ជីវិតកម្សាន្ដ
មកស្គាល់ពីតួប្រុសសង្សារចាស់ នៅក្នុង MV ចម្រៀងរបស់ ROSÉ
ប្រិយមិត្តច្បាស់ជាបានដឹងរួចមកហើយថា ROSÉ គឺជាតារាចម្រៀងស្រីម្នាក់ដ៏ល្បីល្បាញ និងជាសមាជិកក្រុម Blackpink ដែលជាក្រុម K-pop ដ៏មានឥទ្ធិពលជុំវិញពិភពលោក។ ថ្មីៗនេះដែរ នាងបានចេញអាល់ប៊ុមទោលមួយ ដែលនៅក្នុងនោះ នាងបានចេញវីដេអូចម្រៀងបទ Apt និង បទ Toxic till the end ដែលកំពុងតែទទួលបានចំណាប់អារម្មណ៍យ៉ាងខ្លាំងពីអ្នកស្ដាប់។
ជាមួយគ្នានោះ បទ Toxic till the end របស់ ROSÉ ដែលជាចម្រៀងនិយាយរៀបរាប់អំពីរឿងរ៉ាវឈឺចាប់របស់នាង ជាមួយនឹងអតីតគូស្នេហ៍ ដែលកន្លងផុត២ឆ្នាំហើយ ប៉ុន្ដែនាងនៅតែមិនអាចបំភ្លេចរូបគេបាន។ ទន្ទឹមនឹងនោះ តួប្រុសដែលសម្ដែងជាសង្សារចាស់របស់ ROSÉ ក៏កំពុងតែត្រូវបានគេចាប់អារម្មណ៍ជាខ្លាំង។

តាមរយៈសកម្មភាពដ៏ស្និទស្នាល អោប ថើប របស់ Evan Mock សម្ដែងជាមួយតារាចម្រៀងស្រីរាងតូចច្រឡឹងរូបនេះ ធ្វើឲ្យអ្នកទស្សនាមានការចង់ស្គាល់បន្ថែមអំពីរូបលោកជាខ្លាំង។ តួយ៉ាង Evan មិនមែនជាមនុស្សប្លែកអំពីវិស័យសម្ដែងនេះទេ រូបលោកក៏ធ្លាប់ទទួលបានប្រជាប្រិយភាពនៅក្នុងការសម្ដែងក្នុងរឿងភាគហូលីវូដ Gossips Girls កាលពីឆ្នាំ2021។

សង្ខេបខ្លះៗ អំពី Evan Mock:
– កូនកាត់ ហ្វីលីពីន-អាមេរិក
– អាយុ ២៧ឆ្នាំ កើតនៅថ្ងៃទី០៧ ខែមេសា ១៩៩៧
- មានកម្ពស់ 1.78cm
– ជាតារាម៉ូដែល តារាសម្ដែង និង ជាអ្នកលេងស្គីក្ដាដ៏ជំនាញម្នាក់
Evan ហាក់ដូចជាស្និទស្នាលខ្លាំងជាមួយ rosé ទាំងក្នុង MV និងនៅក្រៅផងដែរ គេបានឃើញ rosé បណ្ដើរ Evan ចូលក្នុងកម្មវិធីជប់លៀងរបស់នាងទៀតផង៕


-
ព័ត៌មានជាតិ៦ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា១ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
ព័ត៌មានជាតិ៥ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានជាតិ១ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា២ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា១ ថ្ងៃ agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026
-
កីឡា២ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី


