ជីវិតកម្សាន្ដ
វីជេ តាប៊ុយ ប្រកាសបង្កើតមូលនិធិសប្បុរសធម៌ជួយមន្ទីរពេទ្យ សាលារៀន និងជនត្រូវការជំនួយ
បន្ទាប់បាត់មុខពីសិល្បៈមួយរយៈធំ អតីតពិធីករល្បីឈ្មោះវីជេ តាប៊ុយ ស្រាប់តែថ្មីៗ នេះ បានចេញមុខប្រកាសថា លោកសម្រេចចិត្តបង្កើតមូលនិធិសប្បុរសធម៌មួយ ដើម្បីស្វែងរកថវិកាចូលរួមជួយមន្ទីរពេទ្យ សាលារៀន និងជនត្រូវការជំនួយផ្សេងៗ។

បើតាមការបញ្ជាក់ឲ្យដឹងពីសំណាក់វីជេ តាប៊ុយ មូលនិធិសប្បុរសធម៌ដែលលោកបានបង្កើតឡើងនេះមានឈ្មោះថា ពេញចិត្តឬអត់? ដែលស្របតាមចំណងជើង នៃកម្មវិធីមួយដែលលោកធ្លាប់បង្កើតឡើង។ ចំពោះការប្រកាសបង្កើតមូលនិធិសប្បុរសធម៌ពីសំណាក់វីជេ តាប៊ុយ បានការគាំទ្រមួយចំនួនពីមហាជន និងមានខ្លះទៀតលើកជាចម្ងល់ផងដែរ។
តាប៊ុយ បានឲ្យដឹងថា «ខ្ញុំបានសម្រេចចិត្តបង្កើតមូលនិធិពេញចិត្តឬអត់? ដើម្បីអរគុណបងប្អូនដែលគាំទ្រពេញចិត្តឬអត់ ហើយក៏ចង់ផ្តល់ជួយដល់សង្គមវិញនូវការដឹងគុណថវិកាខ្ញុំផ្ទាល់ និងបងប្អូនដែលបានចូលរួមនឹងយកទៅធ្វើសប្បុរសធម៌ដូចជាមន្ទីរពេទ្យ សាលារៀន ជនត្រូវការជំនួយ និងផ្សេងៗ ទៀត (បញ្ជាក់ ១០០ រៀល ក៏ទទួល)»។

ជាមួយគ្នានេះ ក៏មានមតិលើកឡើងថា «ខ្ញុំមកកែអក្ខរាវិរុទ្ធ តើជាមូលនិធិអ្វីឲ្យប្រាកដ បើសិនត្រូវដាក់ឈ្មោះថា មូលនិធិពេញចិត្តឬអត់ សូមលុបសញ្ញា‘?’ មូលនិធិមួយៗ មិនមែននឹកឃើញបង្កើត ក៏បង្កើតតាមតែចិត្តទេ ជាពិសេសការបរិច្ចាគតាមធនាគារចាំបាច់ត្រូវមានចងច្បាប់នៅធនាគារ ជៀសវាងការមានបញ្ហាថ្ងៃក្រោយ»។ ចំណុចនេះ ត្រូវបានពិធីករ តាប៊ុយ បញ្ជាក់ថា «សញ្ញាសួរជាចំណងជើងកម្មវិធីរបស់ខ្ញុំដែលធ្លាប់បង្កើត ខ្ញុំគិតថានេះជាមូលនិធិទ្រង់ទ្រាយតូច ដើម្បីជួយដល់មនុស្សដែលខ្ញុំគិតថាចាំបាច់»។
វីជេ តាប៊ុយ លើកឡើងបន្ថែមទៅលើមតិថា «ហួសចិត្ត Producer ប្រចាំស្រុកខ្មែរផង ពេលធ្វើអ្វីមួយគួរបង្ហាញពីគោលដៅច្បាស់លាស់ មិនមែនផុសសុំគេមុនទាំងមិនទាន់មានសកម្មភាពអ៊ីចឹងទេ ខ្ញុំអ្នកគាំទ្របងមួយរូបដែរ រិះគន់ស្ថាបនា»។ ចម្លើយ តាប៊ុយ ថា «អរគុណ ចាំទស្សនាវីដេអូក្រោយៗ បើសិនគាត់អាន caption ប្រហែលគាត់យល់គោលបំណងខ្ញុំ»៕
អត្ថបទ ៖ ចាន់រ៉ា


-
ព័ត៌មានជាតិ១ សប្តាហ៍ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម២២ ម៉ោង agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា៣ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៣ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា៣ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026


