ជីវិតកម្សាន្ដ
ផ្ទុះការចាប់អារម្មណ៍ ក្រោយតារាចម្រៀង ពេជ្រ សូលីកា អង្គុយស្រក់ទឹកភ្នែកយំម្នាក់ឯងមិនដឹងមូលហេតុ
តារាចម្រៀងអ្នកនាង ពេជ្រ សូលីកា កាលពីថ្មីៗនេះបានធ្វើមហាជន និងអ្នកគាំទ្រមានការភ្ញាក់ផ្អើលបន្ទាប់ពីឃើញនាង អង្គុយស្រក់ទឹកភ្នែកយំម្នាក់ឯងដោយមិនដឹងមូលហេតុ។ ខណៈមានអ្នកគាំទ្រមួយ ចំនួនបានសួរនាំគ្រប់គ្នា។

ជាក់ស្តែង បើតាមប្រភពព័ត៌បានឲ្យដឹងថា ពេជ្រ សូលីកា កាលពីរាត្រីថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២៤ បានអង្គុយ បង្ហូរទឹកភ្នែកម្នាក់ឯងពេលដែលនាងច្រៀងនៅ Pub មួយកន្លែងតាមរយៈច្រៀងបទ «បេះដូងយំ មិនដឹងប៉ុន្មានដង» ដែលបទចម្រៀងនេះហាក់ត្រូវនឹងជីវិតស្នេហារបស់នាង។ ក្នុងនោះក៏មានអ្នកគាំទ្រខ្លះសង្ស័យថានាងអាចយំព្រោះនឹករឿងអតីតស្នេហាចាស់ធ្លាប់សាងឡើងជាមួយអឌិតស្វាមី។
ដោយឡែក ក៏មានខ្លះទៀតយល់ថា អ្នកមេម៉ាយ ពេជ្រ សូលីកា ទំនងរំភើបពេកព្រោះមានអ្នកទៅទស្សនាច្រើន ហើយពួកគេចេះច្រៀងបទនាងជាច្រើននាក់ដែលបង្ហាញថា សុទ្ធតែជា Fan ទើបអ្នកមេម៉ាយកូន ១ ទប់ទឹកភ្នែកមិនបានបែបនេះ តែក្រៅពីចាប់អារម្មណ៍អ្នកនាង ពេជ្រ សូលីកា អង្គុយខ្សឹបខ្សួលហូរទឹកភ្នែកនៅចំពោះអ្នកគាំទ្ររបស់ខ្លួននោះភាគច្រើនពួកគេបានតាមដានទៅលើតារារូបសម្រស់របស់ សូលីកា ថានៅតែរាងស្រស់ស្អាត សាច់ស្អាត ស្រឡូនគួរឲ្យគយគន់ ទោះបីពេលនេះនាងមានកូនប្រុសម្នាក់ហើយក្ដី។

តាមការកត់សម្គាល់ ពេជ្រ សូលីកា កន្លងមកគឺធ្លាប់ច្រៀងយំនេះមិនមែនជាលើកដំបូងឡើយ ព្រោះបទចម្រៀងរបស់នាងចុងក្រោយនេះភាគច្រើនគឺ អ្នកនិពន្ធសរសេរឲ្យនាងច្រៀងត្រូវ និងសាច់រឿងស្នេហារបស់នាងដែលមិនសមប្រកបនោះតែម្ដង ទើបនាងទប់ទឹកភ្នែកមិនជាប់គ្រាន់តែពេលខ្លះនាងស្រងូតស្រងាត់ម្នាក់ឯងមិនឲ្យគេដឹងប៉ុណ្ណោះ។

ឆ្លងកាត់ជីវិតដ៏លំបាក និងការតស៊ូរជាច្រើនកន្លងមកនេះបានបង្រៀងតារាចម្រៀង ពេជ្រ សូលីកា ឲ្យកាន់តែមានភាពរឹងមាំសម្រាប់ជីវិតមួយនេះ។ ម្យ៉ាងទៀតគេក៏កត់សម្គាល់ថា អ្នកនាង ពេជ្រ សូលីកា សព្វថ្ងៃក៏បានបំពេញតួនាទីយ៉ាងល្អក្នុងការមើលថែរក្សាកូន ថ្វីត្បិតនាងក្លាយជាស្រ្តីមេម៉ាយក្នុងពេលប៉ុន្មានឆ្នាំមកនេះ៕
អត្ថបទ៖ ចាន់រ៉ា




-
ព័ត៌មានជាតិ៥ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា៩ ម៉ោង agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
កីឡា១៩ ម៉ោង agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា១៨ ម៉ោង agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា១ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា១ ថ្ងៃ agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoកប៉ាល់ថៃ មួយគ្រឿងទៀត ព្រហើន មិនស្តាប់អ៊ីរ៉ង់ព្រមាន, ទីបំផុត ត្រូវស៊ីមីស៊ីល នៅច្រក Hormuz


