Connect with us

ជីវិតកម្សាន្ដ

Han So Hee បាត់បង់កិច្ចសន្យាផ្សាយពាណិជ្ជកម្មមួយទៀត

បានផុស

នៅ

យោងតាមសារព័ត៌មាន Xports កាលពីថ្ងៃទី ២៣ ខែឧសភា បានបញ្ចាក់សេចក្តីរាយការណ៍មកថា​ កិច្ចសន្យាផ្សាយពាណិជ្ជកម្មរបស់តារាសម្ដែង Han So Hee មួយទៀតត្រូវបានបញ្ចប់ភ្លាមៗ​ ពោលគឺជាវេទិការថយន្តប្រើរួច Hey Dealer ដែលនាងធ្លាប់ជាតារាបង្ហាញម៉ូដ ប៉ុន្តែជាជ្រើសរើស Suzy និង Lee Jung Eun ជាម៉ូដែលថ្មីជំនួសវិញ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្នុងនោះផងដែរ របាយការណ៍ក៏បាន​បញ្ជាក់ដែរ​ថា Suzy និង Lee Jung Eun បាន​បញ្ចប់​ការ​ថត​ផ្សាយ​ពាណិជ្ជកម្ម​រួច​ហើយ។ ស្របពេលដែល Han So Hee បានធ្វើសកម្មភាពជាគំរូផ្សាយពាណិជ្ជកម្មសម្រាប់ Hey Dealer តាំងពីឆ្នាំមុន។ នៅក្នុងខែមីនា ការផ្សាយពាណិជ្ជកម្មបែប vlog ដែលមាននាងត្រូវបានចេញផ្សាយ និងទទួលបានការពិនិត្យវិជ្ជមាន។

ទោះជាយ៉ាងណាក៏ដោយ នៅក្នុងខែដដែល Han So Hee បានទទួលស្គាល់ជាសាធារណៈនូវទំនាក់ទំនងរបស់នាងជាមួយតារាសម្ដែង Ryu Jun Yeol និងមានការឈ្លោះប្រកែកគ្នាជាសាធារណៈជាមួយតារាចម្រៀង និងតារាសម្ដែង Hyeri ហេតុផលទាំងនេះបានធ្វើឲ្យអសកម្មនៃមុខងារបញ្ចេញមតិលើការផ្សាយពាណិជ្ជកម្មរបស់ Hey Dealer ជាបន្តប​ន្ទាប់។

ទន្ទឹនោះទៀតសោត បន្ទាប់ពីរឿងនេះ តារាសម្ដែងក្រមិចក្រមើមរូបនេះ ទទួលបានរូបភាពអវិជ្ជមានតាមរយៈទំនាក់ទំនង និងការបែកបាក់របស់នាង ដែលបណ្តាលឲ្យបរាជ័យក្នុងការបន្តកិច្ចសន្យាជាមួយក្រុមហ៊ុនជាច្រើនដែលនាងកំពុងធ្វើជាគំរូក្នុងនោះរួមមាន Chum-Churum និង NH Nonghyup Bank នាពេលកន្លងមក។

នៅទីបំផុត Hey Dealer បានសម្រេចចិត្តជំនួស Han So Hee ជាមួយនឹងតារាល្បីៗផ្សេងទៀតធ្វើជាគំរូរបស់ពួកគេ។ ជាមួយគ្នានេះដែរ នៅថ្ងៃទី ១៩ ខែឧសភា នាងបានចូលរួមក្នុងមហោស្រពភាពយន្តអន្តរជាតិទីក្រុង Cannes លើកទី ៧៧ នៅប្រទេសបារាំងក្នុងនាមជាទូតសុឆន្ទៈឲ្យប្រេន Boucheron ដោយបង្ហាញពីសម្រស់ដ៏គួរឲ្យភ្ញាក់ផ្អើលរបស់នាងទៅកាន់ទស្សនិកជន បន្ទាប់ពីមានរឿងអាស្រូវស្នេហាត្រីកោណកាលពីប៉ុន្មានខែមុន៕

អត្ថបទ៖ សាង ស្រីល័ក្ខ

ចុចអាន៖HYBE ប្រកាសជ្រើសរើសបេក្ខជនក្នុងតំណែង CEO និងជាសមាជិកក្រុមប្រឹក្សាភិបាលថ្មីរបស់ ADOR

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ២៥ នាទីutes មុន

​រូប​ភាព​រលំបាក់​អគារ​គួររន្ធត់​នៅថៃ ប៉ុន្តែ​​អាជ្ញាធរ​​បញ្ជាក់ថា​ ចំនួន​អ្នកស្លាប់​មាន៩នាក់​ដល់​ពេលនេះ​

ព័ត៌មានអន្ដរជាតិ៦០ នាទីutes មុន

​​រហូត​ដល់​ពេល​នេះ មីយ៉ាន់​ម៉ារកឃើញ​អ្នក​ស្លាប់​​​និងរបួស​ជិត​៩០០​នាក់​ក្នុងគ្រោះរញ្ជួយដី​

ព័ត៌មានជាតិ៣ ម៉ោង មុន

ក្រុមហ៊ុន​បច្ចេកវិទ្យា​ទំនើប​​ចិន ប្ដេជ្ញា​ជំរុញ​កម្មវិធី​សិក្សា TVET កម្ពុជា ឱ្យ​ស្រប​តាមស្តង់ដារ​សិក្សា​នៃ​ប្រទេសចិន និងអាល្លឺម៉ង់

ព័ត៌មានជាតិ៤ ម៉ោង មុន

មន្ត្រីក្រសួងសេដ្ឋកិច្ច ៖ ម្ចាស់​អាជីវកម្ម ដែលប្រឈមហានិភ័យ ត្រូវ​មាន​ធានារ៉ាប់រង​សម្រាប់​អាជីវកម្ម​ខ្លួន

ព័ត៌មានអន្ដរជាតិ៦ ម៉ោង មុន

​​តើគ្រោះ​​រញ្ជួយដី​កើត​នៅ​មីយ៉ាន់​ម៉ា​​​ប៉ះពាល់​និង​ជះឥទ្ធិពលដល់​ណាខ្លះ?​

Sokha Hotels

ព័ត៌មានពេញនិយម