ជីវិតកម្សាន្ដ
PSY ស្រកទម្ងន់ តែបែរជាទទួលការរិះគន់យ៉ាងធ្ងន់ធ្ងរទៅវិញ
កាលពីប៉ុន្មានសប្តាហ៍មុន Nayeon សមាជិកក្រុម TWICE បានប្រឈមមុខនឹងការរិះគន់ ចំពោះការឡើងទម្ងន់របស់នាងអំឡុងពេលបង្ហាញខ្លួននៅក្នុងកម្មវិធី ‘2024 Summer WaterBomb Festival’ ឥឡូវនេះ ការស្រកទម្ងន់ក៏អាចទាក់ទាញចំណាប់អារម្មណ៍អវិជ្ជមានផងដែរ ដូចដែលបានបង្ហាញដោយការរិះគន់ប្រឆាំងនឹង Psy សម្រាប់ថ្មីៗនេះដែរ។
នៅក្នុងវីដេអូថ្មីៗនេះ អ្នកគាំទ្របានកត់សម្គាល់ឃើញការផ្លាស់ប្តូរយ៉ាងខ្លាំងនៃរូបរាងរបស់ម្ចាស់បទ Gangnam Style ដោយសារតែការសម្រកទម្ងន់យ៉ាងខ្លាំង សឹងតែដូចមនុស្សពីរនាក់។ Psy បានក្លាយជារូបតំណាងសម្រាប់រូបរាងដ៏ទ្រលុកទ្រលន់របស់គាត់ ដែលផ្ទុយពីរូបរាងសមនិងរាងស្ដើងរបស់អ្នកសម្តែងភាគច្រើន។ រូបរាងប្លែកនេះបានក្លាយជាទិដ្ឋភាពដ៏ទាក់ទាញនៃបុគ្គលរូបនេះ ដែលធ្វើឲ្យគាត់លេចធ្លោនៅក្នុងឧស្សាហកម្មមួយនេះយ៉ាងពេញទំហឹង។
ដ្បិតតែការស្រក់ទំងន់របស់លោកមានរូបរាងស្ដើងជាងមុនមែនពិត ប៉ុន្តែងាកទៅកាន់លេងអ៊ីនធឺណិតជាច្រើនមិនបានពេញចិត្តនឹងរូបលោកសូម្បីតែបន្តិចឡើយ។ នៅពេលដែលវីដេអូនេះត្រូវបានចេញផ្សាយ មនុស្សម្នាបានរិះគន់ Psy យ៉ាងរហ័ស ចំពោះការសម្រកទម្ងន់។ យ៉ាងណា ដោយសារតែប្រតិកម្មតខ្លាំង រហូតដល់លោកត្រូវបង្ខំចិត្តឆ្លើយតប ដោយបង្ហោះវីដេអូសុំទោសលើបណ្ដាញសង្គម ដែលគេឃើញគាត់ញ៉ាំអាហារនៅភោជនីយដ្ឋាន។

ទោះបីជាបែបនេះក្ដី ស្ថានភាពនេះគឺមិនធម្មតាទេ ខណៈពេលដែលវាជារឿងធម្មតាទេដែលឃើញតារាល្បីៗសុំទោសចំពោះពាក្យចចាមអារ៉ាមណាត់ជួប ឬរឿងចម្រូងចម្រាសផ្សេងៗ ហើតគេក៏កម្រឃើញមាននរណាម្នាក់រិះគន់យ៉ាងខ្លាំងចំពោះការសម្រកទម្ងន់ រហូតត្រូវចេញមុខសុំទោសដែរ។ នេះធ្វើឲ្យមានចម្ងល់ថា តើមនុស្សស្រលាញ់រូបរាង Psy ពីមុនឬក៏ស្រលាញ់សុខភាពគាត់ឲ្យប្រាកដ?
យ៉ាងណាមិញ បញ្ហានេះបង្ហាញពីបញ្ហាធំជាងគេនៅក្នុងពិភពនៃការកម្សាន្តកូរ៉េ ពោលគឺការផ្តោតអារម្មណ៍លើរូបរាងរាងកាយ។ ក្រុមហ៊ុនតែងតែដាក់សម្ពាធលើសិល្បកររបស់ពួកគេឲ្យមើលទៅផ្លូវជាក់លាក់មួយ ដែលនាំឲ្យមានវិធានការខ្លាំង។ ជាឧទាហរណ៍ អ្នកគាំទ្របានសម្តែងការព្រួយបារម្ភនៅពេលដែល Rose ក្រុម BLACKPINK មើលទៅស្តើងជាងធម្មតានៅក្នុងព្រឹត្តិការណ៍មួយ។ ម្យ៉ាងវិញទៀត Jihyo សមាជិកក្រុម TWICE ប្រឈមមុខនឹងការរិះគន់ឥតឈប់ឈរចំពោះការយល់ឃើញរបស់នាង ទាំងពីសាធារណៈជន និងអ្នកណែនាំរបស់នាង។ ដូចគ្នានេះដែរ Mina របស់ Gugudan បានទទួលរបបអាហារយ៉ាងម៉ត់ចត់ និងគ្រោះថ្នាក់ បន្ទាប់ពីត្រូវបានគេរិះគន់ថានាងធាត់ខ្លាំងពេក៕

អត្ថបទ៖ សាង ស្រីល័ក្ខ
ចុចអាន៖Rosé បង្ហោះរូបមួយសន្លឹក លុបពាក្យចចាមអារ៉ាមវះកាត់ត្របកភ្នែក
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


