ជីវិតកម្សាន្ដ
តើ ishowspeed ជាអ្នកណា? ម៉េចក៏គេស្វាគមន៍ខ្លាំងម្ល៉េះ?
ជាការពិតណាស់ ប្រិយមិត្តដែលពេញនិយមលេងបណ្ដាញសង្គម ធ្លាប់បានឮឈ្មោះ Speed ដែលជាបុរសជនជាតិស្បែកខ្មៅម្នាក់ មានកេរ្តិ៍ឈ្មោះល្បីល្បាញ មនុស្សជុំវិញពិភពលោកស្គាល់ស្ទើរតែគ្រប់គ្នា។ ហើយក៏លេចឮដំណឹងដែរថា រូបគេ នឹងមកលេងប្រទេសកម្ពុជាយើងនៅថ្ងៃទី១៥ ខាងមុខនេះ ហើយនឹងចូលរួមកម្មវិធី Gumball 3000 នៅឯខេត្តសៀមរាប។

ក្រឡេកមកមើលអំពីប្រជាប្រិយភាព Speed ដែលបណ្ដាលឲ្យលោកមានអ្នកគាំទ្រយ៉ាងច្រើនលើសលុបបែបនេះ គឺលោកជា Infuencer ដ៏ល្បីល្បាញនៅប៉ែកអឺរ៉ុប។ ជាមួយគ្នានេះ ishowspeed មានអ្នកតាមដានដល់ទៅ ២៩លាននាក់ ក្នុងគណនីតិកតុ ហើយក៏មានអ្នកតាមដាននៅក្នុងគណនីយូធូប ២៩លាននាក់ផងដែរ។

បុរសជនជាតិស្បែកខ្មៅរូបនេះ បង្កើតវីដេអូបែបលក្ខណៈកម្សាន្ត ហើយរាល់ការបង្ហោះវីដេអូម្ដងៗមានអ្នកទស្សនាមិនក្រោមលាននាក់នោះទេ។ មិនតែប៉ុណ្នោះ លោកក៏ចូលចិត្ត ធ្វើការឡាយបន្ដផ្ទាល់ និយាយលេងជាមួយប្រិយមិត្តផងដែរ ដោយហេតុថា ខ្លួនជាមនុស្សពូកែនិយាយ ពូកែលេងសើច ទើបពេលឡាយម្ដងៗ មានអ្នកទស្សនារាប់សែន រាប់ម៉ឺននាក់។

អ្វីដែលធ្វើឲ្យអ្នកទស្សនាចូលចិត្ត Speed ទៀតនោះ គឺលោក មានភាពក្រមិកក្រមើម ហើយជាពិសេស គឺពូកែកំប្លែង តែងតែធ្វើឲ្យអ្នកទស្សនាផ្ទុះសំណើចគ្រប់វីដេអូ។ បច្ចុប្បន្ននេះ Speed កំពុងតែកម្សាន្តនៅប្រទេសថៃ ដែលលោកកំពុងតែទាក់ទាញចំណាប់អារម្មណ៍យ៉ាងខ្លាំងនៅក្នុងបណ្ដាញសង្គម។
បន្ថែមពីនេះ តារាប្រុស ស្បែកខ្មៅរូបនេះ នឹងមកដល់កម្ពុជានៅប៉ុន្មានថ្ងៃខាងមុខនេះហើយ គេរំពឹងដែរថា Speed នឹងធ្វើឲ្យប្រទេសខ្មែរយើង កាន់តែមានបរទេសស្គាល់កាន់តែច្រើន ទាក់ទាញពួកទេសចរឲ្យចាប់អារម្មណ៍មកកាន់យើងបន្ថែមទៀត៕



-
ព័ត៌មានអន្ដរជាតិ៨ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានជាតិ១៨ ម៉ោង ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
កីឡា១ សប្តាហ៍ ago
កញ្ញា សាមឿន ញ៉ែង ជួយឲ្យក្រុមបាល់ទះវិទ្យាល័យកោះញែក យកឈ្នះ ក្រុមវិទ្យាល័យ ហ៊ុនសែន មណ្ឌលគិរី
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?