ជីវិតកម្សាន្ដ
លទ្ធផលបែងចែកមរតក Barbie ពេលនេះឈានដល់ទីបញ្ចប់ហើយ
នៅថ្ងៃទី ០៣ ខែកុម្ភៈ កាសែត China Times បានរាយការណ៍ថា ការប្រយុទ្ធគ្នាលើសិទ្ធិមរតករបស់ Barbie Hsu ឬតួសាន់ឆាយ បានបញ្ចប់ជាផ្លូវការហើយ។ ព័ត៌មាននេះត្រូវបានបញ្ជាក់ទៅកាន់ប្រព័ន្ធផ្សព្វផ្សាយដោយមនុស្សជិតស្និទ្ធនឹងក្រុមគ្រួសាររបស់តួស្រីក្នុងរឿង «Meteor Garden» និងមិត្តភក្តិរបស់អ្នកជំនួញ Wang Xiaofei ។
តាមនោះ ដំណើរការបែងចែកមរតកបានប្រព្រឹត្តទៅយ៉ាងរលូនរវាងសាច់ញាតិតារាស្រី និង Wang Xiaofei។ ក្នុងនោះ ទ្រព្យសម្បត្តិដ៏ធំរបស់នាង ចំនួន ៣០លានដុល្លារអាមេរិក នឹងត្រូវបែងចែកជាពាក់កណ្តាលរវាង DJ Koo Jun Yup និងកូនៗទាំងពីរ ។ ដោយសារកូនទាំងពីររបស់សាន់ឆាយមិនទាន់មានអាយុ ១៨ ឆ្នាំទេ មរតកនេះនឹងត្រូវទទួលនិងគ្រប់គ្រងដោយឪពុកដើម។ យ៉ាងណា គ្រួសាររបស់សពសាន់ឆាយក៏បានយល់ព្រមឲ្យអ្នកជំនួញ ទទួលបានប្រាក់មរតកនោះជំនួសកូនទាំងពីរផងដែរ។

ទោះបីជាយ៉ាងណា លទ្ធផលនៃការបែងចែកទ្រព្យសម្បត្តិរបស់ Barbie Hsu បានធ្វើឲ្យមានការរំជើបរំជួល ដោយជាប់ចំណាត់ថ្នាក់លេខ១ លើការស្វែងរកដ៏ក្តៅគគុកនៅលើ Weibo ។
ជាពិសេស ការលាតត្រដាងថា Koo Jun Yup នៅតែទទួលមរតកទ្រព្យសម្បត្តិរបស់តារាស្រី គឺជារឿងគួរឲ្យភ្ញាក់ផ្អើលបំផុត។ ពីមុនគាត់បានប្រកាសថា គាត់នឹងមិនយកលុយប្រពន្ធ ហើយផ្ទេរសិទ្ធិមរតកទៅឲ្យម្តាយក្មេក ។ ដូច្នេះ ហើយការបដិសេធរបស់ឌីជេ នេះបានធ្វើឲ្យមានការពិភាក្សាគ្នាយ៉ាងក្ដៅគគុកល់បណ្ដាញសង្គមនាពេលនេះ។
ទន្ទឹមគ្នានោះថែមទៀត នៅមួយថ្ងៃមុនព័ត៌មានអំពីការចែកមរតកត្រូវបានលាតត្រដាង ម្ដាយសាន់ឆាយ បានបង្កការភ្ញាក់ផ្អើលពេលគាត់បង្ហោះសំនេរមួយថា «គេនោះជាអ្នកកុហក ហើយខ្ញុំល្ងង់»។ ដូច្នេះហើយ មនុស្សម្នាសង្ស័យថា អ្នកស្រី កំពុងបង្កប់ន័យថា Koo Jun Yup ជាអ្នកភូតភរ និងមុខពីរ នៅពេលដំបូងគាត់បានប្រកាសយ៉ាងក្លាហានថា លះបង់សិទ្ធិមរតកពីសាន់ឆាយ ប៉ុន្តែក្រោយមកនៅតែយកទ្រព្យសម្បត្តិនេះដដែល។
ដោយឡែក នៅថ្ងៃទី ២៨ ខែកុម្ភៈ ក្រុមហ៊ុន Next Apple បានរាយការណ៍ថា ម្តាយរបស់ Barbie បាននិយាយជាផ្លូវការអំពីការប្រយុទ្ធដើម្បីមរតករបស់កូនស្រីនិងការថែរក្សាចៅទាំងពីររបស់គាត។ លោកស្រីបានបដិសេធព័ត៌មាននៃពាក្យចចាមអារ៉ាមអំពីគ្រួសារគាត់ឈ្លោះជាមួយ Wang Xiaofei ដើម្បីសិទ្ធិមរតក នោះគឺមិនពិតទេ។ គាត់ (Wang Xiaofei) គ្រាន់តែត្រូវចិញ្ចឹមកូនឲ្យបានល្អ នោះគ្រប់គ្រាន់ហើយ។ ម្យ៉ាងវិញទៀត គាត់ក៏ចាស់ហើយ ក៏មិនមានកម្លាំងតស៊ូទៀតដែរ។
លើសពីនេះអ្នកជំនួញត្រកូល Wang ក៏បានvilត្រលប់មកការផ្សាយបន្តផ្ទាលតាមអ៊ីនធឺណិតviJ បន្ទាប់ពីស្ងប់ស្ងាត់ជិតមួយខែ និងទទួលបានការហាមឃាត់មិនឲ្យប្រើប្រាស់គណនីផ្ទាល់ខ្លួននៅលើបណ្តាញសង្គម Douyin (TikTok ចិន)។ ដោយកាលណោះ Douyin បានប្រកាសថា ខ្លួនបិទគណនីចំនួនបីដែលជាកម្មសិទ្ធិរបស់ Zhang Lan (ម្តាយរបស់ Wang Xiaofei) និង Wang Xiaofei ដោយសារតែការមិនគោរពចំពោះអ្នកស្លាប់៕

អត្ថបទ៖ សាង ស្រីល័ក្ខ
ចុចអាន៖តួឯកចិនរឿង «Big World» ប្រឹងប្រែងច្រៀង តាំងពីជំទង់ ក្លាយជាតួសម្ដែងលេចធ្លោប្រចាំទឹកដីកំណើត
-
ព័ត៌មានជាតិ៧ ថ្ងៃ ago៦ថ្ងៃក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានពិនិត្យ និងព្យាបាលជូនពលរដ្ឋជាង២ពាន់នាក់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoវិមានក្រឹមឡាំង៖ ពូទីន ត្រៀមជួបហ្សេលេនស្គី ទាល់តែមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព
-
ព័ត៌មានជាតិ១ សប្តាហ៍ agoបដិសេធមិនឱ្យ សម រង្ស៊ី ចូលរួមការជួបជុំសមាគមខ្មែរនៅប៉ារីស គឺដើម្បីបញ្ចៀសការភ្ជាប់ជាមួយបុគ្គលនេះកំពុងជាប់ទោស
-
សន្តិសុខសង្គម៣ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoមន្រ្តីបរិស្ថានស្នើពលរដ្ឋកុំបរិភោគត្រីងាប់ និងផ្អាកប្រើប្រាស់ទឹកព្រែកត្រែង នៅស្រុករតនៈមណ្ឌល ខេត្តបាត់ដំបង
-
ព័ត៌មានអន្ដរជាតិ២២ ម៉ោង agoចាប់ខ្លួនបានហើយ! ខ្មាន់កាំភ្លើង ដែលប៉ុនប៉ងបាញ់ប្រហារលោក ត្រាំ នៅសេតវិមាន


