ជីវិតកម្សាន្ដ
ស្ងាត់ៗ Bruno Mars ខមិនថា Rose ព្យាយាមថើបលោក
កាលពីពេលថ្មីៗនេះ Rosé បានបង្ហោះរូបភាពមួយសន្លឹកជាមួយតារាចម្រៀងប្រុស ដ៏ល្បីល្បាញ Bruno Mars ដែលបង្កឲ្យមានការភ្ញាក់ផ្អើល ចំពោះអ្នកគាំទ្រ នាំគ្នារងចាំបទថ្មី ដែលជាការសហការរបស់អ្នកទាំងពីរ។ នៅក្នុងនោះ តារាស្រីរូបនេះ បានសរសេរថា យប់ដែលនាងបានបង្រៀន Bruno ពីហ្គេមផឹកស្រារបស់កូរ៉េ។

អ្វីដែលធ្វើឲ្យអ្នកគាំទ្រកាន់តែជ្រួលទៀតនោះគឺ Bruno បានចូលទៅខមិននៅពីក្រោមរូបនោះថា “ពិតជាសប្បាយណាស់! ចាំពេលដែលអ្នកព្យាយាមថេីបខ្ញុំអត់? វាពិតជាចម្លែក។ តែក្រៅពីហ្នឹង រូបនេះអ៊េមណាស់”។ បន្ទាប់មក Rosé ក៏បានតបខមិនវិញថាឲ្យ Bruno ដកសម្ដីហ្នឹងចេញ ពុំនោះទេ នាងមិនព្រមចេញចម្រៀងជាមួយទេ។

មិនតែប៉ុណ្នោះ បើតាមមើលការតបខមិនទៅមករបស់អ្នកទាំងពីរ ហាក់បីដូចជាមានភាពស្និតស្នាលមែនទែន ហើយអ្នកគាំទ្រពិតជារំភើបនៅពេលឃើញ Rosé និយាយលេងសើចជាមួយតារាប្រុសបែបនេះ។ លើសពីនោះ Bruno ក៏បានបង្ហោះរូបមួយសន្លឹករបស់លោក ហើយនឹងសមាជិក Blackpink រូបនេះផងដែរ។

ដោយបានសរសេរខេបសិនថា “នេះគឺខ្ញុំព្យាយាមរស់យ៉ាងលំបាក ក្រោយពី Rosé ណែនាំខ្ញុំអោយលេងហ្គេមផឹកមួយរបស់កូរ៉េ ហេីយធ្វេីឲ្យខ្ញុំ Saucy (ចូលចិត្តនិយាយផ្តេសផ្តាសតែក្នុងន័យកំប្លែង)។ បន្តិចក្រោយមកនាងបានព្យាយាមថេីបខ្ញុំ ហេីយខ្ញុំក៏សួរថា “វ៉ូ Rosie! តេីនេះជាផ្នែកអ្វីនៃហ្គេម?” ហេីយនាងក៏និយាយថា “ខ្ញុំលែងលេងហ្គេមជាមួយឯងហេីយក្មេងប្រុសតូច! Rosie ធំគឺកំពុងនិយាយពី BIDNESS! (មុខរបរទុច្ចរិត)” ខ្ញុំក៏តបវិញទាំងញ័រខ្លួន “ឈប់ទៅ Rosie ខ្ញុំខ្លាច!” ប៉ុន្តែក្រៅពីហ្នឹង វាគឺជារាត្រីដ៏សុខសាន្តមួយ”៕




-
ព័ត៌មានជាតិ៦ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២២ ម៉ោង agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
កីឡា១ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា១ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
ព័ត៌មានជាតិ៤ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា២១ ម៉ោង agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ


