ជីវិតកម្សាន្ដ
ពេជ្រ ចរណៃ ស្នើឲ្យមានថ្នាក់បង្រៀនគុន”ល្បុក្កតោខ្មែរ” ក្នុងម៉ោងសិក្សា
អ្នកស្នេហាវិស័យភាពយន្ត និងគុនល្បុក្កតោខ្មែរ ពិតជាស្គាល់ច្បាស់តារាសម្តែងស្រីរូបស្រស់កញ្ញា ពេជ្រ ចរណៃ ដែលកន្លងមកនាងតែងតែបង្ហាញវត្តមានក្នុងតួអង្គវាយទាត់ធាត់តាមរយៈខ្សែភាពយន្តខ្មែរស្ទើរគ្រប់រឿង ពិសេសការចូលរួមលើកស្ទួយវិស័យល្បុក្កតោតែម្ដង។

ទោះយ៉ាងណា តារាសម្តែង និងគ្រូគុនល្បុក្កតោ ពេជ្រ ចរណៃ ក៏បានបង្ហាញពីបំណងចង់ឲ្យមានថ្នាក់បង្រៀនគុន”ល្បុក្កតោខ្មែរ” ក្នុងម៉ោងសិក្សាសម្រាប់សិស្សានុសិស្សនៅតាមសាលារៀនទូទាំងប្រទេសផងដែរ ដើម្បីជាការចូលរួមថែរក្សាអភិរក្សក្បាច់គុនបុរាណ”ល្បុក្កតោខ្មែរ”។

បើតាមរយៈការបង្ហោះនៅលើផេកហ្វេសប៊ុក តារាស្រីកញ្ញា ពេជ្រ ចរណៃ បានបញ្ចេញខ្លឹមសារខ្លីថា”ខ្ញុំចង់ឲ្យមានថ្នាក់បង្រៀនគុន”ល្បុក្កតោខ្មែរ” ក្នុងម៉ោងសិក្សា តើបងប្អូនគិតយ៉ាងណាដែរ គាំទ្រដែរឬទេ?”។ ជាការលើកឡើងបែបនេះ គេឃើញទស្សនិកជនមួយចំនួនបានបង្ហាញការគាំទ្រ និងស្នើឲ្យមានការដាក់បញ្ចូលគុនល្បុក្កតោសម្រាប់ម៉ោងសិក្សានៅតាមថ្នាក់រៀនផងដែរ។

កន្លងមក ទស្សនិកជន និងអ្នកគាំទ្រ កត់សម្គាល់ឃើញថា កញ្ញា ពេជ្រ ចរណៃ តែងបង្ហាញខ្លួនជាមួយកិច្ចការងារជួយសង្គមជាច្រើនផងដែរ ដោយកាលនោះ នាង បានរំលេចខ្លួនចុះជួយប្រជាពលរដ្ឋជួបការខ្វះខាត កុមារកំព្រា ចាស់ជរា ជាដើម…។

ប្រាកដណាស់ នាថ្មីៗ កន្លងមកនេះ តារាសម្តែង កញ្ញា ពេជ្រ ចរណៃ តែងបានចេញមុខបំផុសដល់យុវជនឲ្យចូលរួមលើកស្ទួយ និងបង្ហាញសិល្បៈវប្បធម៌របស់ខ្មែរទៅកាន់ពិភពលោកតាមរយៈសកម្មភាពនានាដូចជា ៖ ការបង្ហាញក្បាច់គុនល្បុក្កតោ,ល្ខោនខោល និងបង្ហោះរូបភាពស្លៀកពាក់សំលៀកបំពាក់បុរាណខ្មែរជាដើម៕
អត្ថបទ ៖ ចាន់រ៉ា


-
កីឡា៤ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
ព័ត៌មានជាតិ៣ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
សន្តិសុខសង្គម២ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
កីឡា៤ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៤ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា៤ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា៤ ថ្ងៃ agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026


