ជីវិតកម្សាន្ដ
Kimberly ប្រាប់ហេតុផលមិនអាចយកកូនបានភ្លាមៗ ទោះរៀបការជិត២ឆ្នាំក្ដី
តារាសម្ដែងថៃ Kimberley Anne Woltemas បានចេញមុខទម្លាយអំពីមូលហេតុដែលមិនអាចយកកូនបានភ្លាមៗថា តាមពិតទៅនាងមានជំងឺជំងឺអូតូអ៊ុយមីន មូលហេតុសំខាន់ប្រព័ន្ធការពាររាងកាយចុះខ្សោយ និងឥទ្ធិពលនៃជំងឺកូវីដយូរ ប៉ុន្តែសំណាងដែលជំងឺនេះមិនមែនជាមហារីក។

តារាស្រីវ័យ៣៣ឆ្នាំរូបនេះបានបញ្ចាក់ថា ប៉ុន្មានថ្ងៃនេះ «ខ្ញុំផ្តោតលើសុខភាពរបស់ខ្ញុំ ខ្ញុំមិនលេងកីឡាវាយកូនបាល់ទេ ជារៀងរាល់ថ្ងៃ ខ្ញុំទៅហាត់ប្រាណជាមួយមិត្តភ័ក្តិ ដូចដែលអ្នកគាំទ្របានឃើញកាលពីខែមុន។ ខ្ញុំបានទៅពិនិត្យ ហើយចៃដន្យបានដឹងថាខ្ញុំមានជំងឺដែលពិបាកខ្លាំង»។
តួថៃរូបនេះថែមទាំងបញ្ចាក់ទៀតថា «កាលពីខែមុន ខ្ញុំនៅមន្ទីរពេទ្យពេញមួយខែ។ ពេលនេះខ្ញុំកំពុងទទួលការព្យាបាល។ ដូច្នេះ ខ្ញុំចាប់ផ្ដើមថែទាំសុខភាពឲ្យបានល្អជាង។ ជាឧទាហរណ៍ ការទទួលទានអាហារដែលការពារការរលាកក្នុងខ្លួន។ ភាគច្រើនខ្ញុំធ្វើម្ហូបដោយខ្លួនឯង។ ខ្ញុំជាមនុស្សម្នាក់ដែលមើលថែសុខភាពបានល្អរួចទៅហើយ ប៉ុន្តែពេលជួបបញ្ហានេះ ទោះបីខ្ញុំមើលថែខ្លួនឯងបានល្អហើយក៏ដោយ ដូច្នេះខ្ញុំត្រូវយកចិត្តទុកដាក់បន្ថែមទៀតលើវា»។
មិនតែប៉ុណ្ណោះ Kimberley ថែមទាំងបានពន្យល់យ៉ាងលម្អិតទៀតថា វាគឺអំពីភាពស៊ាំ ដែលយើងមានអាឡ័កស៊ីធ្ងន់ធ្ងររួចទៅហើយ។ នៅពេលដែលពិនិត្យបានរកឃើញថា ប្រព័ន្ធភាពស៊ាំរបស់យើងមិនល្អ និងខ្សោយ ដូច្នេះវាបង្កបញ្ហាជាច្រើនទៀត។ កន្លែងនេះបានក្លាយទៅជារលាក មិនដល់កម្រិតនៃជំងឺអូតូអ៊ុយមីនពេកទេ។ ប៉ុន្តែពួកគេគឺជាជំងឺអាឡ័កស៊ីស្រដៀងគ្នា ដែលអាចជាប្រព័ន្ធភាពស៊ាំនឹងជំងឺ។
ជាចុងក្រោយនេះផងដែរ តារាសម្ដែង Kimberley បានព្រមានទៅកាន់អ្នកដែលមានអាការស្រដៀងនឹងនាងថា ប្រសិនបើការសង្ស័យលើរាងកាយខុសធម្មតា សូមប្រញាប់ទៅមន្ទីពេទ្យដើម្បីពិនិត្យសុខភាពជាបន្ទាន់។ អ្វីៗគឺលឿនណាស់ ដូចជាករណីរបស់នាងយ៉ាងដូច្នោះដែរ ដែលរោគសញ្ញាផ្ដើមចេញពីអាឡ័កស្សីគ្រប់កន្លែង ច្រមុះស្ទះ ហើយភ្នែកហើម នៅពេលដែលស្កែន MRI ទើបរកឃើញថាកូនកណ្តុរមិនមែនគ្រាន់តែបណ្តាលមកពីអាឡ័កស៊ីនោះទេ។ វាគឺជាការរលាកនៃរាងកាយ វាជាកោសិកាចេញពីខ្លួនយើងផ្ទាល់។
គួរម្លឹកដែរថា កាលពីថ្ងៃទី ១៧ ខែមេសា ឆ្នាំ ២០២២ Kimberley និងមិត្តប្រុស Prin Suparat បានភ្ជាប់ពាក្យនៅប្រទេសស្វីស។ ក្រោយមក គូស្នេហ៍ទាំងពីរបានរៀបការនៅថ្ងៃទី ១៤ ខែកញ្ញា ឆ្នាំ ២០២៣ នៅ Villa Bonomi ទីក្រុង Lake Como ប្រទេសអ៊ីតាលី៕

អត្ថបទ៖ សាង ស្រីល័ក្ខ
ចុចអាន៖ទើបគេចពីកាព្វកិច្ចយោធា ពេលនេះ Darren Wang ត្រូវប៉ូលិសឃុំខ្លួនពីបទមនុស្សឃាត
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


