ជីវិតកម្សាន្ដ
Jennie ផ្លាស់ទីលំនៅទៅវីឡាតម្លៃ ៣.៧ លានដុល្លារ ក្នុងភូមិដ៏ល្បីល្បាញនៃទីក្រុងសេអ៊ូល
Jennie មកពីក្រុមចម្រៀងនារីកូរ៉េខាងត្បូង Blackpink បានផ្លាស់ទីលំនៅទៅ UN Village ដែលជាតំបន់លំនៅដ្ឋានធំមួយនៅ Hannam-dong ទីក្រុងសេអ៊ូល ព្រមទាំងល្បីល្បាញដោយសារតម្លៃអចលនទ្រព្យខ្ពស់បំផុត។ នេះបើយោងតាមការចុះផ្សាយពី vnexpress កាលពីថ្ងៃ២៦ ខែឧសភា ឆ្នាំ២០២៤។

យោងតាម WJ បានរាយការណ៍ថា វីឡារបស់ Jennie ស្ថិតនៅផ្នែក La Terrasse នៃសង្កាត់ល្បី។ វាមានការរចនាបែបទំនើប ប៉ុន្តែប្រណិតដែលបង្កើតបរិយាកាសទីក្រុង និងមានទិដ្ឋភាពនៃទន្លេហាន។ ផ្ទះនេះត្រូវបានបង្ហាញនៅលើស៊េរី Netflix “Super Rich in Korea” ដែលជាកន្លែងដែលវាត្រូវបានគេប្រដូចទៅនឹងវិចិត្រសាលសិល្បៈមួយ។
ប្រភពដដែលបានបង្ហើបទៀតថា Jennie បានបង់ប្រាក់ដំបូងចំនួន ៥០០លានវ៉ុន (៣៧០,០០០ដុល្លារអាមេរិក) ក្នុងខែកុម្ភៈ ឆ្នាំ ២០២១ និងបានទូទាត់ប្រាក់ដែលនៅសល់ចំនួន៤.៥ ពាន់លានវ៉ុននៅក្នុងខែវិច្ឆិកានៃឆ្នាំដដែលដោយមិនប្រើកម្ចីទិញផ្ទះ។ នេះបានធ្វើឲ្យតម្លៃផ្ទះវីឡារបស់នាងឡើងដល់ ៥ ពាន់លានវ៉ុន (៣.៧ លានដុល្លារអាមេរិក) ។
លើសពីនេះទៀតដែរ វីឡាដែលមានទំហំ ២២៣.9៩៧ ម៉ែត្រការ៉េ រួមមានបន្ទប់គេងប្រាំ បន្ទប់ទឹកបី និងបន្ទប់ដាក់ស្រា ត្រូវបានគេបញ្ចាក់ថា អ្នកជិតខាងរបស់នាងគឺជាសមាជិកនៃក្រុមចម្រៀងបុរសកូរ៉េខាងត្បូង BTS – Jin, Suga, និង RM – ព្រមទាំង G-Dragon និង Taeyang របស់ក្រុម Big Bang និងតារាសម្ដែង Song Hye Kyo។
ទោះយ៉ាងណាក៏ដោយ មិនមែនជារឿងចម្លែកនោះទេដែលតារាស្រីក្រុម Blackpink ហ៊ានចាយលុយទិញវីឡាប្រណិតថ្លៃបំផុតកណ្ដាលក្រុងបែបនេះ។ យោងតាមកាសែត South China Morning Post បានឲ្យដឹងថា ទ្រព្យសម្បត្តិសុទ្ធរបស់នាងត្រូវបានគេប៉ាន់ប្រមាណថាមានប្រហែល ១០ លានដុល្លារអាមេរិក ដោយមិនរាប់បញ្ចូលមរតក។ ម្តាយរបស់នាងត្រូវបានគេនិយាយថាជាម្ចាស់ភាគហ៊ុននៅក្នុង CJ E&M ដែលជាក្រុមហ៊ុនកម្សាន្តឈានមុខគេនៅក្នុងប្រទេសកូរ៉េខាងត្បូង។ Jennie ក៏បានបង្កើតទីភ្នាក់ងារផ្ទាល់ខ្លួនរបស់នាង Odd Atelier (OA) នៅក្នុងខែវិច្ឆិកាឆ្នាំមុន បន្ទាប់ពីបានបញ្ចប់កិច្ចសន្យារបស់នាងជាមួយភ្នាក់ងារគ្រប់គ្រងរបស់ Blackpink គឺ YG Entertainment ផងដែរ៕

អត្ថបទ៖ សាង ស្រីល័ក្ខ
ចុចអាន៖Go Hyun Jung ទម្លាយថា អាពាហ៍ពិពាហ៍ជាមួយចៅប្រុសស្ថាបនិក Samsung ជីវិតឯកានិងគ្មានក្ដីសុខឡើយ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន


