ជីវិតកម្សាន្ដ
អ្នកគាំទ្រសង្ស័យ ក្រោយបុរសម្នាក់លេចមុខក្នុង MV របស់ Lisa កាលថ្ងៃបុណ្យណូអែល
Lisa សមាជិកក្រុម BLACKPINK ចេញបទចម្រៀងអបអរបុណ្យណូអែលរបស់តារាចម្រៀង Britney Spears ស្របពេលដែលអ្នកទស្សនាចាប់អារម្មណ៍មើលឃើញបុរសវ័យក្មេងអាថ៌កំបាំងម្នាក់ បង្ហាញខ្លួននៅពាក់កណ្តាល MV ។

កាលពីប៉ុន្មានថ្ងៃមុន Lisa បានទម្លាក់នូវបទចម្រៀងដើម្បីបង្ហាញពីអារម្មណ៍នៅថ្ងៃដ៏រីករាយ ជាពិសេសស្វាគមន៍បុណ្យណូអែលជាមួយនឹងបទចម្រៀងមានចំណងជើងថា My Only Wish ជាសំនៀងដើមរបស់ Britney Spears តាមរយៈ YouTube Channel ឈ្មោះថា Lilifilm Official ។
លើសពីនេះទៀតសោត បទចម្រៀង My Only Wish ដែលច្រៀងឡើងវិញដោយសមាជិកក្រុម BLACKPINK បានបង្កើតភាពរំភើបជាងពេលមុនទៅទៀត។ ព្រោះនេះជាបទដំបូងដែល Lisa បញ្ចេញសំឡេងច្រើន និងពេញទំហឹង។ ក្នុងនោះអ្នកគាំទ្របានសាទរនិងមានក្ដីរីករាយដែលនាងលើកបទមួយនេះមកបកស្រាយយ៉ាងមានអត្ថន័យ។
ទោះជាយ៉ាងណា មិនត្រឹមតែបទចម្រៀងដ៏ពិរោះមួយមុខនោះទេ ទស្សនិកជនដែលបានទស្សនាហាក់មានការចាប់អារម្មណ៍យ៉ាងខ្លាំងនៅពាកកណ្ដាលបទចម្រៀងត្រង់ឃ្លាថា “Santa, can you hear me?” រូបភាពពីវីដេអូតន្ត្រីបានលេចចេញមកឲ្យឃើញស្រមោលបុរសអង្គុយក្បែរនារីម្នាក់ ដែលមនុស្សជាច្រើនបានពង្រីក រួមជាមួយនឹងការទស្សន៍ទាយរូបរាង គឺស្រដៀងទៅនឹង Frédéric Arnault ដែលជាអ្នកស្នងមរតករបស់ LVMH និងតែងតែងលេចឮនូវពាក្យចចាមអារ៉ាមជាមួយ Lisa ជានិច្ច។

លើសពីនេះទៀតនៅចុងបញ្ចប់មានឈុតមួយ ដែលមនុស្សប្រុសអាថ៌កំបាំងដដែលប្រគល់នូវផ្កាកុលាបក្រហមមួយទង់ឲ្យ Lisa ក្នុងពេលនាងនាងទទួលយកដោយស្នាមញញឹមនៃសុភមង្គលដូចមនុស្សមានស្នេហាពិតប្រាកដ។

យ៉ាងណាមិញ តាមរយៈវីដេអូចម្រៀងដែលអ្នកគាំទ្របានទស្សនា វាត្រឹមតែជាការសន្ធិដ្ធានតែប៉ុណ្ណោះ! ប៉ុន្តែយ៉ាងណាណាក្ដី ទស្សនិកជននៅតែទន្ទឹងចិត្តថាថ្ងៃណាមួយទាំង Lisa និង Frédéric Arnault អាចនឹងទម្លាយការពិតមួយនោះប្រាប់អ្នកគាំទ្រទាំងពិភពលោក នៅថ្ងៃណាមួយជាក់ជាមិនខាន៕
អត្ថបទ៖ សាង ស្រីល័ក្ខ
ចុចអាន៖ឧស្សាហកម្មកម្សាន្តកូរ៉េខាងត្បូង កាន់ទុក្ខការបាត់បង់តារាសម្ដែង Lee Sun Gyun
-
ព័ត៌មានជាតិ១ សប្តាហ៍ ago៦ថ្ងៃក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានពិនិត្យ និងព្យាបាលជូនពលរដ្ឋជាង២ពាន់នាក់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoវិមានក្រឹមឡាំង៖ ពូទីន ត្រៀមជួបហ្សេលេនស្គី ទាល់តែមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ agoតំណាងអយ្យការសម្រេចចោទប្រកាន់លោកផ្កាយបីនិងលោកផ្កាយពីរ រួមអ្នកពាក់ព័ន្ធ៤នាក់ផ្សេងទៀត
-
ព័ត៌មានជាតិ៧ ថ្ងៃ agoមន្រ្តីបរិស្ថានស្នើពលរដ្ឋកុំបរិភោគត្រីងាប់ និងផ្អាកប្រើប្រាស់ទឹកព្រែកត្រែង នៅស្រុករតនៈមណ្ឌល ខេត្តបាត់ដំបង
-
សន្តិសុខសង្គម៤ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ
-
ព័ត៌មានជាតិ១៩ ម៉ោង agoអាជ្ញាធរទាត់ចោលព័ត៌មានដែលផ្សាយថា ថៃបានឈ្លានពានចូលទឹកដីខ្មែរនៅខេត្តប៉ៃលិន


