ជីវិតកម្សាន្ដ
មានទ្រព្យចាយលែងខ្វះ តែ Aum សុខចិត្តធ្វើជាកញ្ញាធ្លាក់ទឹក ដើម្បីមាសតម្លៃ១៨បាត
អ្នកចាត់ការកំពូល A Supachai បានរៀបចំពិធីខួបកំណើត ព្រមជាមួយនឹងពិធីជប់លៀងឆ្លងឆ្នាំថ្មី ដោយអញ្ញើញក្រុមមិត្តភ័ក្តិជិតស្និតក្នុងវិស័យសិល្បៈនិងសាច់ញាតិដូចជា Aum Patcharapa, May Fuangarom និងតារាចម្រៀងស្រី Takkatan Chonlada មកចូលរួមយ៉ាងសប្បាយរីករាយ។

តាមរយៈឃ្លិបដែលបង្ហោះដោយតារាស្រី May បានបង្ហាញបរិយាកាសរីករាយបំផុតរបស់ Aum ដែលហ៊ានចំណាយខ្លួន ព្រមធ្វើជាបវកញ្ញាធ្លាក់ទឹក ដើម្បីយកមាសតម្លៃ១៨បាត ពីអ្នកចាត់ការ A Supachai ។ ក្នុងនោះនាងបានសរសេរខេបសិនពីលើឃ្លិបដែលបង្ហោះថា “ឃ្លិបនេះពិបាករកណាស់! មាស ១៨ បាត អាចធ្វើឲ្យ Aum ហ៊ានធ្លាក់ទឹក”។
លើសពីនេះដែរ ងាកទៅកាន់គណនីរបស់តារាជួរមុខ Aum Patcharapa ផ្ទាល់បានបង្ហោះថា «ពិតជាសប្បាយមែន! ពេលខ្ញុំទៅផ្ទះបង A ខ្ញុំឈឺក្បាលម្ដងហើយ តែពេលទទួលបានមាសឈឺក្បាលម្តងទៀត។ អរគុណបង A ដែលផ្តល់សុភមង្គលដល់ពួកយើងទាំងអស់គ្នា ខ្ញុំស្រលាញ់បងខ្លាំងណាស់”។
ទោះយ៉ាងណាក៏ដោយ តាមរយៈឃ្លិបដែលអ្នកគាំទ្របានទស្សនាម្នាក់ៗបញ្ចេញមតិសរសើរ Aum ថាតាមពិតនាងមិនមែនចង់បានមាសពីអ្នកចាត់ការ A ឡើយ។ ប៉ុន្តែអ្វីដែលគាត់ចង់បាន គឺជាភាពរីករាយជាមួយមិត្តក្នុងថ្ងៃកំណើតរបស់អ្នកចាត់រូបនេះ ព្រមទាំងអបអរកៀកថ្ងៃដាច់ឆ្នាំតែប៉ុណ្ណោះ៕


អត្ថបទ៖ សាង ស្រីល័ក្ខ
ចុចអាន៖លែងលះគ្នាពិតមែន តែ Jetrin និង Pin មិនឲ្យកូនប្រុសទាំង៣ខ្វះភាពកក់ក្ដៅឡើយ
-
កីឡា១៥ ម៉ោង agoបារាំង ចប់ដំណើរនៅ World Cup 2026 ក្រោមថ្វីជើង អេស្ប៉ាញ ២-០ វគ្គ ១/២ ផ្តាច់ព្រ័ត្រ
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
សេដ្ឋកិច្ច១ សប្តាហ៍ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៦ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
សេដ្ឋកិច្ច១ សប្តាហ៍ agoកម្ពុជា ដាក់ទិសដៅធ្វើឱ្យកាន់តែប្រសើរឡើងនូវប្រព័ន្ធភស្តុភារកម្ម ជំរុញកំណើនពាណិជ្ជកម្ម ទាក់ទាញការវិនិយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoតម្លៃប្រេងអន្តរជាតិស្ទុះងើបឡើងវិញ ក្រោយអាមេរិកបើកការវាយប្រហារថ្មីប្រឆាំងអ៊ីរ៉ង់


