ជីវិតកម្សាន្ដ
រូបរាង Lee Jang Woo ធ្វើឲ្យផ្ទុះការចាប់អារម្មណ៍ រហូតទស្សនិកជនប្រៀបធៀបសម្រស់ពីមុន
នៅក្នុងវគ្គចុងក្រោយនៃស៊េរី ‘I Live Alone’ ដែលចាក់ផ្សាយនៅថ្ងៃទី២៦ ខែមករា អ្នកទស្សនាមានការភ្ញាក់ផ្អើលចំពោះការផ្លាស់ប្តូររូបរាងរបស់ Lee Jang Woo ក្នុងវគ្គនេះតារាសម្ដែងប្រុស ត្រូវបានគេឃើញទៅលេងផ្ទះ Kim Dae Ho ហើយបង្ហាញអាវក្រៅពណ៌បៃតងដែលគាត់បានពាក់តាំងពីគាត់មានអាយុ ២០ ឆ្នាំ។

Lee Jang Woo ទទួលបានការចាប់អារម្មណ៍ជាពិសេស ចំពោះការឡើងទម្ងន់របស់គាត់ពីអ្នកទស្សនានូវឃ្លិបហើយ ជាប្រធានបទដែលបង្កឲ្យមានការសន្ទនា ជាពិសេសចាប់តាំងពីគាត់ត្រូវបានគេកោតសរសើរយ៉ាងខ្លាំងចំពោះតួនាទីដ៏សំខាន់មួយនៅក្នុងរឿងភាគល្បីៗជាច្រើន។ ជាពិសេស Lee Jang Woo មានភាពល្បីល្បាញដោយសាររូបរាងសង្ហា ដែលទទួលបានការសាទរយ៉ាងខ្លាំងនាពេលនោះ។
ទោះយ៉ាងណាក៏ដោយ បន្ទាប់ពីការបង្ហាញខ្លួនចុងក្រោយ Lee Jang Woo មានការចាប់អារម្មណ៍ជាថ្មីលើស្នាដៃមុនរបស់គាត់ ក្នុងអំឡុងពេលដែលមនុស្សជាច្រើនចាត់ទុកថា ជាតារាប្រុសកំពូលនៃអាជីពរបស់គាត់។ អ្នកលេងអ៊ីនធឺណិតបាននឹងកំពុងទស្សនាការសម្តែងកាលពីអតីតកាលទាំងនេះឡើងវិញ ដោយឆ្លុះបញ្ចាំងពីភាពផ្ទុយគ្នា ជាមួយនឹងរូបរាងបច្ចុប្បន្ន។
កាលណោះ តារាសម្ដែងរូបនេះ បានទាក់ទាញការចាប់អារម្មណ៍ពីអ្នកទស្សនានៅក្នុងរឿង ‘Smile Again’ ឆ្នាំ ២០១០ ជាមួយតារាសម្តែង Ji Chang Wook ។ បន្ទាប់ពីនោះមក គាត់ទទួលបានភាពល្បីល្បាញជាមួយនឹងការបង្ហាញខ្លួនក្នុងរឿងភាគដូចជា ‘Ohjaryongi Ganda,’ ‘Rosy Lovers’, ‘My Only One’, ‘Homemade Love Story’ និងរឿងជាច្រើនទៀត។ជាពិសេស គាត់ទទួលបានងារជា “The Prince of Weekend Dramas” ជាមួយនឹងតួនាទីរបស់គាត់ក្នុងរឿង “My Only One” ខណៈដែលរឿងមួយនេះទទួលបានអត្រាអ្នកទស្សនាចំនួន ៤៩.៤%។
ក្រោយៗមកទៀត លោកបានបន្តទទួលបានការស្រលាញ់ជាច្រើន បន្ទាប់ពីបានចូលរួមក្នុងស៊េរី ‘I Live Alone’។ ថ្វីត្បិតតែឡើងទម្ងន់ក៏ដោយ អ្នកលេងអ៊ីនធឺណេត និងមហាជននៅតែបន្តគាំទ្រតារារូបនេះ ហើយបានបញ្ចេញមតិថា ពេលនេះគាត់នៅតែមុខសង្ហាដដែល ហើយគាត់សង្ហានៅក្នុងវ័យរបស់គាត់ គឺសង្ហាមិនចាញ់គ្នាប៉ុន្មានទេ៕



អត្ថបទ៖ សាង ស្រីល័ក្ខ
ចុចអាន៖Sorn អតីតក្រុម CLC ធ្លាប់ត្រូវភ្នាក់ងារកូរ៉េ គំរាមកំហែងនិងបង្ខំឲ្យចុះកុងត្រាដូចទាសករ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


