ជីវិតកម្សាន្ដ
Ahn Eun Jin វិះនឹងរបូតរ៉ូប ពេលកំពុងដើរលើកម្រាលព្រំក្រហមទទួលពានរង្វាន់
ក្នុងអំឡុងពេលដើរលើកម្រាលព្រំក្រហមលើកទី៤៤ក្នុងកម្មវិធី Blue Dragon Film Awards ដែលធ្វើឡើងនៅថ្ងៃទី ២៤ ខែវិច្ឆិកា (ម៉ោងនៅកូរ៉េ) តារាសម្តែង Ahn Eun Jin ជួបប្រទះនឹងបញ្ហារ៉ូបវិះនឹងរបូតចេញពីខ្លួន។
ជាសំណាងល្អ ពិធីករនៅលើកម្រាលព្រំក្រហមបានជួយ Ahn Eun Jin យ៉ាងឆាប់រហ័ស ដោយបង្ហាញពីវិជ្ជាជីវៈរបស់ពួកគេ។ ស្របពេលដែលនៅថ្ងៃនោះតារាសម្ដែងរូបនេះ បានដើរលើកម្រាលព្រំក្រហមក្នុងសំលៀកបំពាក់ប្រាក់ ១០០លានវ៉ុន ដោយបានធ្វើតាមនីតិវិធីឈរនៅចំពោះមុខអ្នកសារព័ត៌មាន នាងបានកាន់រូបភាពផ្សេងៗប្រហែលមួយនាទី។

ថ្វីត្បិតតែរ៉ូបរបស់នាងធ្លាក់ចុះបន្តិច ហើយបានបង្ហាញពីផ្នែកខ្លះនៃអាវទ្រនាប់ខាងក្នុងឲ្យឃើញច្បាស់។ ប៉ុន្តែអ្នកសម្របសម្រួលកម្មវិធីកម្រាលព្រំក្រហមបានមកជិតនាង ហើយជូនដំណឹងដល់នាងអំពីភាពមិនប្រក្រតីនេះ។ ពិធីករទាំងពីរបានកាន់កាតដើម្បីបិទបាំងដើមទ្រូងរបស់ Ahn Eun Jin ភ្លាមៗ ដោយឲ្យនាងសម្រួល ឬលើករ៉ូបខិតមកខាងលើតាមវិញ។

យ៉ាងណាមិញ សម្រាប់ Ahn Eun Jin បានប្រកួតប្រជែងដណ្តើមពានរង្វាន់ឲ្យក្លាយជាតារាសម្តែងថ្មីល្អបំផុត ក្នុងកម្មវិធី ’44th Blue Dragon Awards ប៉ុន្តែពានរង្វាន់នេះត្រូវបានទៅលើGo Min Si ក្នុងភាពយន្ត Smugglers ទៅវិញ៕
ប្រែសម្រួល៖ សាង ស្រីល័ក្ខ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


