ជីវិតកម្សាន្ដ
ណុប ដាណេ ៖ ទំពាំងដ៏ល្អរបស់កម្ពុជា ក្នុងវិស័យរ៉េប “ព្រះអាទិត្យ ព្រះចន្ទ”
ក្រោយមានភ្នក់ផ្សែងនៃសង្គ្រាម Disstrack ក្នុងវិស័យតន្ត្រីរ៉េបជាថ្មី រវាង G-Devith និង Vannda មហាជនក៏ដូចជាអ្នកស្ថិតក្នុងរង្វង់សិល្បៈមួយចំនួន បាននាំគ្នាជ្រើសរវាងតារារ៉េបទាំងពីរ។ ខណៈអ្នកសិល្បៈនិងបុគ្គលល្បីៗដទៃផ្សេងទៀត ក៏បានចេញមកបង្ហាញការយល់ឃើញរៀងៗខ្លួន ក្នុងន័យមិនចង់ឱ្យការផ្សះផ្សាររវាងអ្នកទាំងពីរ កាលពីពេលកន្លងមក ប្រែជាឥតន័យនោះឡើយ។
ដោយមិនចង់មើលឃើញសង្គ្រាម Disstrack គ្នារវាងតារារ៉េបឆ្នើមរបស់កម្ពុជាទាំង ២ដួង អ្នកច្នៃម៉ូដល្បីឈ្មោះ ណុប ដាណេ បានបង្ហាញរូបថតខ្លួនជាមួយ G-Devith និង Vannda ភ្ជាប់ជាមួយនឹងខ្លឹមសារ “ទំពាំងដ៏ល្អរបស់កម្ពុជា ក្នុងវិស័យរ៉េប ព្រះអាទិត្យ ព្រះច័ន្ទ” ដែលហាក់បង្កប់ន័យដ៏ជ្រាលជ្រៅ ប្រដូចតារារ៉េបទាំងពីរទៅនឹងព្រះអាទិត្យ-ព្រះចន្ទ។


ក្នុងន័យនេះ មហាជនយល់ថា គាត់ទំនងជាចង់សំដៅដល់ការដែលមហាជន បានទទួលស្គាល់សមត្ថភាពនិងទេពកោសល្យរបស់អ្នកទាំងពីរ ក្នុងវិស័យតន្ត្រីរ៉េប ដោយចាត់ទុកថា អ្នកទាំងពីរ ជាយុវជនជំនាន់ក្រោយដ៏ឆ្នើមដូចគ្នា ហើយមានគុណតម្លៃរៀងៗខ្លួនបីដូចព្រះអាទិ្យ និងព្រះចន្ទ ដែលពិភពនៃចម្រៀងរ៉េបមួយនេះ មិនអាចខ្វះនរណាម្នាក់បាន។
បើនិយាយពីសមត្ថភាព និងទេពកោសល្យរបស់តារារ៉េបល្បីឈ្មោះរបស់កម្ពុជាទាំងពីរ អ្នកផលិតមាតិកាដ៏មានប្រជាប្រិយ Doctor Sem Ratana ទទួលស្គាល់ថា ខ្លាំងដូចគ្នា និងអាចរក្សាឈ្មោះក្នុងប្រវត្តិសាស្ត្រចម្រៀងរ៉េប។ ជាក់ស្តែង តារារ៉េបទាំងពីរ សុទ្ធតែជាអ្នកជួយជ្រោងឱ្យពិភពលោកបានស្គាល់ភាពខ្លាំងរបស់កម្ពុជា តាមរយៈចម្រៀងដែលខ្លួនបង្ហាញចេញទៅ ពិសេសបទមហានគរ របស់ G-Devith និងបទ Time to Rise របស់ Vannda ជាដើម។
ពិតណាស់ បណ្តាអ្នកគាំទ្រក៏ដូចជាអ្នកសិល្បៈមួយចំនួន ហាក់មិនចង់មើលសង្គ្រាម Disstrack គ្នារវាងតារារ៉េបទាំងពីរកើតឡើងវិញក៏ពិតមែន ប៉ុន្តែអ្នកមួយចំនួនបែរជាយល់ថា រាល់ពេលមានសង្គ្រាម Disstrack រវាងអ្នកទាំងពីរកើតឡើង ធ្វើឱ្យបទចម្រៀងដែលចេញមក រន្ថើនដល់អារម្មណ៍អ្នកគាំទ្រ ក៏ព្រោះតែម្នាក់ៗប្រឹងបង្ហាញសក្តានុពលអស់ពីខ្លួន៕
-
ព័ត៌មានជាតិ១ សប្តាហ៍ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
សេដ្ឋកិច្ច២ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ១៣ ម៉ោង agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន
-
ព័ត៌មានជាតិ២ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoតម្លៃប្រេងអន្តរជាតិធ្លាក់ចុះបន្តបន្ទាប់ ដល់កម្រិតទាបបំផុតក្នុងរយៈពេល ៤ ខែ


