ជីវិតកម្សាន្ដ
បវកញ្ញាវៀតណាម Nguyen Thuc Thuy Tien បដិសេធការចោទប្រកាន់ពាក់ព័ន្ធរឿងពេស្យាចារ
នៅថ្ងៃទី១៤ ខែវិច្ឆិកា បវកញ្ញាវៀតណាម Nguyen Thuc Thuy Tien ម្ចាស់មកុដ Miss Grand International 2021 បានបដិសេធជាសាធារណៈចំពោះការសង្ស័យរឿងពេស្យាចារលើគណនី Facebook របស់នាង ។

បវកញ្ញាវៀតណាមរូបនេះបាននិយាយថា “ពាក្យចចាមអារ៉ាមនេះគឺមិនពិតនោះទេ ។ ប៉ូលិសបានស៊ើបអង្កេតរួចហើយ និងសន្និដ្ឋានថា ខ្ញុំគ្មានជាប់ពាក់ព័ន្ធនឹងករណីពេស្យាចារនេះទេ” ។

គួររំឭកថា រូបភាពរបស់ Nguyen Thuc Thuy Tien ស្និទ្ធស្នាលជាមួយបុរសពីរនាក់ដែលជាប់ទោសពីបទឈ្មួញកណ្តាលពេស្យាចារ បានបង្កឲ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ។ លើសពីនេះ ក្នុងរូបថតដែលបានបង្ហោះ គេឃើញ Thuy Tien នៅក្បែរបុរសម្នាក់ឈ្មោះ Le Hoang Long ដែលធ្លាប់ប៉ូលិសចាប់ខ្លួនពីបទធ្វើឈ្មួញកណ្តាលពេស្យាចារកាលពីឆ្នាំ ២០២២ ទៀតផង ។

ជាការឆ្លើយតប Thuy Tien បាននិយាយថា រូបភាពរបស់អ្នកទាំងពីរគឺថតតាំងពីឆ្នាំ ២០១៩ មកម្ល៉េះ ដូច្នេះវាមិនសមហេតុផលដើម្បីចោទប្រកាន់សោះ ។
មិនតែប៉ុណ្ណោះ Thuy Tien និងអ្នកចាត់ការរបស់នាងថែមទាំងបានព្រមានទៀតថា ពួកគេនឹងធ្វើការជាមួយអាជ្ញាធរ បើជនណានៅតែវាយប្រហារខ្លួនជាមួយពាក្យចចាមអារ៉ាមបែបនេះតទៅទៀត ៕
ប្រែសម្រួល៖ វារី
ចុចអាន៖ បវកញ្ញាវៀតណាម Nguyễn Thúc Thùy Tiên សង្ស័យជាប់ពាក់ព័ន្ធរឿងពេស្យាចារ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


