ជីវិតកម្សាន្ដ
គ្រូមត្តេយ្យនៅចិន វិះត្រូវបណ្ដេញចេញ ដោយសារតែមុខដូច Angelababy ពេក
ការបង្រៀនច្រើនតែត្រូវបានគេចាត់ទុកថាជាវិជ្ជាជីវៈដ៏ថ្លៃថ្នូ។ ការសិក្សាក្នុងបរិយាកាសល្អជាមួយគ្រូដែលមានការយកចិត្តទុកដាក់នឹងជួយកុមារបង្កើតការគិតរបស់ពួកគេ។ ទោះជាយ៉ាងណាក៏ដោយ វាមិនអាចបដិសេធបានទេថាពេលខ្លះ គ្រូបង្រៀនត្រូវស៊ូទ្រាំនឹងសម្ពាធរាប់រយ។ ករណីគ្រូបង្រៀនមត្តេយ្យសិក្សានៅប្រទេសចិនខាងក្រោមគឺជាឧទាហរណ៍ស្រាប់។

អាស្រ័យហេតុនេះ ឪពុកម្តាយនៅសាលាមត្តេយ្យបានស្នើសុំបណ្តេញគ្រូមត្តេយ្យស្រីម្នាក់ចេញ។ ហេតុផលមិនមែនមកពីនាងអសមត្ថភាពក្នុងជំនាញ ឬមិនស្រលាញ់កូនទេ ប៉ុន្តែដោយសារតែរូបរាងរបស់នាងស្រដៀងនឹង Angelababy ជាតារាសម្ដែង និងជាតារាបង្ហាញម៉ូដចិនដ៏ល្បីម្នាក់។
ជាមួយនឹងសក់ខ្មៅវែង និងភ្នែកធំៗ មនុស្សជាច្រើនស្រមៃថា Angelababy បានផ្លាស់ប្តូរអាជីពរបស់នាងទៅជាគ្រូបង្រៀនថ្នាក់មត្តេយ្យ ឬយ៉ាងហោចណាស់អ្នកគ្រូម្នាក់នេះត្រូវតែជាប្អូនស្រី ឬសាច់ញាតិជិតស្និទ្ធរបស់តារាស្រីចិនដ៏ល្បីល្បាញ។ អ្នកគ្រូម្នាក់នេះស្អាតខ្លាំងណាស់ ឪពុកជាច្រើនសម្រុកទៅសាលាមត្តេយ្យរបស់កូនៗ ដើម្បីមើលសម្រស់ដូច Idol របស់ពួកគេ។
យ៉ាងណាមិញ ភាពស្រស់ស្អាតនោះក៏ជាមូលហេតុដែលធ្វើឲ្យនាងក្លាយជាមជ្ឈមណ្ឌលនៃការចម្រូងចម្រាស។ ឪពុកម្តាយខ្លះបានសួរសាលាមត្តេយ្យ កន្លែងដែលគ្រូស្រីកំពុងធ្វើការ ដើម្បីបណ្តេញនាង។ ប៉ុន្តែជាសំណាងល្អ សាលាមិនបានបំពេញតាមការទាមទារមិនសមហេតុផលរបស់ឪពុកម្តាយមួយចំនួននោះទេ។ ព្រោះតាមការពន្យល់របស់សាលា លោកគ្រូម្នាក់នេះ មានជំនាញល្អ និងមានអត្តចរិកការងារស្តង់ដារ និងស្រលាញ់សិស្ស ដូច្នេះគ្មានហេតុផលអ្វីដែលត្រូវបណ្តេញនាងចេញនោះទេ។

មុនពេលការសម្រេចចិត្តរបស់សាលា អ្នកនិយមលេងអ៊ីនធឺណិតបានសម្តែងការយល់ព្រម។ ជាមួយគ្នានេះដែរ ពួកគេក៏បានសម្តែងការមិនពេញចិត្តនឹងការទាមទារហួសហេតុខ្លះៗរបស់ម្តាយ ។ មតិមួយចំនួនរបស់អ្នកលេងអ៊ីនធឺណិតបានបញ្ចេញយ់ាងដូច្នោះថា មិនដឹងថាពេលណាភាពស្រស់ស្អាតក្លាយជាប្រភពនៃការរិះគន់។, សាលាធ្វើបានល្អណាស់ គ្មានហេតុផលណាដែលគ្រូនោះត្រូវបណ្តេញចេញ អ្នកខ្លះមិនសមហេតុផលពេក។, គ្រូនេះត្រូវរងទុក្ខច្រើន។, មិនខុសទេ! ត្រូវបានគេទទួលស្គាល់ថាជាគ្រូស្រីដែលមានជំនាញល្អ ប៉ុន្តែគ្រាន់តែសម្រស់នាងស្អាតពេក ទើបឲ្យនាងលាឈប់ពីការងារ, ឪពុកម្តាយ និងលោកគ្រូ អ្នកគ្រូ ត្រូវបានគេធ្វើបាបខ្លាំងពេក។ ខ្ញុំស្រលាញ់អ្នកគ្រូខ្លាំងណាស់ ហើយគាំទ្រសកម្មភាពរបស់សាលា។ មិនមានហេតុផលដើម្បីបំពេញការទាមទារមិនសមហេតុផលពីឪពុកម្តាយនោះទេ៕

ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ប្រភព៖kenh14
ចុចអាន៖បុរសវៀតណាម មានជំងឺមហារីកបំពង់អាហារ ដែលកើតចេញពីទម្លាប់ប្រចាំថ្ងៃ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៤ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
កីឡា៧ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១៩ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


