ជីវិតកម្សាន្ដ
តារាប្រុសសំបូររឿងអាស្រូវស្នេហា Jun Yeol ដើរជាមួយ Krystal យ៉ាងស្និទ្ធបំផុត
កាលពីថ្ងៃទី ០៩ ខែកញ្ញា តារាប្រុសជាប់រឿងអាស្រូវស្នេហា Ryu Jun Yeol និង Krystal ត្រូវបានគេប្រទះឃើញអង្គុយជាមួយគ្នានៅឯវគ្គផ្តាច់ព្រ័ត្រនៃការប្រកួតកីឡាវាយកូនបាល់ US Open ដែលធ្វើឡើងនៅមជ្ឈមណ្ឌលកីឡាវាយកូនបាល់ជាតិ Billie Jean King ក្នុងទីក្រុងញូវយ៉ក។ វីដេអូ និងរូបថតរបស់អ្នកទាំងពីរបានលេចចេញក្នុងសហគមន៍អ៊ីនធឺណិតផ្សេងៗ ដែលទទួលបានការចាប់អារម្មណ៍ពីអ្នកគាំទ្រយ៉ាងឆាប់រហ័ស។
Ryu Jun Yeol ត្រូវបានគេឃើញពាក់ក្រវ៉ាត់ក អាវពណ៌ស និងអាវរងា ខណៈ Krystal ស្លៀករ៉ូបគ្មានដៃពណ៌ខ្មៅ ជាមួយនឹងអាវកាក់ពណ៌សពាក់លើស្មា។ អ្នកទាំងពីរត្រូវបានគេសង្កេតឃើញជជែកគ្នានៅពេលកំពុងមើលការប្រកួតដោយមានបុគ្គលគួរឲ្យកត់សម្គាល់ផ្សេងទៀតនៅក្នុងផ្ទៃខាងក្រោយរួមមានតារាចម្រៀង Taylor Swift និងតារាសម្ដែង Andrew Garfield ។
ប៉ុន្តែការជួបគ្នាដែលមិននឹកស្មានដល់របស់ Ryu Jun-yeol និង Krystal ដែលហាក់ដូចជាមិនមានទំនាក់ទំនងពីមុនមក បានធ្វើឲ្យមានការចង់ដឹងចង់ឃើញក្នុងចំណោមអ្នកលេងអ៊ីនធឺណិត។ នេះគួរឲ្យកត់សម្គាល់ជាពិសេសថា Ryu Jun-yeol ថ្មីៗនេះបានប្រឈមមុខនឹងភាពចម្រូងចម្រាសជុំវិញទំនាក់ទំនងដែលលេចចេញជាពាក្យចចាមអារ៉ាមរវាងអតីតមិត្តស្រីរបស់គាត់ Hyeri និងតារាសម្តែង Han So-hee ដែលបានបង្កើនចំណាប់អារម្មណ៍មហាជនជាច្រើនមកពិភាក្សាលើរឿងមួយនេះ។

ដ្បិតថាយ៉ាងនេះក្ដី មានសេចក្តីរាយការណ៍មកថា អ្នកទាំងពីរបានចូលរួមក្នុងព្រឹត្តិការណ៍នេះក្នុងនាមជាទូត Ralph Lauren ដោយបានចូលរួមជាលើកដំបូងនៅក្នុងកម្មវិធីប្រមូលផ្ដុំម៉ាកយីហោ មុនពេលទស្សនាការប្រកួតចុងក្រោយដែលឧបត្ថម្ភដោយ Ralph Lauren តែប៉ុណ្ណោះ។ នៅចំណុចមួយ ពួកគេបានក្រោកឈរឡើង ហើយអបអរសាទរពេលដ៏គួរឲ្យចាប់អារម្មណ៍មួយក្នុងអំឡុងពេលហ្គេម យ៉ាងច្បាស់រីករាយនឹងព្រឹត្តិការណ៍នេះ។
គួរបញ្ចក់ដែរថា Ryu Jun Yeol បានបង្ហាញខ្លួននៅក្នុងខ្សែភាពយន្ត “Alienoid Part 2” និងស៊េរី Netflix “The Eight Show” ។ គាត់ក៏គ្រោងនឹងសម្តែងក្នុងរឿង “The Apocalypse” នាពេលខាងមុខរបស់អ្នកដឹកនាំ Yeon Sang Ho ផងដែរ។ ទន្ទឹមនឹងនោះ Krystal ថ្មីៗនេះត្រូវបានគេឃើញនៅក្នុង “Player 2: War of the Hustlers” របស់ទូរទស្សន៍ tvN ៕

អត្ថបទ៖ សាង ស្រីល័ក្ខ
ចុចអាន៖កូនចិញ្ចឹមវៀតណាម Angelina បង្ហាញស្នាមរបួសលើក្បាល បន្ទាប់ពីជួបគ្រោះថ្នាក់ចរាចរណ៍ជិត២ខែ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


