបដិសេធការចោទប្រកាន់នៃការប្រើប្រាស់គ្រឿងញៀន សូម្បីតែបន្ទាប់ពី philopon ត្រូវបានរកឃើញនៅក្នុងការធ្វើតេស្តកោសល្យវិច្ច័យរបស់គាត់ រហូតដល់ទីបំផុត គាត់ត្រូវបានគេរកឃើញថាមានពិរុទ្ធពីបទប្រើប្រាស់គ្រឿងញៀនខុសច្បាប់។
ទោះយ៉ាងណា ប៉ូលិសនឹងសម្រេចថាតើត្រូវកោះហៅ G-Dragon មកសាកសួរបន្ថែម និងស៊ើបអង្កេតបន្តឬយ៉ាងណា បន្ទាប់ពីទទួលបានលទ្ធផលធ្វើតេស្តកោសល្យវិច្ច័យរបស់លោក៕

ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ចុចអាន៖YG បញ្ជាក់ច្បាស់ៗ ពីការបង្ហាញខ្លួនដំបូងរបស់ BABYMONSTER ក្នុងខែនេះ
-
ព័ត៌មានជាតិ១ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៥ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៥ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៧ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី


