ជីវិតកម្សាន្ដ
ផ្តាច់ខ្លួនចេញពីអាជីពសម្ដែង តួប៉ាវចិនត្រូវរស់នៅ តស៊ូជាមួយជំងឺរាប់ឆ្នាំ
Jin Chao-chun កើតនៅឆ្នាំ ១៩៥១ គាត់មានភាពល្បីល្បាញដោយសារតួនាទីជាតុលាការមុខដែកមានឈ្មោះថា ប៉ាវចិន ដ៏ល្បីល្បាញបំផុតនៅលើអេក្រង់។ តារាសម្ដែងរូបនេះ មានអាជីពដ៏លំបាក និងឆ្លងកាត់រឿងរ៉ាវជាច្រើន ពីបុរសមិនស្គាល់មុខ រហូតក្លាយជាតារាក្នុងវិស័យសិល្បៈចិន។
តាំងពីក្មេងមកលោកមិនមានលក្ខខណ្ឌអំណោយផលច្រើនទេ។ រូបរាងធម្មតា និងរូបរាងកាយមិនធម្មតារបស់គាត់បានធ្វើឲ្យគាត់ជួបប្រទះការលំបាកជាច្រើននៅពេលចូលក្នុងឧស្សាហកម្មកម្សាន្តដែលមានការប្រកួតប្រជែង។ បន្ទាប់ពីបញ្ចប់ការសិក្សា Jin Chao-chun បានចូលបម្រើការងារនៅស្ថានីយទូរទស្សន៍មួយ ប៉ុន្តែនៅតែមិនអាចគេចផុតពីការលំបាកផ្នែកហិរញ្ញវត្ថុ។ គាត់រស់នៅក្នុងស្ថានភាពលំបាក គ្មានផ្ទះផ្ទាល់ខ្លួន ហើយត្រូវប្រឹងប្រែងរកប្រាក់ចិញ្ចឹមជីវិត។
ទោះជាយ៉ាងណា ចំណង់ចំណូលចិត្តការសម្ដែងរបស់លោកនៅតែមិនថមថយឡើយ។ គាត់ប្រមូលបទពិសោធន៍ដោយស្ងៀមស្ងាត់ ហើយតែងតែត្រៀមខ្លួនទទួលយកឱកាស។ រហូតដល់ឆ្នាំ ១៩៩៣ ដែលអាជីពរបស់លោកមានចំណុចរបត់ដ៏សំខាន់មួយ។ នៅពេលដែលគាត់បានឮអំពីគម្រោងភាពយន្ត Justice Pao ផលិតដោយតៃវ៉ាន់ គាត់ដឹងថានេះគឺជាឱកាសដ៏ល្អមួយដើម្បីផ្លាស់ប្តូរជោគវាសនានិងការបញ្ជាក់ពីទេពកោសល្យ។
ភាពយន្ត Justice Pao ឆ្នាំ ១៩៩៣ ទទួលបានជោគជ័យគួរឲ្យភ្ញាក់ផ្អើល។ ដំបូងឡើយ ផលិតករគ្រោងនឹងថតត្រឹមតែ ១៥ភាគប៉ុណ្ណោះ ប៉ុន្តែក្រោយមកការងារនេះ បានទទួលការស្រលាញ់ពីមហាជន និងបន្តរហូតដល់ ២៥០ភាគ។
តារាសម្ដែងវ័យចំណាស់បាននិយាយថា ទោះបីជាលោកដើរតួមួយចំនួនផ្សេងទៀតក្នុងអាជីពរបស់គាត់ក៏ដោយ ប៉ុន្តែបន្ទាប់ពីបានដើរតួជាប៉ាវចិន គាត់លែងចាប់អារម្មណ៍នឹងតួអង្គផ្សេងទៀតទៀតហើយ។ រហូតមកដល់ពេលនេះលោក បានថតរឿង Justice Pao ដល់ទៅជាង ៧០០ ភាគ។
ទោះជាយ៉ាងនេះក្ដី Jin Chao-chun ទទួលរងពីជំងឺជាច្រើនក្នុងជីវិតចុងក្រោយរបស់គាត់ រួមទាំងសម្ពាធឈាមខ្ពស់ ជំងឺជាតិស្ករក្នុងឈាម ភាពធាត់ និងការគេងមិនដកដង្ហើម។ នៅឆ្នាំ ២០១៧ គាត់បានទទួលការវះកាត់ដុំសាច់ក្នុងខួរក្បាល ហើយសុខភាពស្រាប់តែធ្លាក់ចុះ។ លើកចុងក្រោយដែលលោកបង្ហាញខ្លួនគឺនៅឆ្នាំ ២០២០ តារាសម្តែងត្រូវប្រើឈើច្រត់ ហើយពិបាកដើរពេលទៅចូលរួមបុណ្យសពអ្នកដឹកនាំរឿងដ៏ល្បីល្បាញ។ តារាសម្ដែងរូបនេះត្រូវបានគេរាយការណ៍ជាបន្តបន្ទាប់ថាបានទទួលមរណភាព។ ប៉ុន្តែប្រព័ន្ធផ្សព្វផ្សាយបានដឹងតែពីស្ថានភាពជំងឺរបស់គាត់តាមរយៈ Fan Hung-hsuan។
យ៉ាងណាមិញ ទោះបីជាជីវិតបច្ចុប្បន្នរបស់គាត់មិនដូចពីមុនក៏ដោយ ប៉ុន្តែការរួមចំណែករបស់គាត់ក្នុងវិស័យភាពយន្តចិន និងរូបភាពរបស់ Bao Zheng នឹងនៅតែចងចាំនៅក្នុងបេះដូងទស្សនិកជនជានិច្ច៕


អត្ថបទ៖ សាង ស្រីល័ក្ខ
ចុចអាន៖៥០ ឆ្នាំមកនេះ បុរាណវិទូ ចិន នៅតែឈឺចាប់ ក្រោយកំណាយឃើញទ័ពដីឥដ្ឋអធិរាជ ឈិនស៊ី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម១ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា៣ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៣ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា៣ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026


