ជីវិតកម្សាន្ដ
ពានរង្វាន់ Blue Dragon គ្រោងធ្វើនៅថៃលើកដំបូង បែរប្រកាសលុបចោលភ្លាមៗ
MG Constorter បានប្រកាសពីការលុបចោលពានរង្វាន់តន្ត្រី The 1st Blue Dragon Music Awards ដែលជាពានរង្វាន់តន្ត្រីដំបូងគេនៅលើពិភពលោក គ្រោងធ្វើឡើងក្នុងប្រទេសថៃ បែរប្រកាសលុបចោលភ្លាមៗដោយមិនដឹងមូលហេតុច្បាស់លាស់។

កាលពីពេលថ្មីៗនេះលោក MG CONNEXT បានប្រកាសពីការលុបចោលព្រឹត្តិការណ៍មួយនេះ ដោយជូនដំណឹងថាវាបណ្តាលមកពីស្ថានភាពដែលចៀសមិនរួច ហើយបានបញ្ជាក់ថា ពួកគេនឹងសងប្រាក់អតិថិជនទាំងអស់ឲ្យបានពេញលេញ។
លោកបានមានប្រសាសន៍ថា “ខ្ញុំសូមជូនដំណឹងថា ពានរង្វាន់តន្ត្រី The1st Blue Dragon Music Awards នឹងត្រូវធ្វើឡើងនៅថ្ងៃសៅរ៍ទី ២០ ខែមករាឆ្នាំ ២០២៤ នៅពហុកីឡដ្ឋានជាតិ Rajamangala ទីក្រុងបាងកក ត្រូវបានលុបចោលដោយសារតែស្ថានភាពដែលមិនអាចចៀសផុតបាន”។
ដំបូងយើងចង់បង្ហាញការចូលរួមសោកស្ដាយដល់អ្នកគាំទ្រទាំងក្នុងនិងក្រៅប្រទេស ចំពោះការសម្រេចចិត្តនេះ។ យើងដឹងថាការលុបចោលការងារនេះ បណ្តាលឲ្យមានការមិនពេញចិត្តដល់មនុស្សគ្រប់គ្នា ហើយសុំទោសដោយស្មោះចំពោះស្ថានភាពដែលហួសពីការគ្រប់គ្រងរបស់យើង។ អតិថិជនទាំងអស់ដែលទិញសំបុត្រ នឹងទទួលបានសំណងយ៉ាងពេញលេញត្រលប់មកវិញ។
សូមបញ្ចាក់ដែរថា ពានរង្វាន់តន្ត្រី Blue Dragon Music Awards គឺជាសេចក្តីប្រកាសរង្វាន់មួយដែលថាអ្នកគាំទ្រនិងអ្នកទស្សនារំពឹងថានឹងកើតមានឆាប់ៗនេះ។ ព្រោះវាជាព្រឹត្តិការណ៍ដំបូងនៅលើពិភពលោក ហើយពីមុនមានតែពានរង្វាន់ភាពយន្តប៊ែលនាគប៉ុណ្ណោះ ដែលជារង្វាន់នៅក្នុងឧស្សាហកម្មភាពយន្តកូរ៉េ។
លើសពីនេះទៀត បញ្ជីសិល្បករចូលរួមព្រឹត្តិការណ៍កម្រាលព្រំក្រហម មានកម្មវិធីពិសេសជាង១០០ រួមមាន Yoon-ah ក្រុម Girls’ Generation, TVXQ, aespa, NCT DREAM, WayV, THE BOYZ, P1Harmony, KISS OF LIFE, ATBO, xikers, ATEEZ, RIIZE, NiziU, ZEROBASEONE, HWASA, WHIB ព្រមទាំងសិល្បករថៃជាច្រើនរូបថែមទៀតផង៕

អត្ថបទ៖ សាង ស្រីល័ក្ខ
ចុចអាន៖Jennie ទម្លាយអារម្មណ៍ពិតថា លែងគេងលក់ក្រោយ Lee Hyori ធ្លាប់ធ្វើសកម្មភាពមួយដាក់នាង
-
ព័ត៌មានជាតិ២ ថ្ងៃ agoសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជនជាតិថៃ២នាក់និងខ្មែរម្នាក់ ករណីជួញដូរសារធាតុញៀន
-
ព័ត៌មានជាតិ១ សប្តាហ៍ agoទេសចរគួរដឹងអ្វីខ្លះ ពេលទៅកម្សាន្តតំបន់អេកូទេសចរណ៍រ៉ាមសារសម្រស់កោះហានក្នុងខេត្តស្ទឹងត្រែង?
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានជាតិ៦ ថ្ងៃ agoតំណាងអយ្យការសម្រេចចោទប្រកាន់លោកផ្កាយបីនិងលោកផ្កាយពីរ រួមអ្នកពាក់ព័ន្ធ៤នាក់ផ្សេងទៀត
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoវិមានក្រឹមឡាំង៖ ពូទីន ត្រៀមជួបហ្សេលេនស្គី ទាល់តែមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព
-
ព័ត៌មានជាតិ៣២ នាទី agoស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជាឆ្លើយតបនឹងហេតុការណ៍ទាហានថៃផ្ទុះអាវុធកាលពីថ្ងៃទី២៩ ខែមេសា
-
ព័ត៌មានជាតិ១ ថ្ងៃ agoទាហានថៃបាញ់កាំភ្លើង៩គ្រាប់ មុខអនុព័ន្ធយោធាអាម៉េរិក ចិន រុស្ស៊ី ជប៉ុន ដែលចុះសង្កេតការណ៍នៅអូរស្មាច់
-
សន្តិសុខសង្គម៦ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ


