ជីវិតកម្សាន្ដ
ស្ថានភាព Ahn Jae Hyun កានតែព្រួយបារម្ភ ក្រោយលែងលះជាមួយ Goo Hye Sun មក ៥ ឆ្នាំ
កាលពីព្រឹកថ្ងៃទី ១៣ ខែកក្កដា កាសែត Newsen បានរាយការណ៍ថា Ahn Jae Hyun បានបង្ហាញខ្លួននៅក្នុងវគ្គចុងក្រោយនៃកម្មវិធី I Live Alone ហើយបណ្តាលឲ្យមានការព្រួយបាម្ភយ៉ាងខ្លាំង ជាមួយនឹងស្ថានភាពសុខភាពបច្ចុប្បន្នរបស់គាត់។
ក្នុងកម្មវិធីនោះ តារាសម្ដែងប្រុសរូបនេះ បានពិនិត្យកម្ពស់ និងទម្ងន់នៅគ្លីនិក Oriental Medicine ដោយបង្ហាញនូវកំពស់ ១ម៉ែត្រ៨៦សង់ទីម៉ែត្រ និង ៦៩គីឡូក្រាម ដែលនេះបានធ្វើឲ្យអ្នកទស្សនារួមទាំងអ្នកគាំទ្រមានក្ដីបារម្ភយ៉ាងខ្លាំង។ ទម្ងន់ខ្លួនរបស់ Ahn Jae Hyun មានទម្ងន់ស្រាលខ្លាំង ហើយត្រូវអនុវត្តតាមរបបអាហារូបត្ថម្ភសមស្រប ដើម្បីធានាសុខភាពរបស់គាត់។

ទន្ទឹមនោះផងដែរ Ahn Jae Hyun បាននិយាយថាគាត់បានស្រក ៦គីឡូក្រាមបន្ទាប់ពីប្រហែល ២ ឆ្នាំ។ ដោយឃើញកាយវិការបច្ចុប្បន្នរបស់តារាសម្តែង Ahn ពិធីករដ៏ល្បីល្បាញ Jun Hyun Moo យាយមួយឃ្លាថា ភ្លៅរបស់គាត់គឺស្មើនឹងតារាកំប្លែង Park Na Rae ។
ក្នុងកម្មវិធី I Live Alone ថ្មីៗនេះផងដែរ Ahn Jae Hyun បានធ្វើការព្យាបាលដើម្បីស្តារសុខភាពដូចជា ចាក់ម្ជុលវិទ្យាសាស្ត្រ ម៉ាស្សា បន្ទាប់មក សិល្បករប្រុសត្រូវបានណែនាំឲ្យជ្រើសរើសអាហារដែលមានជីវជាតិ។ នៅមុននេះ អតីតស្វាមី Goo Hye Sun បានទៅគ្លីនិកដើម្បីពិនិត្យសុខភាព បន្ទាប់ពីបានកត់សម្គាល់ឃើញសញ្ញាមិនធម្មតាជាច្រើននៅក្នុងខ្លួនរបស់គាត់ដូចជា អស់កម្លាំងញឹកញាប់ ងងុយដេក បែកញើសច្រើន. ខ្សោយកម្លាំងជាដើម។
អតីតតួក្នុងរឿង My Love from the Star ក៏ត្រូវពិនិត្យស៊ីជម្រៅនៅគ្លីនិកផងដែរ។ ពេលទទួលបានលទ្ធផល គាត់ទប់ចិត្តមិនរួច ថែមទាំងលាន់មាត់សឹងមិនជឿថារូបរាងរបស់លោកស្គមខ្លាំងសឹងមិនគួរឲ្យជោះនោះទេ។
នៅក្នុងវគ្គចាក់ផ្សាយនៃកម្មវិធី I Live Alone ក្នុងខែមេសា Ahn Jae Hyun បានបង្ហាញថាគាត់ទទួលរងពីការញៀនស្រា ស្រេកឃ្លាន និងបញ្ហាផ្លូវចិត្តបន្ទាប់ពីការលែងលះរបស់គាត់កាលពី៥ឆ្នាំមុន។ ក្នុងរយៈពេល ៤-៥ ឆ្នាំកន្លងមកនេះ សុខភាពរបស់លោកបានធ្លាក់ចុះយ៉ាងខ្លាំង ហើយគាត់ត្រូវពឹងផ្អែកលើអាហារដើម្បីរស់។ ជារៀងរាល់ខែ គាត់ចំណាយ ៥០០ ពាន់វ៉ុន ដើម្បីទិញវីតាមីន និងអាហារមានជីវជាតិ។
សូមបញ្ចាក់ដែរថា Ahn Jae Hyun កើតក្នុងឆ្នាំ ១៩៨៧ ជាតារាសម្ដែង និងជាតារាបង្ហាញម៉ូដដែលធ្វើការនៅប្រទេសកូរ៉េ។ គាត់ត្រូវបានទស្សនិកជនអាស៊ីជាច្រើនស្គាល់តាមរយៈស្នាដៃជាច្រើនដូចជា My Love from the Star, You’re All Surrounded, Cinderella with Four Knights ជាដើម។
នៅក្នុងខែឧសភា ឆ្នាំ២០១៦ Ahn Jae Hyun បានរៀបការជាមួយតារា Goo Hye Sun បន្ទាប់ពីបានណាត់ជួបគ្នាជាសាធារណៈបានត្រឹមតែ ២ ខែ។ នៅក្នុងខែសីហា ឆ្នាំ ២០១៩ Goo Hye Sun ស្រាប់តែបានប្រកាសលែងលះរបស់នាងនៅក្នុងការភ្ញាក់ផ្អើលជាសាធារណៈ។ តារាស្រីដ៏ល្បីរូបនេះបានចោទប្រកាន់ Ahn Jae Hyun ថាគ្មានបេះដូង មានទំនាក់ទំនងស្នេហាជាមួយតារារួមការងារ និងបានឃុបឃិតជាមួយក្រុមហ៊ុនគ្រប់គ្រងដើម្បីគាបសង្កត់នាង។ Ahn Jae Hyun បានឆ្លើយតបដោយបញ្ចេញភស្តុតាងដែលចោទ Goo Hye Sun ថាកុហកនិងបង្កាច់បង្ខូចគាត់។ អ្នកសិល្បៈទាំងពីរបានឈ្លោះប្រកែកគ្នាយូរហើយ ចំណាយពេលប្រហែលមួយឆ្នាំ ទើបឈានដល់ការព្រមព្រៀងលែងលះដាច់ស្រច៕

អត្ថបទ៖ សាង ស្រីល័ក្ខ
ចុចអាន៖អាផាតមិនលំដាប់សេដ្ឋីតម្លៃរាប់ម៉ឺនដុល្លារ សុទ្ធតែត្រូវតារាកូរ៉េប៉ុន្មានរូបនេះទិញដាច់ទាំងអស់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


