ជីវិតកម្សាន្ដ
តួលោកតាក្នុងរឿង “Squid Game” លាឈប់ពីភាពយន្តថ្មី ក្រោយជាប់ក្ដីក្ដាំបៀតបៀនកេរខ្មាស
នៅថ្ងៃទី ០៥ ខែកុម្ភៈ អ្នកតំណាងរបស់ Lotte Entertainment បានប្រកាសថា លោកតា O Yeong-su បានសម្រេចចិត្តលាឈប់ពីភាពយន្តក្រោមចំណងជើងថា Big Family ខណៈដែល Lee Soon Jae នឹងទទួលតួនាទីជំនួសគាត់វិញ។ យោងតាមការចុះផ្សាយពីសារព័ត៌មាន Allkpop បានបញ្ចាក់មុននេះបន្តិចប៉ុណ្ណោះ។
Big Family គឺជាខ្សែភាពយន្តថ្មីដែលដឹកនាំដោយអ្នកដឹកនាំរឿង Yang Woo Seok នៃរឿង “The Attorney” និង “Steel Rain” ។ ភាពយន្តនេះរៀបរាប់ពីដំណើររឿងចៅៗគួរឲ្យស្រលាញ់មកលេងម្ចាស់ហាងនំប៉ាវមួយឈ្មោះថា Pyeong Man Ok ដែលអាជីវកម្មគ្រួសារជិតត្រូវបញ្ចប់ដោយសារតែកូនប្រុសរបស់គាត់បានបួសជាព្រះសង្ឃ។ ខ្សែភាពយន្តនេះក៏មានការចូលរួមសម្តែងដោយ Kim Yun Seok, Lee Seung Gi, និង Kang Han Na ផងដែរ។
កាលពីខែវិច្ឆិកា ឆ្នាំ ២០២២ យោងតាមរបាយការណ៍បានបញ្ចាក់ថា តារាសម្ដែងវ័យចំណាស់ O Yeong-su ត្រូវបានចោទប្រកាន់ពីបទមានទំនាក់ទំនងរាងកាយមិនសមរម្យជាមួយស្ត្រីម្នាក់ក្នុងឆ្នាំ ២០១៧។ ភាគីរបស់ O Yeong-su បានបដិសេធការចោទប្រកាន់ក្នុងអំឡុងពេលស៊ើបអង្កេតរបស់ព្រះរាជអាជ្ញាដោយនិយាយថា “ខ្ញុំគ្រាន់តែកាន់ដៃនាងដើម្បីណែនាំផ្លូវ” ។ ប៉ុន្តែកាលពីពីពេលថ្មីៗនេះផងដែរ អយ្យការបានស្នើឲ្យកាត់ទោស O Yeong-su ឲ្យជាប់ពន្ធនាគាររយៈពេលមួយឆ្នាំ ក្រោមការចោទប្រកាន់ពីបទរំលោភបំពាន ហើយសវនាការកាត់ទោសគាត់គ្រោងនឹងធ្វើនៅថ្ងៃទី ១៥ ខែមីនា ឆ្នាំ ២០២៤។
សូមជម្រាបជូនថា O Yeong-su បានបង្ហាញខ្លួននៅក្នុងស៊េរីរឿង Squid Game របស់ Netflix ក្នុងនាមជា Oh Il Nam ដែលទទួលរងពីដុំសាច់ក្នុងខួរក្បាល ហើយបានឈ្នះពានរង្វាន់តារាសម្តែងឆ្នើមក្នុងផ្នែកទូរទស្សន៍នៅឯ Golden Globe Awards នៅសហរដ្ឋអាមេរិកក្នុងឆ្នាំ ២០២២៕

អត្ថបទ៖ សាង ស្រីល័ក្ខ
ចុចអាន៖Lisa ទទួលកំណត់ត្រាខ្ពស់លើទូរទស្សន៍បារាំង ក្រោយការសម្តែងបទចម្រៀងទោលបានបញ្ចប់
-
ព័ត៌មានជាតិ៧ ថ្ងៃ agoពិធី “រៀបមង្គលការលេង” មួយគូ នៅវត្តបឹងត្រាវ ប្រមូលថវិកាសាងសង់វត្ត អបអរបុណ្យចូលឆ្នាំខ្មែរ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago៦ថ្ងៃក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានពិនិត្យ និងព្យាបាលជូនពលរដ្ឋជាង២ពាន់នាក់
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកម្ពុជារឹតបន្តឹង និងទប់ស្កាត់សំណល់អេឡិចត្រូនិក ខណៈអាស៊ីអាគ្នេយ៍កំពុងក្លាយជាគោលដៅថ្មី
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoវិនិយោគិនបរទេសដកខ្លួនពីទីផ្សារថៃ ខណៈវិបត្តិថាមពលគំរាមកំហែងសេដ្ឋកិច្ច
-
ព័ត៌មានជាតិ៦ ថ្ងៃ agoបដិសេធមិនឱ្យ សម រង្ស៊ី ចូលរួមការជួបជុំសមាគមខ្មែរនៅប៉ារីស គឺដើម្បីបញ្ចៀសការភ្ជាប់ជាមួយបុគ្គលនេះកំពុងជាប់ទោស
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
សន្តិសុខសង្គម២០ ម៉ោង agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ


