ជីវិតកម្សាន្ដ
Lisa បង្អួតឈុតប៊ីគីនីពណ៌លឿងនៅសមុទ្រ ស្វាគមន៍ដើមឆ្នាំថ្មី
Lisa សមាជិកក្រុម BLACKPINK បង្ហោះរូបថតដ៏ល្អឥតខ្ចោះកាលពីនៅចុងឆ្នាំ ដោយរូបនាងបានស្លៀកឈុតប៊ីគីនីពណ៌លឿងខ្ចីចាំងពន្លឺព្រះអាទិត្យនៅមាត់សមុទ្រ ធ្វើឲ្យអ្នកគាំទ្រផ្ទុះការសរសើរ និងស៊ែរអមនឹងខេបសិនថា ចុងឆ្នាំរបស់ Lisa កាន់តែហឹរ។

សមាជិកក្រុម BLACKPINK រូបនេះ បានបង្ហោះរូបថតបង្ហាញពីភាពក្តៅគគុករបស់នាងតាមរយៈបណ្ដាញសង្គម IG ផ្ទាល់ខ្លួនរបស់នាង ពេលទៅវិស្សមកាលកាលពីចុងឆ្នាំមុន។ នៅក្នុងសំលៀកបំពាក់លើឆ្នេរពណ៌លឿងខ្ចី និងសាក់ផ្កា edelweiss លើដងខ្លួនខណៈដែលអ្នកគាំទ្រឯណោះលាន់មាត់សរសើរសម្រស់តារាស្រីរូបនេះយ៉ាងគគ្រឹកគគ្រេង។
ជាមួយគ្នានេះដែរ ទស្សនិកជនដែលនិយមតាមដាន Lisa សុទ្ធតែដឹងថាម៉ូដប៊ីគីនីដែលនាងស្លៀកគឺនាងទទួលបាមកពីយីហោដ៏ប្រណិតពីក្រុមហ៊ុន Louis Vuitton ព្រមទាំងមួកយោធាពីម៉ាក Celine។ ដូច្នេះហើយអ្នកគាំទ្របានប្រមាលមើលថា អ្វីដេលជ្រើសរើសយកមកស្លៀកពាក់បង្ហាញហ្វេននឹងលក់អស់ៗគ្មានសល់ដូចពីមុនជាក់ជាមិនខានទេ។

លើសពីនេះទៀតដែរ នៅពេលឈានដល់ពេលរាត្រីមកដល់ Lisa បានបង្ហាញនូវឈុតមួយប្លែកពណ៌ក្រហមដ៏ឆើតឆាយក្នុងកម្មវិធីជប់លៀងតូចមួយជាមួយក្រុមមិត្តភ័ក្តិ ដែលនោះជាពេលវេលាមួយរបស់សមាជិកក្រុម BLACKPINK បង្អួតសម្រស់របស់នាងក្នុងរូបភាពចុងក្រោយ៕


អត្ថបទ៖ សាង ស្រីល័ក្ខ
ចុចអាន៖ដើមឆ្នាំ ២០២៤ Lee Jong-suk ប្រកាសកុងត្រាផ្តាច់មុខជាមួយទ្រនំថ្មី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
សេដ្ឋកិច្ច២ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន
-
ព័ត៌មានជាតិ២ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានជាតិ១១ ម៉ោង agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoព្រះសង្ឃថៃ សុគត កើនដល់ ១០អង្គហើយ ក្នុងហេតុការណ៍បុករះ បង្កឡើងដោយ កុមារមានបញ្ហាស្មារតី


