ជីវិតកម្សាន្ដ
ផ្ទះដ៏ប្រណិតរបស់តួឯកប្រុសក្នុងរឿង “Iris” នៅអាមេរិក ត្រូវចោរចូលគាស់លួចទ្រព្យសម្បត្តិ
ប្រព័ន្ធផ្សព្វផ្សាយកម្សាន្តរបស់អាមេរិក TMZ បានរាយការណ៍កាលពីថ្ងៃទី ២៩ (ម៉ោងក្នុងតំបន់) ថា ក្រុមចោរបានចូលគាស់ផ្ទះរបស់តារាសម្ដែង Lee Byung-hun ក្នុងទីក្រុង Los Angeles ដោយវាយកម្ទេចទ្វារកញ្ចក់រអិល និងលួចទ្រព្យសម្បត្តិរបស់លោកខ្ទេចគ្មានសល់។

ប៉ុន្តែយ៉ាងណាក៏ដោយ ជាសំណាងល្អតារាសម្ដែង Lee Byung-hun មិននៅផ្ទះអំឡុងពេលសម្រាក ខណៈដែលហេតុការណ៍នេះត្រូវបានរកឃើញដោយបុគ្គលិកនៃទីភ្នាក់ងាររបស់លោក ហើយប្រញាប់រាយការណ៍ទៅប៉ុស៍ប៉ូលិស។ ចំណែកវត្ថុពិតប្រាកដដែលត្រូវបានគេលួច និងចំនួននៃការបាត់បង់មិនទាន់ត្រូវបានបញ្ជាក់នៅឡើយទេ ។
ក្រោយមក ប៉ូលិសបានដាក់ការសង្ស័យថា ឧបទ្ទវហេតុនេះគឺជាផ្នែកមួយនៃការលួចបន្លំជាបន្តបន្ទាប់ ដែលផ្តោតលើសង្កាត់អ្នកមាននៅក្នុង Los Angeles ជាជាង ជាពិសេសសំដៅទៅផ្ទះរបស់ Lee Byung-hun នេះផ្ទាល់តែម្ដង។
យ៉ាងណាក៏ដោយ ទាក់ទិននឹងហេតុការណ៍អាក្រក់ដែលតារាប្រុស Lee Byung-hun ជួបប្រទះ ក្រុមប៉ូលិសនៅ LA កំពុងតែបន្តការស៊ើបអង្កេតរបស់ពួកគេ រហូតមកដល់ពេលនេះមិនទាន់មានការចាប់ខ្លួនបាននូវឡើយទេ។
គួរកត់សម្គាល់ដែរថា កន្លងមក តារាសម្តែងស្រី Lena Waithe ដែលរស់នៅក្បែរនោះ ក៏ធ្លាប់ជួបប្រទះនឹងហេតុការណ៍អាក្រក់នេះ ក្នុងពេលដែលចោរបានមសម្រុកចូលលួចគ្រឿងអលង្ការ ដែលនាងបាត់បង់គ្រឿងអលង្ការសរុបជាងតម្លៃ ២០០,០០០ដុល្លារ (ប្រហែល ២៦៧.៤ លានវ៉ុន)។
សូមជម្រាបដែលថា Lee Byung-hun គឺជាតួឯកប្រុសក្នុងរឿង Iris វគ្កមួយ ជំនាន់ឆ្នាំ២០០៩ កាលណោះភាពយន្តមួយនេះទទួលបានការគាំទ្រយ៉ាងភ្លូកទឹកភ្លូកដីពីសំណាក់អ្នកគាំទ្រ និងមហាជនទូទាំងពិភពលោក។ លើសពីនេះទៀតនោះ រឿងភាគរបស់កូរ៉េខាងត្បូងនេះ ក៏ធ្លាប់ថតនៅក្នុងប្រទេសកម្ពុជាដែលទីតាំងស្ថិតនៅទឹកដីនៃខេត្តសៀមរាបផងដែរ៕
អត្ថបទ៖ សាង ស្រីល័ក្ខ
ចុចអាន៖អតីតបវកញ្ញា MIG ស្ថិតក្នុងកំពូលសិល្បករ មានឥទ្ធិពលបំផុតទាំង ១០ លើបណ្ដាញសង្គម
-
កីឡា១២ ម៉ោង agoបារាំង ចប់ដំណើរនៅ World Cup 2026 ក្រោមថ្វីជើង អេស្ប៉ាញ ២-០ វគ្គ ១/២ ផ្តាច់ព្រ័ត្រ
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
សេដ្ឋកិច្ច១ សប្តាហ៍ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៦ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
សេដ្ឋកិច្ច១ សប្តាហ៍ agoកម្ពុជា ដាក់ទិសដៅធ្វើឱ្យកាន់តែប្រសើរឡើងនូវប្រព័ន្ធភស្តុភារកម្ម ជំរុញកំណើនពាណិជ្ជកម្ម ទាក់ទាញការវិនិយោគ


