ជីវិតកម្សាន្ដ
ក្ដៅៗ! លោក ហេង ឡុង ស្នើឲ្យមានចំណាត់ការលើក្រុមអ្នកលក់ online ពង្រីកដើមទ្រូងនិងសិចស៊ី
ដោយមើលឃើញពីទង្វើដ៏គឃ្លើននិងអសីលធម៌សង្គមរបស់បុគ្គលមួយចំនួននោះ ប្រធានសមាគមមិត្តសិល្បៈស្ម័គ្រចិត្តជួយសង្គមលោក ហេង ឡុង បានប្រតិកម្មនិងស្នើដល់ក្រសួងពាក់ព័ន្ធ ត្រូវចាត់វិធានការក្តៅចំពោះក្រុមនេះ ដែលបង្កសកម្មភាពនាំឲ្យប៉ះពាល់ទម្លាក់តម្លៃស្ត្រីខ្មែរ។

ការប្រកាសរបស់លោក ហេង ឡុង នេះដោយសង្កេតឃើញនាអំឡុងមួយរយៈពេលចុង ក្រោយនេះ គឺមានបុគ្គលមួយចំនួន តែងជ្រើសយកវិស័យអនឡាញជាគោលដៅសំខាន់ក្នុងការឡាយលក់ផលិតផលថែរក្សារសម្រស់និងផលិតផលផ្សេងៗជាដើម។ ជាក់ស្តែង គឺការឡាយលក់ ដែលមានចរិតសិចស៊ីសម្ញែងគល់ភ្លៅនិងសាច់ដើមទ្រូង ធ្វើឲ្យប៉ះពាល់តម្លៃសង្គមនិងភាពថ្លៃថ្នូររបស់ស្ត្រីខ្មែរ។ ក្រៅតែពីការស្នើសុំចំណាត់ការដល់ក្រសួងពាក់ព័ន្ធនេះដែរ លោក ហេង ឡុង ក៏បានប្រកាស ដោយអះអាងជំហរផ្ទាល់ខ្លួនថា ខ្លួនមិននៅស្ងៀមឬឱបដៃមើលនោះទេ ប្រសិនបើគ្មានចំណាត់ការលើអ្នកឡាយលក់onlineបែបសិចស៊ីនិងអសីលធម៌ទម្លាក់តម្លៃស្ត្រីខ្មែរ។ ពិសេសសំដៅចំពោះបុគ្គល ដែលឡាយលក់ផលិតផលពង្រីកសុដន់តាមអនឡាញមួយចំនួនតែម្តង។


ប្រធានសមាគមលោក ហេង ឡុង បានបញ្ជាក់ថា ខ្ញុំមិននៅស្ងៀមទេប្រសិនបើគ្មានចំណាត់ការលើអ្នកឡាយលក់onlineបែបសិចស៊ី និងអសីលធម៌ទម្លាក់តម្លៃស្ត្រីខ្មែរ។ លោកថា ការឡាយលក់ផលិតផលពង្រីកសុដន់តាមអនឡាញមួយចំនួន ធ្វើឲ្យប៉ះពាល់សីលធម៌សង្គមតម្លៃស្ត្រីធ្លាក់ចុះ សំណូមពរឲ្យក្រសួងពាក់ព័ន្ធចាត់វិធានការបង្ក្រាប។ តាមរយៈនេះដែរ បានធ្វើឲ្យមហាជនជាច្រើនបានសម្តែងការគាំទ្រលោក ហេង ឡុង គ្រប់គ្នា។


គួររម្លឹកថា សម្តេចតេជោ ហ៊ុន សែន ក៏ធ្លាប់បានមានប្រសាសន៍ម្តងរួចមកហើយ ទាក់ទងទៅនឹងអ្នកលក់ឡេ ដែលស្លៀកពាក់សិចស៊ី ដោយតម្រូវឲ្យបញ្ឈប់សកម្មភាពបែបនេះ ព្រោះបានប៉ះពាល់ដល់កិត្តិយស និង សេចក្តីថ្លៃថ្នូររបស់ស្ត្រីខ្មែរ ផងដែរ៕
អត្ថបទ៖ ចាន់រ៉ា
-
ព័ត៌មានជាតិ៦ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២១ ម៉ោង agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
កីឡា១ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា១ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
ព័ត៌មានជាតិ៤ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២០ ម៉ោង agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026
-
កីឡា២ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ


